មានដំណឹងថា SONY ត្រៀមបញ្ចេញស្មាតហ្វូនថ្មីមួយទៀតបំពាក់ឈីប Snapdragon 865

Published Date: Saturday, June 27, 2020 05:54 PM

បរទេស៖ បន្ទាប់ពីប្រកាសចេញលក់ទូរស័ព្ទ Xperia 1 II ជាផ្លូវការនៅតាមបណ្ដាលប្រទេសជាច្រើន រួម​ទាំង​កម្ពុជា ថ្មីៗនេះមានដំណឹងមកថាក្រុមហ៊ុនជប៉ុនមួយនេះ កំពុងត្រៀមដាក់ចេញស្មាតហ្វូនមួយទៀតបំពាក់បន្ទះឈីប Qualcomm Snapdragon 865។ នេះបើតាមព័ត៌មានដែលបានបែកធ្លាយលើ Geekbench។

តាមរយៈ Geekbench ស្មាតហ្វូនថ្មីរបស់ Sony មានលេខកូដ 7Y6DU1I នឹងបំពាក់ជាមួយនឹង​បន្ទះ​ឈី​ប Qualcomm Snapdragon 865 SoC លើ​រ៉េ​ម​ទំហំ 8GB និង​ប្រព័ន្ធ​ប្រតិបត្តិការ Android 10 ហើយវានឹងក្លាយ ជា​ស្មា​ត​ហ្វូ​នទី 2 របស់​ក្រុមហ៊ុន Sony ដែល​ប្រើប្រាស់​នូវ​បន្ទះ​ឈី​ប Snapdragon 865 បន្ទាប់ពី​ស្មា​ត​ហ្វូ​ន Xperia 1 II ។ យ៉ាងណាមិញ ចំពោះលេខកូដម៉ូដែលខាងលើ វាហាក់ខុសពី​ស្តង់ដារ​របស់​ក្រុមហ៊ុន Sony ខណៈរាល់ដង​មានលេខកូដត្រឹម 5 តួរ​អក្សរ (eg. 802SO – Xperia 1) ដូច​ទៅនឹង​ម៉ូ​ឌែ​លលេ​ខ (eg. XQ-AT51 – Xperia 1 II) តែសម្រាប់​ស្មា​ត​ហ្វូ​ន​នេះ​គឺមាន​តួរ​អក្សរ​ចំនួន 7 តួរ​នោះ​គឺ 7Y6DU1I។  យើងនៅមិនទាន់អាចប្រាកដថា វានឹងបង្ហាញខ្លួននៅពេលណានៅឡើយទេ។ ដូច្នេះ សូមតាមដានជាមួយ Admin ទាំងអស់គ្នា៕

You May Read

ស្មាតហ្វូនមួយរបស់ Xiaomi គ្រោងបំពាក់កាមេរ៉ា 108MP

Published Date: Tuesday, June 30, 2020 05:52 PM

បរទេស៖ ក្រោយ​ប្រកាស​ចេញ​ស្មា​ត​ហ្វូ​ន Mi Note 10 Series បំពាក់​សែន​ស័​រ​កាមេរ៉ា​មាន​ទំហំ​ធំ​ដល់​ទៅ 108MP មុនដំបូង​គេ​រួចមក ថ្មីៗនេះ​ប្រភពព័ត៌មាន​បរ...

Moto G 5G Plus នឹងបំពាក់ជាមួយថាមពលថ្ម 5,000 mAh និងកម្លាំងសាក 20W

Published Date: Tuesday, June 30, 2020 04:04 PM

តាមប្រភពបែកធ្លាយមួយចំនួនបានបញ្ជាក់ថាក្រុមហ៊ុន Motorola ត្រៀមដាក់ចេញស្មាតហ្វូនស៊េរីថ្មីមួយទៀត មានលេខកូដ XT2075-3 នៅលើតារាង FCC ឬឲ្យឈ្មោះថា Moto G 5G...

LG កំពុងសម្ងំរៀបចំគម្រោងមួយ នឹងធ្វើឲ្យកក្រើកពិភពបច្ចេកវិទ្យាម្ដង

Published Date: Tuesday, June 30, 2020 03:48 PM

បរទេស៖ របាយការណ៍មួយបានបង្ហាញថា​ LG កំពុងរៀបចំគម្រោងមួយរបស់ខ្លួនដែលគេដឹងត្រឹមថាឈ្មោះគម្រោង B ហើយទូរស័ព្ទកូនកាត់ថេបប្លេត​ ដែលធ្លាប់លេចរូបរាងនៅក្នុងប៉...