មួយណាក៏បាន! រវាង MadePad Pro តម្លៃ $699 និង MadePad តម្លៃ $349 រូបរាងដូចគ្នា ខុសតែសមត្ថភាពប៉ុណ្ណោះ

Published Date: Saturday, June 27, 2020 05:26 PM

ដូចអ្វីដែល Admin ធ្លាប់បានចុះផ្សាយម្ដងហើយរវាងកុំព្យូទ័រកូនកាត់ MadePad Pro តម្លៃ $699 និង MadePad តម្លៃ $349 ដែលពូកវាសុទ្ធសឹងមានលក្ខណៈពិសេស និងរូបរាងស្អាតដូចគ្នា ខុសតែសមត្ថភាពប៉ុណ្ណោះ។

កុំព្យូទ័រកូនកាត់ស៊េរីថ្មីខ្មៅដៃវេទមន្ត Huawei MatePad Pro

MatePad Pro ត្រូវបានក្រុមហ៊ុន Huawei រចនាឡើងជាមួយនឹងរូបរាងតូចច្រឡឹង(W:246 mm, H:159 mm, D: 7.2 mm) ទម្ងង់ត្រឹមតែ 460g ជាមួយនឹងអេក្រង់ទំហំ 10.8 អ៊ីញ មានកម្រិតបង្ហាញលំដាប់កំពូល 16.7 លានពណ៌ Huawei FullVidw Display ភ្ជាប់បច្ចេកវិទ្យាការពារភ្នែកដែលទទួលស្គាល់ដោយស្ថាប័ន TÜV Rheinland របស់ប្រទេសអាល្លឺម៉ង់។ កុំព្យូទ័រយួរដៃកូនកាត់ស៊េរីថ្មីនេះ មានខ្មៅដៃវេទមន្ត HUAWEI M-pencil សម្រាប់ការប្រើប្រាស់ដូចខ្មៅដៃ ប៉ុន្តែមានភាពឆ្លាតវៃជាង និងបង្ហាញរូបភាព ការសរសេររបស់អ្នកឲ្យមើលទៅកាន់តែស្អាត​ ប្រកបដោយភាពច្នៃប្រឌិតនិងទាក់ទាញបំផុត​​។ អ្នកអាចប្រើប្រាស់ខ្មៅដៃវេទមន្ត Huawei M-pencil សសេរលើអេក្រង់ Huawei MatePad Pro តាមចិត្តចង់ដូចជាកំពុងយកខ្មៅដៃសរសេរលើក្រដាសអញ្ចឹងដែរ ប៉ុន្តែការបង្ហាញគឺមានលក្ខណៈរស់រវើកជាមួយនឹងរូបភាព លេខ អក្សរ បែបឌីជីថល។

Huawei MatePad Pro មានកាមេរ៉ាក្រោយទំហំ 13MP (f/1.8) ភ្ជាប់ auto focus និង មុខងារ support flash focus mode ធ្វើឲ្យរូបថតវីដេអូរបស់អ្នកកាន់តែស្រស់ស្អាតកម្រិតអាជីព។ ចំណែកឯកាមេរ៉ាមុខទំហំ 8MP (f/2.0) fixed focal length ធ្វើឲ្យរូបភាពស៊ែលហ្វីស្អាតគ្រប់ប្លង់តែម្តង។ ជាពិសេសអ្នកប្រើប្រាស់កាន់តែរីករាយជាមួយនឹងមុខងារថតរូបវីដេអូសម្បូរបែបដូចជា​ ការថតវីដេអូសកម្មភាពយឺតៗ (slow motion), ការថតរូបពេលយប់ ​(night view), ការថតរូបបែប panorama, HDR, delay photography, dynamic photo, ការថតរូបដោយដាក់watermark, និងការថតរូបបែបមុខញញឹម (smiling face capture) -ល-។

Huawei MatePad Pro មានរ៉េម 6GB អង្គផ្ទុកទិន្នន័យ 128GB ប្រើប្រាស់បន្ទះឈីបលំដាប់កំពូលឈានមុខគេចុងក្រោយ​ Kirin 990 flagship chipset ភ្ជាប់ខួរក្បាលឆ្លាតវៃ NPU និង AI កម្លាំងម៉ាស៊ីនដំណើរការរលូនឥតទាក់មិនថាមើលខ្សែភាពយន្តខ្នាតធំ ឬលេងហ្គេមតាមអនឡាញ  បំពាក់នូវប្រព័ន្ធសម្លេង4គ្រាប់ និង ឧបករណ៍បំពងសម្លេង4គ្រាប់ ជាមួយនឹងស្តេរ៉េអូ 3D Histen 6.0  ធ្វើឲ្យសម្លេងលាន់លឺច្បាស់ល្អ ពិរោះរណ្តំ នៅគ្រប់    ទីកន្លែង និងកាត់បន្ថយសម្លេងរំខាន 360 ដឺក្រេថែមទៀតផង ។ Huawei MatePad pro មានថាមពលថ្ម 7250 mAh  ហើយជាកុំព្យូទ័រកូនកាត់ដំបូងគេដែលទ្រទ្រង់នូវ​បច្ចេកវិទ្យាសាកឥតខ្សែ 15W (Wireless Charge) និង សាកឥតខ្សែពីថ្លេបប្លេតទៅប្លេត ឬពីថ្លេបប្លេតទៅទូរស័ព្ទ 7.5W  (Reverse Wireless Wireless Charging)។ ជាមួយនឹងបច្ចេកវិទ្យាសាកថ្មរហ័ស 20W គ្រាន់តែសាក 30នាទី​ អ្នកអាចរីករាយប្រើប្រាស់បានរហូតដល់ទៅ 3ម៉ោង។

កុំព្យូទ័រស្តេចសម្លេង ស្តេចអេក្រង់ Huawei MatePad

ត្រូវបានក្រុមហ៊ុន Huawei រចនាឡើងជាមួយនឹងរូបរាងតូចច្រឡឹង ស្តើងងាយស្រួលកាន់ប្រើ បំពាក់នូវស្តេចអេក្រង់ មានពណ៌ដិត កម្រិតបង្ហាញ 2K FullView Display (2000×1200) ទំហំអេក្រង់ធំ 10.4” គែមកាន់តែតូច (7.9mm) បន្ថែមរស់ជាតិនៃការទស្សនាត្រជាក់ភ្នែក សម្រាប់ការសិក្សា ធ្វើការ តាមអនឡាញ។  Huawei MatePad មានរន្ធបំពងសំលេងធំៗចំនួន4 របស់ក្រុមហ៊ុន Harman Kardon ផ្តល់នូវបទពិសោធន៍ថ្មីស្រឡាងនៃ Surround Sound ទំាង4ទិស ហើយមានគុណភាពសំឡេងលឺច្បាស់អស្ចារ្យ ពុំចាប់បាច់ត្រូវការបាសបន្ថែម បង្កលក្ខណៈភាពងាយស្រួលសម្រាប់បុត្រធីតាសិក្សាតាមអនឡាញ។ ជាពិសេស អ្នកនិងបុត្រធីតា អាចរីករាយជាមួយនឹងមុខងារ eBook Mode ដែលផ្តល់នូវភាពងាយស្រួលក្នុងការអានពិតៗ និងមិនព្រួយបារម្ភខ្លាចខូចភ្នែក ព្រោះ Huawei MatePad ភ្ជាប់នូវបច្ចេកវិទ្យាការពារភ្នែកដែលទទួលស្គាល់ដោយស្ថាប័ន TUVRheinland របស់ប្រទេសអាឡឺម៉ង់។

Huawei MatePad  មានកាមេរ៉ាមុខក្រោយទំហំ 8MP អាចថតរូបស៊ែលហ្វីស្អាតកប់សារី  និងថតប្លង់ទូទៅទទួលបានរូបភាពច្បាស់ស្អាតគួរជាទីពេញចិត្ត។ Huawei MatePad មានរ៉េម 4GB អង្គផ្ទុកទិន្នន័យ 64GB ប្រើប្រាស់បន្ទះឈីបលំដាប់កំពូលឈានមុខគេ Kirin 810 (7nm) កម្លាំងម៉ាស៊ីនដំណើរការរលូនឥតទាក់មិនថាមើលខ្សែភាពយន្តខ្នាតធំ ឬលេងហ្គេមតាមអនឡាញ  មានថាមពលថ្ម 7250 mAh  សាកថ្ម ដោតបណ្តើរ លេងបណ្តើរប្រកបដោយសុវត្ថិភាព ភ្ជាប់មកជាមួយបច្ចេកវិទ្យាសាកថ្មលឿន លឿន18W, សាកត្រឹមតែ 30នាទីបាន 27% និង សាកពេញក្នុងរយៈពេល 2ម៉ោង 48នាទី។

កុំព្យូទ័រកូនកាត់ Huawei MatePad Pro និង MatePad មានមុខងារ​ Multi-Window  អនុញ្ញាតឲ្យអ្នកអាចប្រតិបត្តិការ App ម្តងបីក្នុងពេលតែមួយ លើ Screen តែមួយ។ មុខងារនេះ អនុញ្ញាតឲ្យអ្នកបំពេញកិច្ចការងារ ឬការកម្សាន្ត បានកាន់តែច្រើនក្នុងពេលតែមួយ ឧទាហរណ៍ អ្នកអាចទស្សនាខ្សែភាពយន្តបណ្តើរ ឆែកអ៊ីមែលបណ្តើរ និងឆាតបណ្តើរ ហើយទ្រទ្រង់បច្ចេកវិទ្យា Share អេក្រង់ទូរស័ព្ទ បង្កភាពងាយស្រួលក្នុងការផ្ទេរឯកសារពីទូរស័ព្ទទៅថេបប្លេត ពីថេបប្លេតទៅទូរស័ព្ទបានយ៉ាងរហ័សទាន់ចិត្តតែម្តង ដោយពុំចាំបាច់ខាតពេលវេលា ប្រើខ្សែ​USB និងចំណាយពេលយូរ។

សរុបមក កុំព្យូទ័រកូនកាត់ ជំនាន់ថ្មី Huawei MatePad Pro តម្លៃ $699 និង MatePad $349 ពិតជាមានលក្ខណៈលេចធ្លោរៀងៗខ្លួនមែន ទៅតាមតម្រូវការរបស់អ្នកប្រើប្រាស់ទាំងនៅការិល័យ គេហដ្ឋាន សាលារៀន ក៏ដូចជាអ្នកធ្វើការងារលើអនឡាញ និង អ្នកសិក្សាតាមអ៊ីធឺណែត។

You May Read

ស្មាតហ្វូនមួយរបស់ Xiaomi គ្រោងបំពាក់កាមេរ៉ា 108MP

Published Date: Tuesday, June 30, 2020 05:52 PM

បរទេស៖ ក្រោយ​ប្រកាស​ចេញ​ស្មា​ត​ហ្វូ​ន Mi Note 10 Series បំពាក់​សែន​ស័​រ​កាមេរ៉ា​មាន​ទំហំ​ធំ​ដល់​ទៅ 108MP មុនដំបូង​គេ​រួចមក ថ្មីៗនេះ​ប្រភពព័ត៌មាន​បរ...

Moto G 5G Plus នឹងបំពាក់ជាមួយថាមពលថ្ម 5,000 mAh និងកម្លាំងសាក 20W

Published Date: Tuesday, June 30, 2020 04:04 PM

តាមប្រភពបែកធ្លាយមួយចំនួនបានបញ្ជាក់ថាក្រុមហ៊ុន Motorola ត្រៀមដាក់ចេញស្មាតហ្វូនស៊េរីថ្មីមួយទៀត មានលេខកូដ XT2075-3 នៅលើតារាង FCC ឬឲ្យឈ្មោះថា Moto G 5G...

LG កំពុងសម្ងំរៀបចំគម្រោងមួយ នឹងធ្វើឲ្យកក្រើកពិភពបច្ចេកវិទ្យាម្ដង

Published Date: Tuesday, June 30, 2020 03:48 PM

បរទេស៖ របាយការណ៍មួយបានបង្ហាញថា​ LG កំពុងរៀបចំគម្រោងមួយរបស់ខ្លួនដែលគេដឹងត្រឹមថាឈ្មោះគម្រោង B ហើយទូរស័ព្ទកូនកាត់ថេបប្លេត​ ដែលធ្លាប់លេចរូបរាងនៅក្នុងប៉...