មេរបស់ iPhone ត្រៀមនឹងបង្កើតឈីបគ្រប់គ្រងថាមពលថ្មដោយខ្លួនឯង

Published Date: Tuesday, January 9, 2018 02:13 PM

ថ្មីៗនេះ មានព័ត៌មានមួយបង្ហាញថា ក្រុមហ៊ុន Apple អាចនឹងបង្កើតឈីបគ្រប់គ្រងថាមពលថ្ម ហៅថាឈីប PMIC សម្រាប់ប្រើប្រាស់នៅលើ iPhone/iPad របស់ខ្លួន នាប៉ុន្មានឆ្នាំខាងមុខនេះ… នេះបើតាមក្រុមហ៊ុន Dialog ដែលជា អ្នកផ្គត់ផ្គងឈីប PMIC បច្ចុប្បន្នឱ្យ Apple។

ក្រោយការប្រកាសនេះ ភាគហ៊ុនរបស់ Dialog បានធ្លាក់ចុះជិត 20%។ បើតាម លោក Jalal Bagherli នាយកប្រតិបត្តិ Dialog បានប្រាប់ អ្នកវិនិយោគទុនខ្លួនថា សំរាប់ ឆ្នាំ 2018-2019 ខាងមុខនេះ Diaglog នៅតែ ទទួលបាន កុងត្រាផ្គត់ផ្គងផ្តាច់មុខ ជាមួយ Apple ប៉ុន្តែ​គាត់ បានដាស់តឿនថា Apple មានសមត្ថភាព នឹងផលិតឈីបនេះ ដោយខ្លួនឯង ដូចនេះ Dialog ត្រូវតែ ត្រៀមខ្លួន សំរាប់ទប់ទល់នឹង ការផ្តាច់កុងត្រា នាពេល អនាគត។

គួររំលឹកថា ចំណូលមួយភាគធំរបស់ Dialog គឺបានមកពី Apple ហើយបើតាម Nikkei បានឱ្យដឹងថា Apple អាចនឹងចាប់ផ្តើម បំពាក់ឈីបថាមពលរបស់ខ្លួន បណ្តើរៗ នៅលើ iPhone ឆ្នាំក្រោយនេះហើយ។ តើ Dialog អាចនឹងមានវាសនា ដូច ក្រុមហ៊ុនផ្គត់ផ្គងបន្ទៈក្រាហ្វិក Imagination ដែលឬទេ? ដែលត្រូវបិទទ្វារក្រុមហ៊ុន ក្រោយពេល Apple បញ្ចប់កិច្ចសន្យាទិញ បន្ទៈ GPU ពីក្រុមហ៊ុននេះ ហើយងាកមកផលិត GPU ដោយខ្លួនឯង៕

 

You May Read

Mi 8 Pro ៖ កប់ប៉ុណ្ណឹងត្រូវចិត្តទេ?

Published Date: Wednesday, September 19, 2018 10:18 PM

ក្រោយមានព័ត៌មានចចាមអារ៉ាជាច្រើនកន្លងមក​ទីបំផុតក្រុមហ៊ុន Xiaomi បានធ្វើការប្រកាសចេញស្មាតហ្វូនម៉ូឌែល ខ្សែស្រឡាយ Mi 8 ជាផ្លូវការហើយ ដោយវាមានឈ្មោះថា Mi...

Samsung ត្រៀមបញ្ចេញស្មាតហ្វូនបំពាក់កាមេរ៉ា ៤ ដំបូងបំផុតរបស់ខ្លួន

Published Date: Wednesday, September 19, 2018 09:38 PM

ក្រោយសម្ពោធចេញនូវទូរស័ព្ទ Note 9 ក្រុមហ៊ុន Samsung នឹង​រៀប​ចំព្រឹត្តិការណ៍មួយនៅថ្ងៃទី ១១ តុលា ដែលយើងបានឃើញ គេដាក់ពាក្យថា 4x fun នៅ​លើ​លិខិ​ត​អញ្ជើញ...

ហេតុអ្វីគួរសម្រេចចិត្តយក Galaxy Tab S4 បើអ្នកចង់បានថេប្លេតមានទំហំធំ?

Published Date: Monday, September 17, 2018 10:18 PM

ចូលមកដល់ឆ្នាំ ២០១៨ នេះ Galaxy Tab S4 បាន​នាំមក​នូវ​បទពិសោធន៍​ថ្មី មួយកម្រិត​ទៀត ជាមួយ​លក្ខណៈ​កាន់តែ​ពិសេស ស័ក្តិសម​នឹង​អ្នក​ដែលមាន ការងារ​មមាញឹក​ច្...