មុខងារថ្មីមួយរបស់ iOS 12.2 ជួយឲ្យអ្នកប្រើដឹងថ្ងៃផុតការធានា និងជួយអ្នកឲ្យឈប់ចាញ់បោកអ្នកលក់ខិលខួចមួយចំនួន

Published Date: Wednesday, May 8, 2019 12:08 PM

បន្ទាប់ពី​មាន​បញ្ហា​មួយចំនួន​លើ​ប្រព័ន្ធ iOS ចាស់ កាលពី​ចុងខែ​មីនា ឆ្នាំ 2019 ក្រុមហ៊ុន Apple បានសម្រេច​បញ្ចេញ​កំណែ​អាប់​ដេ​ត​ថ្មី iOS 12.2 ហើយ ដើម្បី​ជួសជុល កំហុស​បន្តិចបន្តួច លើ iOS 12.1.4 រួម​នឹង​ការនាំយក​រូប Emoji ថ្មី ចំនួន 4 រូប ដូចជា​រូប​ជ្រូកព្រៃ, ត្រី​ឆ្លាម, សត្វ​កវែង និង​សត្វ​ទីទុយ មក​ដា​ក់លើ iOS 12.2 នេះ​ផងដែរ។

ក្រៅពី​ពង្រីង​ទៅលើ​ប្រព័ន្ធ​សុវត្ថិភាព និង​មុខងារ​ជាច្រើន​ទៀត ក្រុមហ៊ុន Apple ក៏បាន​ដាក់ចេញ​នូវ​មុខងារ​ថ្មី​មួយ​លើ iOS 12.2 នេះ ដែល​អាច​ឲ្យ​អ្នកប្រើប្រាស់​អាច​ដឹង​ពី​ពេលវេលា​ផុតកំណត់​នៃ​ការធានា​ថា​សល់​ប៉ុន្មាន​ខែ​ទៀត ព្រម​នឹង​អាច​ឲ្យ​លោកអ្នក​ឈប់​ចាញ់បោក​អ្នកលក់​តាម​ហាងខិលខួចមួយចំនួន ពេល​ទៅ​ទិញ​ទូរស័ព្ទ​ថ្មី តែ​ត្រូវយក​ទូរស័ព្ទ​មួយ​ទឹក​មក​បន្លំ ខណៈ​អ្នក​មិនអាច​មើល​ដឹង។

ចំណុច​នេះ​មានន័យថា បើសិន​យើង​ទៅ​ទិញ​ទូរស័ព្ទ​ថ្មី​ពី​ប្រអប់ ខណៈ​ទូរស័ព្ទ​នៅ​មិនទាន់ Activate រយៈពេល​នៃ​ការធានា​របស់ Apple គឺ​នៅ​មួយឆ្នាំ​ពេញ មិនទាន់​ត្រូវបាន​កាត់​ផងដែរ។ ករណី​ទិញ​ទូរស័ព្ទ iPhone ថ្មី ប៉ុន្តែ​ស្រាបតែ​ការធានា​នៅសល់​តិច​ខែ នោះ​បញ្ជាក់ថា​ទូរស័ព្ទ​នោះ​ជា​ទូរស័ព្ទ​មួយ​ទឹក ដែល​ត្រូវ​អ្នកលក់​បន្លំ​បោក​ថា​ទូរស័ព្ទ​ថ្មី​ហើយ។

ដើម្បី​ចូលទៅ​ពិនិត្យមើល​ចំណុច​នេះ លោកអ្នក​អាច​ចូលទៅ Setting > General > About > Limited Warranty នោះ​វា​នឹង​លោត​ចេញ​ផ្ទាំង​ដែល​បញ្ជាក់​ពី​ការធានា និង​ពេលវេលា​ពី​ក្រុមហ៊ុន Apple ជាក់​ជាមិនខាន៕

You May Read

ទិញ iPhone មានធានា ទទួលបាន 15% សម្រាប់ទិញ AirPods ពីហាង សុខ លី!

Published Date: Friday, May 24, 2019 02:22 PM

កប់! កប់ទៀតហើយ! សម្រាប់អតិថិជនហាង​ សុខ លី ទាំងអស់ ជាមួយនឹងកម្មវិធីប្រម៉ូសិនពិសេស​ទទួល​បាន​ការបញ្ចុះតម្លៃ 15% សម្រាប់ទិញ AirPods រាល់ការជាវទូរស័ព្ទ ...

ស្ទើរលុយ ឬមិនចង់ចាយទាំងដុល អាចបង់រំលស់បានណា៎!!

Published Date: Thursday, May 16, 2019 05:16 PM

គ្មាន​អ្វីដែល​រាំងស្ទះ​ដល់​ចិត្ត​ស្រឡាញ់​របស់លោក​អ្នក​បាន​ទៀត​ទេ ចំពោះ​អតិថិជន​ទាំងអស់​ដែល​ចង់បាន​ទូរស័ព្ទ iPhone XS Max, XS និង XR យកទៅ​ប្រើ ពេលនេ...

ទិញ iPhone មានការធានា នឹងមានឱកាសឈ្នះរង្វាន់លើសការរំពឹងទុកពីហាង សុខ លី

Published Date: Friday, May 10, 2019 12:12 PM

ពិសេស​ទៀតហើយ សម្រាប់​អ​ថិ​ជន​ទាំងអស់​ចំពោះ​ការទិញ​ទូរស័ព្ទ iPhone ដែលមាន​ការធានា ត្រឹមត្រូវ​ក្រុមហ៊ុន Falcon ដែលជា​ក្រុមហ៊ុន​ទទួល​សិទ្ធិ​ស្របច្បាប់...