មកដល់ហើយ Google Pixel 2 XL ទាំងស្អាត ទាំងខ្លាំង

Published Date: Monday, November 13, 2017 11:21 PM

រៀងយឺតបន្តិចក្នុងការចូលមកទីផ្សារកម្ពុជា ប៉ុន្ដែមិនជាអ្វីទេ ជាមួយនឹងកំពូលស្មាតហ្វូនស៊េរីចុងក្រោយរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google នៅក្នុងឆ្នាំ 2017 ខណៈទូរស័ព្ទ Pixel 2 XL មានសមត្ថភាពខ្លាំង កាមេរ៉ាថតច្បាស់មិនចាញ់គូប្រជែងឡើយ។

អេក្រង់បំពាក់នៅលើ Pixel 2 XL ត្រូវបាន​ឲ្យឈ្មោះថា Ultra Vivid Display ដែលវាការពារដោយ​កញ្ចក់ Corning Gorilla Glass 5 មានសមត្ថភាពការពារភាពឆ្កួត​បានយ៉ាងប្រសើរ ដោយពីខាង​ក្នុងក្រាល​ដោយអេក្រង់ OLED មានសមត្ថភាពបង្ហាញ​រូបភាពបានច្បាស់ដិត​ពណ៌បានល្អ ផ្ទៃខ្មៅ​បង្ហាញពណ៌ខ្មៅ ផ្ទៃបង្ហាញពណ៌​បង្ហាញនូវគ្រាប់ភិចសែល​បានល្អ។

អេក្រង់ថ្មីនេះមានសភាពលាទនៅខាងលើ និងខាងក្រោម ជាមួយកម្រិត Ratio ស្មើនឹង 19:9 ដែល Google ប្រកាសថា អេក្រង់ថ្មីនេះ​មានមុខងារ Daydream Ready ផងដែរ អនុញ្ញាតឲ្យម្ចាស់របស់ Pixel ប្រើប្រាស់​ជាមួយនឹង Daydream VR បានថែមទៀតផង។ Pixel 2 XL បង្ហាញរូបភាព​បានកម្រិត​ 2K ជាមួយកម្រិត​ដង់ស៊ីតេ 538ppi ច្បាស់ត្រជាក់ភ្នែក អាចឲ្យយើងប្រើ​វ៉ែនតា​ការពារពន្លឺ​ថ្ងៃមើល និងបញ្ជាបាន។

Pixel 2 XL ប្រើប្រាស់បន្ទះឈីប Snapdragon 835 រត់នៅក្នុងល្បឿន 2.35GHz ជាប្រភេទឈីប Octa-core មាន Core ដល់ទៅ 8 គ្រាប់អមមក​ជាមួយនឹង RAM ជាប្រភេទ LPDDR4 ទំហំ 4GB អមមកជាមួយ GPU ជាប្រភេទ Adreno 540 ដែលកម្លាំងប៉ុណ្ណេះ គឺស្ថិតនៅក្នុង​តារាងកំពូលហើយ អាចនិយាយបានថា​ស្មាតហ្វូននេះ​នឹងមិនធ្វើឲ្យអ្នក​ខកបំណងឡើយ។ ជាងនេះទៅទៀត រាល់ទិន្នន័យសំខាន់ៗ​ត្រូវបានរក្សា​ទុកនៅក្នុងអង្គ​ផ្ទុកទិន្នន័យទំហំ 64GB ដែលមិនអាច​ធ្វើការបន្ថែមមេម៉ូរីកាត​ពីខាងក្រៅ​បានឡើយ ចំនែករូបភាព និងវីដេអូ​ម្ចាស់របស់ Pixel ទាំងអស់​ពុំចាំបាច់ទុក​នៅក្នុងមេម៉ូរីម៉ាស៊ីន​នោះទេ គឺអាច Upload រក្សាទុក​នៅក្នុង Cloud របស់ Google Photo បានដោយគ្មាន​កំណត់នៅក្នុង​កម្រិតច្បាស់ ឬ File ដើម។

XL 2 ទទួលបានពិន្ទុ​កប់ពីក្រុមអ្នកវាយតម្លៃ​ពិន្ទុកាមេរ៉ា DxOMark ដល់ទៅ 98 លើ 100 ដែលធ្វើឲ្យ Pixel ជំនាន់ថ្មីទាំង 2 គ្រឿងឈរ​នៅក្នុងតារាងកំពូល​ស្មាតហ្វូនដែលមាន​កាមេរ៉ាប្រសើរជាងគេ​បំផុតនាឆ្នាំនេះ ហើយក៏បានដណ្ដើម​យកតំណែង​របស់ iPhone 8 Plus និង Galaxy Note 8 ផងដែរ។ កាមេរ៉ាខាងក្រោយតែមួយគ្រាប់ប៉ុណ្ណោះទំហំ 12 មេហ្គាភិចសែល កម្រិត Aperture ធំបំផុត f/1.8 និងមានមុខងារ​ការពាររំញ័រ OIS មកជាមួយ​ថែមទៀត ធ្វើឲ្យការថតរូប និងវីដេអូកាន់តែ​ប្រសើរ ដោយ Google បានបង្កើនសមត្ថភាព​កាមេរ៉ារបស់ Pixel ទាំង 2 នូវការចាប់យករូបភាព​បានដោយគ្មានភាព​រអាក់រអួល បង្កើនសមត្ថភាព​ជុំវិញទិន្នន័យ​របស់រូបភាព ពង្រឹង Sharpness ក៏ដូចជាកាត់បន្ថយ Blur ថែមទៀតផង។

អ្វីដែលពិសេសទៀតនោះគឺទាំងកាមេរ៉ាខាងមុខទំហំ 8 មេហ្គាភិចសែល និងកាមេរ៉ាខាងក្រោយ​អាចធ្វើការថតរូបបែប Portrait បានដោយធ្វើឲ្យ​រូបភាពផុស ពុំចាំបាច់ប្រើប្រាស់​កាមេរ៉ាដល់ទៅពីរ​ដូចស្មាតហ្វូន​ផ្សេងៗទៀតឡើយ អរគុណទៅដល់​មុខងារ Dual Pixel ដែល Google បំពាក់នៅកែវលែន​ខាងក្រោយ។ សម្រាប់ការថតវីដេអូវិញ​គឺអាចថតបាន​ដល់កម្រិត 4K និងមានមុខងារ OIS និង EIS ជាជំនួយសម្រាប់កាត់​បន្ថយរំញ័រ ធ្វើឲ្យ Pixel ជំនាន់ថ្មីនេះ អាចថតវីដេអូបានស្អាត​ល្អជាង​ស្មាតហ្វូនដទៃ៕

You May Read

បែកធ្លាយព័ត៌មានថា Galaxy S9 នឹងបំពាក់កាមេរ៉ាភ្លោះ ហើយ………

Published Date: Wednesday, November 22, 2017 03:03 PM

មិនទាន់បានប៉ុន្មានផង ឥលូវមានព័ត៌មានបែកធ្លាយពីទូរស័ព្ទ Galaxy S9 មកទៀតបាត់។ ដែលម្ដងនេះ S9 ត្រូវបានគេនិយាយថា​នឹងមកជាមួយនឹងកាមេរ៉ាភ្លោះ លើរូបរាងកាន់តែ...

ឡើងកប់! ជាមួយនឹងកាស Sony MDR-AS210AP ខណៈមានតម្លៃត្រឹមតែ 29 ដុល្លារប៉ុណ្ណោះ

Published Date: Wednesday, November 22, 2017 02:35 PM

ថ្មីទៀតហើយ សម្រាប់អតិថិជនទាំងអស់ដែលកំពុងចង់បានកាសស្ដាប់តន្រ្ដីមួយមានរាងស្អាត សមត្ថភាពខ្លាំង ជាមួយនឹងតម្លៃសមរម្យ ពេលនេះ ហាង សុខ លី យើងខ្ញុំសូមណែនាំន...

Mate 10 Porsche Design ចេញលក់ក្នុងតម្លៃ 1,358 ដុល្លារ នៅ….

Published Date: Thursday, November 16, 2017 11:13 PM

ក្រោយបង្ហាញវត្តមានកាលពីពាក់កណ្តាលខែតុលា ពេលនេះទូរស័ព្ទ Mate 10 Porsche Design ត្រូវបានក្រុមហ៊ុន Huawei សម្រេចចេញលក់ក្នុងទីផ្សារប្រទេសចិនហើយក្នុងតម្...