មើលវិដេអូ Moto 360 ដំណើរការជាមួយនឹង iPhone បន្តិចមើល

Published Date: Wednesday, April 8, 2015 11:13 AM

កាលពីខែ កុម្ភៈ កន្លងទៅថ្មីៗនេះ អ្នកអភិវឌ្ឍកម្មវិធីមួយរូបឈ្មោះ​ថា MohammadAG បាន​បង្ហាញ​ចេញ​នូវ​វីដេអូ​មួយ ដែល​នាឡិកា​ឆ្លាត​វៃ​ដើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិ​ការ Android Wear អាច​ដំណើរ​ការ​ជាមួយ iPhone បាន។ ស្រាប់​តែ​ឥឡូវ​នេះ​ដែរ យើង​មាន​វីដេអូ​មួយ​ផ្សេង​ទៀត ពី MohammadAG ដែល​បង្ហាញ​ពី​សមត្ថភាព Moto 360 អាច​ទទួល​ទូរស័ព្ទ​បាន នៅ​ពេល​ដែល​គេ Call មក iPhone ហើយ​អ្វី​ដែល​ពិសេស​នោះ គឺ​ថា iPhone ពុំ​ចាំបាច់​ធ្វើ​ការ Jailbreak នោះទេ។

1

ការប្រើប្រាស់ Android Wear ដើម្បីទទួលទូរស័ព្ទដែល Call ចូល iPhone គឺ​ថា iPhone នោះ មិន​ចាំបាច់ Jailbreak ក៏​បាន​ដែរ ហើយ​បើ Jailbreak ក៏ Jailbreak ទៅ វា​មិន​ទាស់​អី​នោះ​ទេ។ លោក MohammadAG អាច​ធ្វើ​អោយ​នាឡិកា​ឆ្លាត​វៃ​ដើរ​ដោយ Android Wear មាន​ទំនាក់​ទំនង​ជាមួយ iPhone នេះ​បាន ក៏​ដោយសារ​លោក​បាន​ដឹង​ពី​ទំនាក់​ទំនង​រវាង​មុខងារ API ដែល​មាន​នៅ​លើ iOS 8 ហើយ​ iOS 8 មាន​សមត្ថភាព​ខ្ពស់ ដែល​អាច Supports ជាមួយ Android Wear។ ដូច្នេះ សម្រាប់អ្នកដែលប្រើ iPhone ស៊េរីទំនើបក្រោយៗ អាចប្រើ​ជាមួយ​នាឡិកា​ឆ្លាត​វៃ Moto 360 បាន ដែល​ងាយ​ស្រួល​ក្នុង​ការ​បញ្ជា​ឬ​ទទួល Notification ឬ ការ Call ចូល ជាដើម។ គួរ​បញ្ជាក់​ផង​ដែរ​ថា លោក​គ្រាន់​តែ​បាន​ធ្វើ​តេស្ត​នៅ​លើ Motor 360 តែ​ប៉ុណ្ណោះ ចំពោះ​នាឡិកា​ឆ្លាត​វៃ​មួយ​ចំនួន​ទៀត គាត់​មិន​បាន​ធ្វើ​តេស្ត​នៅ​ឡើយ​ទេ ប៉ុន្តែ​ប្រហែល​ជា​អាច Supports ដូចគ្នា។

You May Read

Apple នឹងចេញពណ៌សំណព្វថ្មីសម្រាប់ iPhone ក្រោយ

Published Date: Thursday, August 10, 2017 11:24 PM

វាអាចថាជារឿងធម្មតាមួយទៅហើយសម្រាប់ក្រុមហ៊ុន Apple នៅពេលដែលចេញទូរស័ព្ទថ្មីតែងតែបន្ថែមនូវពណ៌ថ្មីប្លែកមកជានិច្ច ហើយម្ដងនេះ តាមព័ត៌មានបែកធ្លាយបង្ហាញថាក្...

ច្បាស់ហើយនេះជា Google Pixel 2

Published Date: Thursday, August 10, 2017 11:12 PM

គិតមកដល់ពេលនេះ ទោះមិនទាន់មានព័ត៌មានផ្លូវការណាមួយពីក្រុមហ៊ុន Google ប៉ុន្តែតាមប្រភពព័ត៌មានបែកធ្លាយបានបញ្ជាក់ថា​រូបទូរស័ព្ទដែលកំពុងល្បីពេលបណ្ដាញអ៊ីនធ...

Samsung ប្រាប់ថ្ងៃដាក់ឱ្យ Pre-Order ទូរស័ព្ទ Galaxy Note 8

Published Date: Thursday, August 10, 2017 10:58 PM

ក្រោយប្រកាសឱ្យដឹងពីថ្ងៃបើកសម្ពោធទូរស័ព្ទ Galaxy Note 8 ក្រុមហ៊ុន Samsung ក៏បានបង្ហើបជាថ្មីថា ខ្លួននឹងដាក់ឱ្យធ្វើការ Pre-Order ស្មាតហ្វូននេះនៅមួយសប្...