មានដំណឹងថា Samsung កំពុងសំងំផលិតផលស្មាតហ្វូន Galaxy Phone Dock

Published Date: Tuesday, October 8, 2019 07:16 PM

ថ្មីៗនេះ មានព័ត៌មានមួយបង្ហាញថា ក្រុមហ៊ុនបច្ចេកវិទ្យារបស់កូរ៉េ កំពុងសំងំផលិតស្មាតហ្វូនបង្ហាញរូបភាពបែប Hologram​ ឬអាចយើងអាចហៅថា Holographic Display ជាទូរស័ព្ទជំនាន់ថ្មីអាច បង្ហាញ​ព័ត៌មាន​នៅលើ​លំហអាកាស​។

ក្រុមហ៊ុន Samsung បានអះអាងថាខ្លួនបានបង្កើតស្ថានីយ៍សម្រាប់ទូរស័ព្ទ Galaxy នាពេលអនាគត​ដែល​នឹង​អាច​បង្ហាញព័ត៌មានដូចជាការជូនដំណឹងសារ ការចាក់តន្ត្រី ឬព័ត៌មានអាកាសធាតុ អណ្តែតលើអាកាស។ មិនត្រឹមតែប៉ុណ្ណឹង វាថែមទាំងចង់ឲ្យអ្នកមានលទ្ធភាពធ្វើអន្តរកម្មជាមួយរូបភាពបែប 3D ក្នុងលំហ។

បន្ថែម​ពីនេះ យើងក៏នៅតែអាចធ្វើការចុចបញ្ជាលើ​រូបភាព​ដែល​កំពុង​ផុស​អណ្តែត​បានធម្មតា។ យ៉ាងណាមិញ យើង​មិនទាន់ទទទួលបានព័ត៌មានលម្អិតពីស្មាតហ្វូននេះនៅឡើយទេ៕

You May Read

Wow! កក់ទុក iPhone 11/11 Pro / 11 Pro Max ថែមកាដូរជូនរហូត 5 មុខ

Published Date: Sunday, October 13, 2019 01:39 PM

ពេលនេះអូនភ្នែក 2 និងអូនភ្នែក 3 ទូរស័ព្ទ iPhone 11/ 11 Pro / 11 Pro Max ផ្លូវការ​ដែលមាន​ការធានា​ត្រឹមត្រូវពីក្រុមហ៊ុនបើកឲ្យធ្វើការកក់ទុកហើយ ជាមួយនឹង...

Sony ដាក់ចេញស្មាតហ្វូន Xperia 8 មានតម្លៃខ្លួន ថ្លៃហួសសមត្ថភាព

Published Date: Thursday, October 10, 2019 02:39 PM

ប៉ុន្មាន​ថ្ងៃមុន​នេះ ក្រុមហ៊ុន​បច្ចេកវិទ្យា​ជប៉ុន Sony បាន​បញ្ចេញ​ស្មា​ត​ហ្វូ​ន​កម្រិត​មធ្យម Xperia 8 បំពាក់​អេក្រង់​ខ្នាត​កុន 21:9 ទំហំ 6 អ៊ីង មាន...

Motorola បញ្ចេញស្មាតហ្វូនមានកាមេរ៉ាមុខលោតឡើងជាលើកដំបូង

Published Date: Thursday, October 10, 2019 11:43 AM

ដើម្បីចង់បានស្មាតហ្វូនមានអេក្រង់ពេញផ្ទៃខាងមុខដូចគេ​ ទីបំផុតពេលនេះ ក្រុមហ៊ុន Motorola បាន​សម្រេច​ព្រម​ចូលបក្សកាមេរ៉ាបែបលោតចេញដូចគេដែរហើយ ដោយកាមេរ៉ាម...