រកឯណាបាន! តម្លៃល្អត្រឹម $189 ជាមួយអេក្រង់90Hz ថ្មធំ 5000mAh ជាមួយការសាករហ័ស 18W ល្អគ្មានពីរ

Published Date: Monday, September 14, 2020 12:45 AM

មកដល់ទៀតហើយសម្រាប់អ្នកនិយមប្រើប្រាស់ស្មាតហ្វូនរបស់ OPPO ពេលនេះ ហាងសុខ លី សូមណែនាំទូរស័ព្ទថ្មីតម្លៃល្អត្រឹម $189 ជាមួយអេក្រង់90Hz ថ្មធំ 5000mAh ជាមួយការសាករហ័ស 18W ល្អគ្មានពីរ គឺស្មាតហ្វូន OPPO A53។
(1) រចនាបទនៃអេក្រង់ ៖ សម្រាប់អេក្រង់របស់ OPPO A53 ធំទូលាយ រចនាបែប 90Hz Neo Punch-Display ល្បឿនលឿន ហើយមានកម្រិតបង្ហាញរូបភាព Full HD+ ដែលផ្តល់នូវភាពច្បាស់គួរឲ្យកត់សម្គាល់។ ទាំងនេះគឺជាគឺជាបទពិសោធន៍ថ្មីក្នុងការទស្សនាឲ្យកាន់តែប្រសើរ និងមានផាសុកភាពខ្ពស់ដល់ភ្នែក។


(2) ថាមពលថ្ម​ ៖ សម្រាប់កម្លាំងថ្មធំរហូតដល់ 5000mAh ដោយគ្រាន់តែសាកថ្ម 44នាទីបាន 50% សាកថ្មពេញ 100% ក្នុងរយៈពេលត្រឹមតែ 133នាទី។ ពិសេសគឺអាចមើលវីដេអូបាន 1ថ្ងៃពេញតែម្តង។ បើប្រើធម្មតាបានរហូតដល់ទៅ 2ថ្ងៃឯណ្ណោះ។ មិនតែប៉ុណ្ណោះ អមមកជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 18W ដើម្បីកាត់បន្ថយពេលវេលានៃការសាកថ្មរបស់លោកអ្នកថែមទៀតផង។

(3) កាមេរ៉ាមុខស៊ែលហ្វី ៖ ដើម្បីជាទំនុកចិត្ត និងកាន់តែធ្វើឲ្យរូបភាពកាន់តែមានភាពស្រស់ស្អាត OPPO A53 បានបំពាក់ជាមួយនឹងបច្ចេកវិទ្យាជំនួយសម្រស់ AI ក្នុងកាមេរ៉ា Selfie ខាងមុខកម្រិត 16MP អមមកជាមួយ AI Beauty វៃឆ្លាតក្នុងការសម្គាល់ និងផ្តល់ភាពស្រស់ស្អាតតាមភេទ អាយុ និងសម្បុរស្បែក។

ទាំងមុខងារ និងបច្ចេកវិទ្យាទំនើបអេម រីឯការឌីហ្សាញរូបរាងវិញកប់ ងាយស្រួលកាន់ដោយដៃម្ខាង។ ចំណែកឯពណ៌វិញធានាថាត្រូវចិត្ត ស៊ីគ្នាជាមួយនឹងរូបរាងខាងមុខ និងខាងក្រោយនៃស្មាតហ្វូននេះ។ ពិសេសរាល់ការជាវស្មាតហ្វូន OPPO A53 លោកអ្នកនឹងទទួលបានកាដូជាបាស Bluetooth មួយដ៏ស្រស់ស្អាត ស៊ីមស្មាតលេខពិសេស (Copper SIM) និងភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ងដោយមិនគិតថ្លៃ 12សប្តាហ៍ ថែមទៀតផង សរុបមានតម្លៃ $68 តែប្រសិនបើមិនទាន់បានបាស Bluetooth លោកអ្នកនឹងទទួលបានបណ្ណប្តូររង្វាន់ ដែលនឹងអាចឈ្នះ OPPO A53 ក្នុងមួយសប្តាហ៍ 3គ្រឿង សម្រាប់រយៈពេល 3សបា្តហ៍ សរុប9 គ្រឿង ជាមួយនឹងតម្លៃពិសេសមិនធ្លាប់មានត្រឹមតែ $189។

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចអញ្ជើញទៅហាងផ្ទាល់ដែលមានទីតាំង 3 សាខាដូចខាងក្រោម

🏡សខលី សាខារង្វង់មូលកាំកូ #405 ផ្លូវលេខ 598, 093 911166/078911166

ទីតាំងសូមចុច: https://maps.app.goo.gl/ZeA1E

🏡សខលី ខាងលិចស្តុបដេអិន២០០ម៉ែត្រ (023 888 166) 081 911166/092 111168

ទីតាំងសូមចុច: https://maps.app.goo.gl/neUnH

🏡សខលី ខាងលិចផ្សារធំថ្មី (023216725/6) 070 911166/011911166

ទីតាំងសូមចុច: https://maps.app.goo.gl/AqLA1

 

You May Read

មកដល់ហើយ! កំពូលស្មាតហ្វូនអេក្រង់បត់ដ៏ល្អឯក Samsung Galaxy Z Fold 2

Published Date: Sunday, September 27, 2020 10:44 AM

អ្វីដែលអតិថិជនហាង សុខ លី ទាំងអស់កំពុងរង់ចាំបានមកដល់ហើយ! ស្មាតហ្វូនដែលមានអេក្រង់វេទមន្ត​បត់​បែន​បានតាមតម្រូវការ ផ្កាប់ផ្ងារ…ប្រែក្រឡា និងស្រស់សង្ហាប...

បែកធ្លាយលក្ខណៈសម្បត្តិចំនួនរបស់ Nokia 7.3 មុនបង្ហាញខ្លួនជាផ្លូវការ

Published Date: Sunday, September 27, 2020 09:50 AM

បរទេស៖ ខណៈដែលមានអ្នកគាំទ្រជាច្រើនទន្ទឹងរង់ចាំយ៉ាងអន្ទសារនូវវត្តមានទូរស័ព្ទកំពូលម៉ូដែលចុងក្រោយរបស់ Nokia គឺ Nokia 7.3 ក្នុងថ្ងៃនេះ ស្រាប់តែមានព័ត៌មា...

Sony ត្រៀមចេញលក់ Xperia 5 II នៅថ្ងៃទី 9 ខែតុលាខាងមុខ

Published Date: Tuesday, September 22, 2020 03:37 PM

បន្ទាប់ពី Sony Xperia 5 II ត្រូវបានបង្ហាញខ្លួនជាផ្លូវការ ថ្មីៗនេះ មានដំណឹងថាក្រុមហ៊ុនជប៉ុនមួយនេះ ត្រៀមធ្វើការចេញលក់ស្មាតហ្វូននេះជាលើកដំបូងនៅថ្ងៃទី ...