រូបរាងចុងក្រោយរបស់ស្មាតហ្វូន Huawei Mate 10 មុនថ្ងៃសម្ពោធ

Published Date: Tuesday, October 10, 2017 09:09 AM

គិតត្រឹមពេលថ្ងៃនេះ នៅសល់ពេល 6 ថ្ងៃទៀតប៉ុណ្ណោះ ដែលទូរស័ព្ទស្មាតហ្វូនម៉ូឌែលចុងក្រោយរបស់ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិន Huawei គឺ Mate 10 នឹងបង្ហាញខ្លួន ជាមួយគ្នានេះ យើងបានទទួលរូបភាពចុងក្រោយមួយចំនួនរបស់ស្មាតហ្វូននេះ ដែលត្រូវគេបញ្ចេញមុនថ្ងៃដាក់សម្ពោធនៅថ្ងៃទី 16 ខែតុលា ឆ្នាំ 2017។

តាមរយៈរូបដែលទទូលបាននេះ Mate 10 ត្រូវបានរចនាឡើងប្លែកពីរាមច្បងរបស់វា ជាមួយនឹងអេក្រង់ស្ទើរពេញផ្ទៃខាងមុខ និងមានផ្នែកខាងក្រោយមានបំពាក់កាមេរ៉ាភ្លោះ អមដោយភ្លើង LED Flash ពីរគ្រាប់ផ្នែកខាងឆ្វេង និងមានកន្លែងស្កេងក្រយ៉ៅដៃពីក្រោមកាមេរ៉ា ហើយនៅចន្លោះនោះមានពាក្យបញ្ជាក់ពីក្រុមហ៊ុនផលិតផលកាមេរ៉ា Leica ថែមទៀតផង។

ចំពោះរូបភាពនេះ ត្រូវបានគេបញ្ជាក់ថាវាមានកម្រិតបង្ហាញរូបភាព18:9 aspect លើ​អេក្រង់។ បើតាមព័ត៌មានចចាមអារ៉ាមបាននិយាយថា Huawei នឹងបង្ហាញចេញគ្រួសារ Mate 10 អាចបី ឬបួនស៊េរីដែលមានដូចជា Huawei Mate 10, Mate 10 Pro, Mate 10 Lite និង Mate 10 Porsche Design។ យ៉ាងណាមិញ យើងនៅមិនទាន់អាចនិយាយអ្វីបានទេ ថាព័ត៌មាននេះពិតឬយ៉ាងណា ចឹងសូមរង់ចាំតាមដានជាមួយហាង សុខ លី ទាំង​អស់គ្នា៕

You May Read

ចេញលក្ខណៈសម្បត្តិ Galaxy S9/S9+ ទាំងស្រុងដែលប្រកាសថ្ងៃ 24 កុម្ភៈ

Published Date: Tuesday, February 20, 2018 02:32 PM

ត្រឹមតែ 4 ថ្ងៃ​ទៀត Galaxy S9/S9+ នឹង​បង្ហាញខ្លួន​ជា​ផ្លូវការ​លើ​ឆាក​អន្តរជាតិ។ ប៉ុន្តែ​កាលពី​ម្សិលមិញ​នេះ​លក្ខណៈសម្បត្តិ រួមទាំង​រូបរាង​របស់​វា​បាន...

លេងៗ Nokia ស៊ីដាច់ក្រុមហ៊ុនស្មាតហ្វូនធំៗចំនួន 4 និងស្មាតហ្វូនមួយចំនួនទៀតនៅ Q4 2017

Published Date: Tuesday, February 20, 2018 02:30 PM

វា​ហាក់​ដូច​ជា​ស្មាតហ្វូន Android ​របស់ Nokia ដែល​ចូលរួម​ត្រួសត្រាយ​សាជាថ្មី​ដោយ​ក្រុមហ៊ុន HMD ​កំពុង​ទទួល​បាន​ការ​គាំទ្រ​ពី​អ្នក​ប្រើ។ ជាក់ស្ដែង រ...

Apple អាចនឹងបញ្ចេញ iPhone X ជំនាន់ថ្មីមានលក្ខណៈប្លែកជាងពីមុន

Published Date: Tuesday, February 20, 2018 02:28 PM

iPhone X ជំនាន់​ថ្មី​ឆ្នាំនេះ នឹង​​មាន​ក្បាល​ឆក​ស្ដើង​ជាង​មុន​ រីឯ​តម្លៃ​ធូរ​ជាង iPhone X ​ឥឡូវសេចក្ដី​​រាយ​ការណ៍​​កន្លង​មក លើកឡើង​ថានឹង​មាន iPhone...