មាន់ថ្មីតម្លៃល្អ សមនឹងសមត្ថភាព ដែលលោកអ្នកអាចពិចារណាបាន!

Published Date: Monday, June 11, 2018 10:17 PM

មាន់ថ្មីសម្រាប់អតិថិជនទាំងអស់គ្នាដែលចង់បានស្មាតហ្វូនប្រើមានតម្លៃជាង ១០០ ដុល្លារ ពេល​នេះ​មក​ដល់​ហើយ ត្រឹមតែ ១៤៩ ដុល្លារប៉ុណ្ណោះ ធានាថាពេញចិត្ត ពេញភ្នែក ពេញដៃតែម្ដង។

Huawei Y6 Prime 2018 ត្រូវបាន​រចនា​ឡើង​យ៉ាង​ស្រស់ស្អាត បំពាក់​អេក្រង់​លាត​ទំហំ 5.7’’ មាន​កម្រិត​បង្ហាញ ​HD+ HUAWEI FullView Display ងាយស្រួល​កាន់​ដោយ​ដៃ​ម្ខាង មាន RAM 2GB និង ROM 16GB អាច​បន្ថែម​ម៉េ​ម៉ូ​រី​ខាងក្រៅ​របស់​ដល់​ទៅ​ 256GB ថ្ម​ទំហំ 3,000mAh ដំណើរការ​ដោយ Android 8.0 +EMUI 8.0 CPU Qualcomm 8917។

ម្យ៉ាងវិញទៀត Huawei Y6 Prime 2018 មាន​កាមេរ៉ា​ក្រោយ​ទំហំ 13MP មាន​សមត្ថភាព​ផ្តិត​យក​រូបភាព​ច្បាស់​ស្អាត​ល្អ​បើ​ប្រៀបធៀប​នឹង​ស្មា​ត​ហ្វ​ន​ដ៏​ទៃ​ដែលមាន​តម្លៃ​ប្រហែល​គ្នា។ រីឯ​កាមេរ៉ា​មុខ​ទំហំ 8MP ជាមួយនឹង Selfie Tonning Flash អាច​ថតរូប​បាន​ស្អាត​ល្អ ហើយ​ជាពិសេស​អាច​រីករាយ​ថតរូប​ជាមួយនឹង​កញ្ចក់ AR lens ដែលមាន​ផ្លាសប្តូរ​ផ្ទៃ​ខាងក្រោយ (Background) តាមចិត្ត​ចង់ រូបភាព​បែបកំប្លែងៗតាមរយៈ Effect រួមទាំង​កម្មវិធី Multiple Photo Taking Mode ទ្រទ្រង់​មុខងារ​ដោះ​សោរ ដោយ​ប្រើ​ទម្រង់​មុខ និង ស្កេ​ន​ក្រ​យ៉ៅ​ដៃ​ជំនា​ន់ទី៤ 4.0 រហ័ស​ទាន់​ចិត្ត។

កាន់តែ​អែម Huawei Y6 Prime 2018 មាន 3 Slots អាចដាក់​ស៊ីម​បាន​ពីរ និង Micro SD card ១ (256G), បំពាក់​មក​នូវ Powerful Speaker ដែល​អាច​ស្តាប់​តន្ត្រី បទ​ចម្រៀង ច្រៀង​ខារ៉ាអូខេ ច្បាស់​លឺ​ខ្លាំង ហើយ​អាច​តម្លើង​សម្លេង រហូតដល់​ទៅ 88 dB ខ្លាំង​ជាង​ទូរ​សព្ទ​ដទៃ​ជា៥០% ដោយ​ពុំ​ចា​បាច់​ប្រើប្រាស់​ឩ​បក​រណ៍​បំពង​សម្លេង​បន្ថែម​នោះទេ។ សរុបមក​ស្មា​ត​ហ្វូ​ន ស៊េរី​ថ្មី Huawei Y6 Prime 2018 គឺជា​ជម្រើស​ដ៏​ល្អ​សម្រាប់​អ្នក​ចូលចិត្ត​ស្តាប់​តន្ត្រី Live Music និង​ច្រៀង​ខារ៉ាអូខេ មានតម្លៃ​សមរម្យ​ត្រឹមតែ ១៤៩ដុល្លារ។ ស្មា​ត​ហ្វូ​ន Huawei Y6 Prime 2018 មាន​បី​ពណ៌​សម្រាប់​ជ្រើសរើស​គឺ ពណ៌​ខៀវ ខ្មៅ និង​មាស៕

សម្រាប់ព័ត៌មានបន្ថែមសូមចុច

 

You May Read

ខ្លាំងបាត់ One Plus 6 លក់ដាច់អស់ ១ លានគ្រឿងផុយគិតត្រឹមថ្ងៃនេះ

Published Date: Friday, June 15, 2018 03:53 PM

ក្រោយចេញលក់បានត្រឹមតែ ២២ ថ្ងៃក្រុមហ៊ុន OnePlus បង្កើត​បាន​កំណត់​ត្រា​ថ្មី​មួយ​​ជា​មួយ​ស្មាតហ្វូន​ OnePlus 6 ដោយអាច​លក់​បាន​ចំនួន​ ១ លាន​គ្រឿង បើធៀប...

ល្មមទិញ! Xperia XA1 បញ្ចុះតម្លៃពិសេសនៅសល់ត្រឹមតែ ១៥៩ ដុល្លារទេ

Published Date: Thursday, June 14, 2018 09:38 AM

នៅចាំ​អ្វី​ទៀត សម្រាប់​អតិថិជន​ទាំងអស់គ្នា​ដែល​ចង់បាន​ស្មា​ត​ហ្វូ​ន Sony ពេលនេះ អាច​ពិចារណា​បាន​សម្រាប់​ទូរស័ព្ទ Xperia XA1 ដោយ​ខណៈ​នេះ ក្រុមហ៊ុន​ម...

Samsung ត្រៀមខ្លួនក្លាយជាអ្នកផ្គត់ផ្គង់អេក្រង់ប្រភេទ OLED ឲ្យទៅ Huawei

Published Date: Thursday, June 14, 2018 09:01 AM

ថ្មីៗនេះ​សារព័ត៌មាន The Bell បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន Samsung Display កំពុងធ្វើការ​តេស្ត៍​សាកល្បង​គុណភាព និង​សមត្ថភាព ទៅលើ​អេក្រង់​ប្រ​ភ​ទេ OLED ដើម...