មិនមែនលេងៗ Google Pixel 4 ឆ្នាំនេះ នឹងមានអ្វីកាន់តែប្លែក ជាពិសេសកមេរ៉ាផ្នែកកាមេរ៉ាតែម្ដង

Published Date: Sunday, September 8, 2019 02:57 PM

ជាថ្មី​ម្ដងទៀត​មាន​ព័ត៌មាន​មួយ​បង្ហាញថា នៅ​ឆ្នាំនេះ ក្រុមហ៊ុន Google នឹងដាក់​ចេញ​ស្មា​ត​ហ្វូ​ន​ផ្ទាល់ខ្លួន​ឲ្យ​កាន់​តែមាន​សមត្ថ​ភាពល្អ Ram អាច​ឡើង​ធំ​ជាង​មុន ជាពិសេស​សមត្ថភាព​កាមេរ៉ា​តែម្ដង។ ដោយ​កាលពី​ម្សិលមិញ​នេះ មាន​ព័ត៌មាន​ដែល​ទាក់ទង​ទៅនឹង​ទំហំ RAM, សមត្ថភាព​របស់ Google Pixel និង​ជម្រើស​ពណ៌​ថ្មី​របស់​វា​តែម្តង។

បើ​យោងទៅតាម​គណនី​នៅក្នុង​បណ្តាញ​សង្គម Weibo បានធ្វើការ​បង្ហោះ​រូប​ចំនួន 3 សន្លឹក។ បើ​សង្កេតមើល​ទៅលើ​រូបភាព​ទីមួយ​យើង​ឃើញថា សមត្ថភាព​របស់ Google Pixel 4 អាចធ្វើ​ការពង្រីក (Zoom) រហូត​បាន​ដល់​ទៅ 8 ដង​ឯណោះ  ហើយ​កាមេរ៉ា​ក្រោយ​របស់ Google Pixel 4 ក៏ត្រូវ​បានគ​រំពឹងថា នឹង​បំពាក់​មកជា​មួយ មុខងារ “Motion Blur” ផងដែរ ដោយ​មុខងារ​នេះ​ជួយ​ឲ្យ​យើង​ចែកដាច់ ផ្ទៃ​ខាងក្រោយ ( Background ) និង​ផ្ទៃ​ខាងមុខ ( Foreground ) បាន​យ៉ាងច្បាស់ ខណៈពេលដែល​យើង​កំពុងធ្វើការ​ថតរូប ឬ​វត្ថុ​ដែល​កំពុងមាន​ចលនា។

Google Pixel នឹង​អាច​បំពាក់​មកជា​មួយ RAM ទំហំ 6GB ខណៈពេលដែល Google Pixel 3 និង Pixel 3 XL បំពាក់​មកជា​មួយ RAM ទំហំ 4GB តែប៉ុណ្ណោះ។ បើ​ងាក​ទៅ​មើលរូប​ទី 3 វិញ​ម្តង ធ្វើ​ឲ្យ​យើង​ដឹងថា Google Pixel 4 នឹង​មកជា​មួយ​ជម្រើស​ពណ៌​ថ្មី គឺ​ពណ៌​ទឹកក្រូច ( Coral )។ ចំពោះ Google Pixel ជំនាន់​ថ្មី​នេះ ត្រូវបាន​គេ​រំពឹងថា​នឹង​បំពាក់​មកជា​មួយ​អេក្រង់ អេក្រង់​ទំហំ 5.7 អ៊ី​ញ មាន​កម្រិត​បង្ហាញ Full HD+ និង Pixel 4 XL បំពាក់​មកជា​មួយ អេក្រង់​ទំហំ 6.3 អ៊ី​ញ មាន​កម្រិត​បង្ហាញ Quad HD+។ លើសពីនេះ​ទៅ​ទៀន​នោះ​អេក្រង់​របស់ Google Pixel ជំនាន់​ថ្មី​ទាំង 2 នេះ​មាន​កម្រិត​ល្បឿន​អេក្រង់​រហូតដល់ 90Hz ឯណោះ ហើយ​វា​អាច​នឹងត្រូវ Google ដាក់ឈ្មោះថា “Smooth Display” ។ រីឯ​ផ្នែក​កាមេរ៉ា​វិញ Google Pixel 4 និង Pixel 4 XL នឹងមាន​កាមេរ៉ា​ក្រោយ ចំនួន 2 គ្រាប់ មួយ​ក្នុងចំនោម​ពួកវា នឹងមាន​ទំហំ 12 MP បូករួម​ជាមួយ មុខងារ ( phase-detect auto-focus ) ចំ​នែកមួយ​គ្រាប់​ផ្សេងទៀត គឺជា Telephoto ទំហំ 16MP។

You May Read

កប់! ទិញ iPhone 11 Series ថែមសុទ្ធតែ AirPods 2 Charging Case

Published Date: Sunday, December 1, 2019 08:03 AM

សម្រាប់ប្រិយមិត្ត ដែលនិយមចូលចិត្តជាវទូរស័ព្ទ iPhone ដែលមានធានាជាផ្លូវការ ១ ឆ្នាំនោះ ពេលនេះហាងសុខលីដែលជាហាង Apple Authorized Reseller ក្នុងការលក់ iP...

វិធីកំណត់បទចម្រៀងក្នុងទូរស័ព្ទ iPhone ធ្វើជា Ringtone ដោយមិនចាំបាច់ប្រើកម្មវិធី iTunes

Published Date: Friday, November 22, 2019 10:55 AM

ដូចដែលប្រិយមិត្តបានជ្រាបហើយការកំណត់បទចម្រៀងដែលយើងពេញចិត្តយកជាសំឡេង Ringtone វាមិនមែនជារឿង​ងាយ​ស្រួល ក្រៅពីអ្វីដែល Apple បានភ្ជាប់មក លុះណាយើងធ្វើការ...

នរណាខ្លះ នៅមិនដឹងពីរបៀបលេខកូដលើ iPhone ថាសម្រាប់ប្រទេសណា? តោះ! មកមើលដឹងទាំងអស់គ្នា

Published Date: Thursday, November 21, 2019 10:33 AM

និយាយរឿងលេខកូដប្រទេសដែលក្រុមហ៊ុន Apple ដាក់លើទូរស័ព្ទ iPhone គិតមកដល់ពេលនេះ នៅតែ​មាន​អ្នក​ប្រើប្រាស់​ មួយចំនួននៅតែមានចម្ងល់​ និងមិនច្បាស់ថាទូរស័ព្ទ...