ភ្លេចៗខ្លួន Asus បញ្ចេញ Zenfone 5 កម្លាំងម៉ាស៊ីនកប់ ហើយរូបរាងចាប់ច្រលំ iPhone X!

Published Date: Wednesday, February 28, 2018 02:34 PM

ម្នាក់ៗរវល់តែរឿង Galaxy S9 ស្ងាត់ៗ ក្រុមហ៊ុន Asus បញ្ចេញស្មាតហ្វូនជាត្រកូល Zenfone 5 ជា​ស្មាត​ហ្វូន​លំដាប់កំពូល ​ក្នុង​ព្រឹត្តិការណ៍ MWC កាលពីម្សិលមិញនេះ មានរាងចាប់ច្រលំជាមួយនឹង iPhone X។

Zenfone 5 ត្រូវបានបែងចែកចេញជា 3 ម៉ូឌែលគឺមាន Zenfone 5 និង Zenfone 5Z មានរូបរាងដូចគ្នា ជាមួយអេក្រង់ឆក ចំណែកឯ Zenfone 5 Lite (5Q) ប្រើប្រាស់​អេក្រង់​លាត​ទ្រវែង​ធម្មតា​ប៉ុណ្ណោះ។ ប៉ុន្តែថ្ងៃនេះ យើងនឹងនិយាយអំពី Zenfone 5Z និង Zenfone 5 ប៉ុណ្ណោះ។ កម្លាំងម៉ាស៊ីនរបស់ Zenfone 5Z គឺជាផ្នែកដែល កប់ជាងគេ អាចនិយាយបានថាខ្លាំងជាងកំពូលស្មាតហ្វូន​នានាទាំង​អស់​នា​ពេល​បច្ចុប្បន្ន វាបំពាក់មកនូវ៖
•    បន្ទះឈីប Snapdragon 845
•    ស៊ីភីយូចំនួន 8 គ្រាប់ (4 គ្រាប់ប្រភេទ Cortex-A75 មានល្បឿន 2.8 GHz និងចំនួន 4 គ្រាប់ទៀតជាប្រភេទ Cortex-A55 ​​មានល្បឿន 1.7 GHz)
•    អង្គក្រាហ្វិច Adreno 630
•    រ៉េម 6 GB ឬ 8 GB ប្រភេទ LPDDR4X
•    អង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីន 128 GB ឬ 256 GB អាចបន្ថែម SD Card ដល់ 2 តេរ៉ាបៃ
•    ទំហំថ្ម 3,300 មីលីអំពែ ដែលប្រើប្រាស់បច្ចេកវិទ្យា AI Charging និង ASUS BoostMaster
•    ដំណើរដោយ Android Oreo 8.0 នឹងស្រោបដោយ ZenUI 5.0
រីឯម៉ាស៊ីនរបស់ Zenfone 5 វិញគឺស្ថិតនៅលំដាប់បង្គួរ វាប្រើគ្រឿងម៉ាស៊ីនដូចជា៖
•    បន្ទះឈីប Snapdragon 636
•    ស៊ីភីយូ Kryo 260 ចំនួន 8 គ្រាប់ដែលរត់ទូទៅក្នុងល្បឿន 1.8 GHz
•    អង្គក្រាហ្វិច Adreno 509
•    រ៉េមទំហំ 4 GB ឬ 6 GB ប្រភេទ LPDDR4X
•    ទំហំផ្ទុកក្នុងម៉ាស៊ីន 64 ជីកាបៃ អាចបន្ថែម SD Card ដល់ 256 GB
•    ទំហំថ្ម 3,3០០ មីលីអំពែ
•    ដំណើរដោយ Android Oreo 8.0 នឹងស្រោបដោយ ZenUI 5.0

ផ្នែកកាមេរ៉ា Department វិញក៏មិនធម្មតាដែរ ព្រោះ Zenfone 5/5Z វាប្រើប្រាស់ស៊េនស័រដូចជា HTC U11 អញ្ចឹង​គឺមួយ​គ្រាប់​ប្រើ​ស៊េនស័រ Sony IMX363 មានទំហំ 12 MP និងចាប់រូបភាពក្នុងទំហំ 1.4 MP មានកម្រិត Aperture f/1.8 អាចថតបានទូលាយត្រឹម 83 ដឺក្រេ ចំណែមួយគ្រាប់ទៀតទំហំ 12 MP ជាលេនប្រវែង 24 មីលីម៉ែត្រ Focal Length អាចថតបានទូលាយដល់ 120 ដឺក្រេ ដែលក្រុមហ៊ុន ASUS អះអាងថាសមត្ថភាព នៃការ​​ថត​មិន​ចាញ់ U11 និង Pixel ជំនាន់ទី 1 ឡើយ។

ដោយបច្ចេកវិទ្យា AI Camera ថ្មីនេះ បានបន្ថែមនូវមុខងារជំនួយជាច្រើនទៅលើ Scene ដែលយើងបាន​ថត​ចំនួន 16 ប្រភេទ និងមុខងារ Night HDR ដើម្បីជំនួយពន្លឺ ជាពិសេសក៏មានមុខងារ ថតព្រាលផ្ទៃខាងក្រោយ ទៀតផង។ ចំណែក​កាមេរ៉ា​ខាងមុខវិញ មានទំហំ 8 មេហ្គាភិចស៊ែល និងកម្រិត Aperture f/2.0 មានមុខងារថតព្រាលផ្ទៃខាងក្រោយដូចគ្នា និង​មុខងារ HDR ដើម្បីជំនួយពន្លឺ ហើយក៏អាច Selfie បែប Panorama ក៏បាន។

បន្ថែមពីនោះទៀត វាក៏បានបំពាក់មកនូវរន្ធបំពងសម្លេង 2 គ្រាប់របស់ NXP ដែលបញ្ចេញសម្លេងលក្ខណៈ Stereo បានពិរោះ និង​ប្រើប្រាស់​ឈីបសម្លេង Hi-Res Audio កម្រិត 192kHz/24-bit សម្រាប់ការប្រើប្រាស់កាស​គុណភាព​ខ្ពស់ តាមរន្ធដោតកាស 3.5 មីលីម៉ែត្រមកស្រាប់។ វាក៏មាន NFC, Bluetooth 5.0 មុខងារវៃឆ្លាតជាច្រើនទៀត ដែលក្រុមហ៊ុន ASUS បានព្យាយាមខ្លាំង​មែន​ទែន​ជាមួយ​នឹងបច្ចេកវិទ្យា AI នៅលើ ZenUI ជំនាន់ថ្មីនេះ។

សម្រាប់ Zenfone 5Z ត្រូវបានដាក់លក់ជាផ្លូវការហើយ ជាមួយនឹងពណ៌ខៀវងងឹត និងពណ៌ប្រាក់ចាំង ដែលមានតម្លៃចាប់ពី 479 ឡើងទៅប៉ុណ្ណោះ ជាមួយនឹងកម្លាំងម៉ាស៊ីន Snapdragon 845 រ៉េម 6 GB និងទំហំផ្ទុក 128 GB ដែលវាគឺជាកំពូល​ស្មាតហ្វូន​ប្រើបន្ទះឈីបនាគរាជ 845 មានតម្លៃទាបជាងគេបំផុត នាពេលបច្ចុប្បន្ននេះ។ រីឯម៉ូឌែលរ៉េម 8 GB ទំហំផ្ទុក 256 GB វិញ វាមានតម្លៃជិត 600 ដុល្លារឯណោះ៕​

You May Read

ត្រកូល Mate ចេញម្ដង ៤ ស៊េរីឆ្នាំនេះ

Published Date: Thursday, October 18, 2018 12:12 AM

ដូចអ្វីដែលបានគ្រោងទុក ឆ្នាំនេះ ក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei បានធ្វើឲ្យពិភពស្មាតហ្វូន​មាន​ភ្ញាក់​ផ្អើល​​ជាថ្មី ជាមួយនឹងទូរស័ព្ទត្រកូល Mate ទាំង ៤...

Note 9 មាន Ram 6GB កប់បាត់ទៅហើយ ចុះទម្រាំ Mi Mix 3 មាន 10GB ទៀតទៅជាយ៉ាងណា!

Published Date: Wednesday, October 17, 2018 11:22 PM

កាលពី​ថ្ងៃ​ម្សិលមិញ​នេះ ក្រុមហ៊ុន Xiaomi របស់​ចិន​បានបង្ហាញ​នូវ​រូបភាព Teaser Poster បញ្ជាក់​យ៉ាងច្បាស់​នូវ​ពេលវេលា និង​លក្ខណៈពិសេស​មួយ​របស់​កំពូល​...

Google ប្រាប់ថាបក្សកាមេរ៉ាភ្លោះ គ្មានតម្លៃឲ្យខ្លួនចូលនោះទេ

Published Date: Monday, October 15, 2018 11:57 PM

ដូចអ្វីដែលព័ត៌មានជាច្រើនបានចុះផ្សារក្រុមហ៊ុន Google ពិតជាបញ្ចេញកំពូលស្មាតហ្វូនស៊េរីចុងក្រោយ​របស់ខ្លួនជាមួយនឹងកាមេរ៉ាក្រោយចំនួនមួយគ្រាប់ដដែលមែន។ ការ...