មេរបស់ Nokia ចង់បញ្ចេញទូរស័ព្ទ Nokia 3310 ប្រើប្រព័ន្ធ 4G!

Published Date: Sunday, October 8, 2017 11:48 AM

ក្រោយការចេញលក់ទូរស័ព្ទ Nokia 3310 ជំនាន់ថ្មីក្នុងទីផ្សារពិភពលោកបានមួយរយៈ ដោយប្រទេសខ្លះជាស៊េរី 2G ហើយខ្លះជាប្រភេទ 3G ថ្មីៗនេះ មេរបស់ក្រុមហ៊ុន Nokia គឺក្រុមហ៊ុន HDM គ្រោងនឹងបញ្ចេញម៉ូឌែល 4G មួយទៀតសម្រាប់ទីផ្សារប្រទេសឥណ្ឌា ខណៈប្រទេសមួយនេះ នៅមិនទាន់មានទូរស័ព្ទនេះលក់នៅឡើយទេ។

ដើម្បីជំនួសមកវិញ ក្រុមហ៊ុនបច្ចេកវិទ្យារបស់ហ្វាំងឡង់ ទំនងនឹងបញ្ចេញនូវជំនាន់ 4G របស់ទូរស័ព្ទ Nokia 3310 ដើម្បីធ្វើការប្រកួតជាមួយនឹងទូរស័ព្ទ JioPhone នៅក្នុងប្រទេសឥណ្ឌា។ នៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយលោក Ajey Mehta ដែលជាអនុប្រធានរបស់ក្រុមហ៊ុន HMD Global ដោយលោកបានបញ្ជាក់ថា ក្រុមហ៊ុននេះកំពុងតែពិចារណាក្នុងការបង្ហាញខ្លួនទូរស័ព្ទ 4G នៅក្នុងប្រទេសឥណ្ឌា។ តែលោកនៅមិនទាន់បញ្ជាក់ថា ទូរស័ព្ទ 4G គឺជាជំនាន់មួយផ្សេងទៀតរបស់ទូរស័ព្ទ Nokia 3310 (2017) នោះនៅឡើយទេ។

គរួបញ្ជាក់ផងដែរថា ថ្មីៗនេះ ក្រុមហ៊ុន Reliance Jio បានបង្ហាញទូរស័ព្ទ JioPhone 4G ជាមួយនឹងតម្លៃត្រឹមតែ $23 ប៉ុណ្ណោះនៅក្នុងប្រទេសឥណ្ឌា។ ក្រុមហ៊ុន JioPhone 4G បានរំពឹងថា ទូរស័ព្ទនេះ នឹងមានឥទ្ធិពលខ្លាំងនៅក្នុងទីផ្សារជាមួយនឹងទូរស័ព្ទធូរថ្លៃនេះ ហើយក្រុមហ៊ុន HMD Global ក៏កំពុងតែឃ្លាំមើលនូវទីផ្សាររបស់ខ្លួនផងដែរ។ ប្រសិនបើវាទទួលបានលទ្ធផលល្អនោះ ក្រុមហ៊ុន នឹងពិចារណាទៅលើការដាក់បង្ហាញនូវទូរស័ព្ទធូរថ្លៃ 4G ថែមទៀតផង។ របាយការណ៍ដំបូង បានបង្ហាញថា ក្រុមហ៊ុន Reliance Jio នឹងចេញលក់ទូរស័ព្ទ JioPhone ចំនួន 6 លានគ្រឿង នៅត្រឹមខែធ្នូឆ្នាំ 2017 នេះ។សូមបញ្ជាក់ថា នៅទីផ្សារឥណ្ឌា គឺមានក្រុមហ៊ុនជាច្រើន ដែលបានចេញលក់ទូរស័ព្ទតម្លៃទាបនេះ ដូចជា ក្រុមហ៊ុន Micromax ក៏កំពុងតែធ្វើការនៅលើទូរស័ព្ទសម្រាប់ប្រកួតប្រជែងជា មួយនឹង JioPhone ផងដែរ។ Micromax នឹងបង្កើតនូវសេវាផ្គត់ផ្គង់ BSNL ដើម្បីចាប់ផ្តើមបង្ហាញនូវទូរស័ព្ទមួយឈ្មោះថា Bharat One ដែលទ្រទ្រង់សេវា 4G VoLTE ។ សម្រាប់ក្រុមហុន Airtel ក៏ទើបតែបង្ហាញនូវទូរស័ព្ទ 4G តម្លៃខ្ទង់ $30 ផងដែរ។ នេះបង្ហាញថា គូប្រកួតប្រជែងជាច្រើនរបស់ទូរស័ព្ទ JioPhone នឹងបង្ហាញខ្លួននៅលើទីផ្សារក្នុងពេលឆាប់ៗនេះ។ សម្រាប់ក្រុមហ៊ុនHMD Global គឺនៅមិនឆ្ងាយនោះទេក្នុងការបង្ហាញទូរស័ព្ទជំនាន់ 4G របស់ខ្លួនដើម្បីប្រកួតប្រជែងជាមួយនឹងទូរស័ព្ទ JioPhone នោះ៕

ព័ត៌មានផ្សេងៗ 

នាឡិកា Apple Watch Nike Series 2 38MM  លក់បញ្ចុះតម្លៃពិសេស

ទូរស័ព្ទ Xperia XZ ក៏បញ្ចុះតម្លៃដែរ

You May Read

Galaxy A7 ស្មាតហ្វូនថ្មីបំពាក់កាមេរ៉ាក្រោយ ៣ គ្រាប់ដំបូងរបស់ Samsung

Published Date: Friday, September 21, 2018 09:54 AM

ម្សិលមិញ យើង​បានធ្វើ​ការចុះផ្សាយ​ស្ដីពី​ព័ត៌មាន​ដែល​ក្រុមហ៊ុន Samsung  ចង់​បញ្ចេញ​ស្មា​ត​ហ្វូ​ន​កាមេរ៉ា ៤ គ្រាប់ ប៉ុន្តែ​ថ្ងៃនេះ​ក្រុមហ៊ុន​កូរ៉េ​មួ...

Mi 8 Pro ៖ កប់ប៉ុណ្ណឹងត្រូវចិត្តទេ?

Published Date: Wednesday, September 19, 2018 10:18 PM

ក្រោយមានព័ត៌មានចចាមអារ៉ាជាច្រើនកន្លងមក​ទីបំផុតក្រុមហ៊ុន Xiaomi បានធ្វើការប្រកាសចេញស្មាតហ្វូនម៉ូឌែល ខ្សែស្រឡាយ Mi 8 ជាផ្លូវការហើយ ដោយវាមានឈ្មោះថា Mi...

Samsung ត្រៀមបញ្ចេញស្មាតហ្វូនបំពាក់កាមេរ៉ា ៤ ដំបូងបំផុតរបស់ខ្លួន

Published Date: Wednesday, September 19, 2018 09:38 PM

ក្រោយសម្ពោធចេញនូវទូរស័ព្ទ Note 9 ក្រុមហ៊ុន Samsung នឹង​រៀប​ចំព្រឹត្តិការណ៍មួយនៅថ្ងៃទី ១១ តុលា ដែលយើងបានឃើញ គេដាក់ពាក្យថា 4x fun នៅ​លើ​លិខិ​ត​អញ្ជើញ...