រូបរាងស្រោមទូរស័ព្ទ iPhone 6 ចាប់ផ្ដើមចេញមកបណ្ដើៗហើយ

Published Date: Sunday, May 18, 2014 12:10 AM

ទោះបីជារូបរាងពិតប្រាកដនៃទូរស័ព្ទ ​iPhone 6 នៅមិនទាន់ចេញពិតប្រាកដនៅឡើយ គិតមកត្រឹមថ្ងៃ​នេះ តែព័ត៌មាន​ចចាម​អារ៉ាម​ទាក់​ទង​នឹង​ទូរស័ព្ទ iPhone 6 នៅ​តែ​បន្ត​លេច​ចេញ​ដដែល ព្រមជាមួយនឹងរូបភាព​ស្រោម​ការពារ​ទូរស័ព្ទ iPhone 6 ត្រូវ​បាន​គេ​បង្ហោះ​ពេញ​អ៊ិន​ណែត។ ស្រោម​ការពារ​ទូរស័ព្ទ iPhone 6 ទំហំ 5.5 អ៊ីង មាន​ទំហំ​ធំ​ជាង​ទូរស័ព្ទ iPhone 5s និង Galaxy S5។ ចំពោះ​ស្រោម​ការពារ​ទូរស័ព្ទ​ iPhone ជំនាន់​ក្រោយ ទំហំ 4.7 អ៊ីង​វិញ មាន​ទំហំ​តូច​ជាង​ទូរស័ព្ទ Galaxy S5 បន្តិច (អេក្រង់​ទំហំ 5.1 អ៊ីង) តែ​មាន​ទំហំ​ធំ​ជាង​ទូរស័ព្ទ iPhone 5s (អេក្រង់​ទំហំ 4 អ៊ីង)។ យោង​តាម​ប្រភព​ព័ត៌មាន​ដែល​បាន​បង្ហោះ​រូបភាព​នេះ​បានឱ្យ​ដឹង​ថា ទូរស័ព្ទ iPhone 6 ទំហំ 4.7 អ៊ីង នឹង​បង្ហាញ​ខ្លួន​ក្នុង​ខែ កក្កដា។ រីឯ​ទូរស័ព្ទ iPhone 6 ទំហំ 5.5 អ៊ីង​វិញ នឹង​បង្ហាញ​ខ្លួន​ក្នុង​ខែ កញ្ញា ខាង​មុខ​នេះ។ យ៉ាងណាមិញ យើងនៅតែមិនទាន់ប្រាកដថាវាយ៉ាងណានោះទេ មានតែពេលវាលាទេ ដែលកំណត់បាន៕

12

You May Read

ស្ទើរលុយ ឬមិនចង់ចាយទាំងដុល អាចបង់រំលស់បានណា៎!!

Published Date: Thursday, May 16, 2019 05:16 PM

គ្មាន​អ្វីដែល​រាំងស្ទះ​ដល់​ចិត្ត​ស្រឡាញ់​របស់លោក​អ្នក​បាន​ទៀត​ទេ ចំពោះ​អតិថិជន​ទាំងអស់​ដែល​ចង់បាន​ទូរស័ព្ទ iPhone XS Max, XS និង XR យកទៅ​ប្រើ ពេលនេ...

ទិញ iPhone មានការធានា នឹងមានឱកាសឈ្នះរង្វាន់លើសការរំពឹងទុកពីហាង សុខ លី

Published Date: Friday, May 10, 2019 12:12 PM

ពិសេស​ទៀតហើយ សម្រាប់​អ​ថិ​ជន​ទាំងអស់​ចំពោះ​ការទិញ​ទូរស័ព្ទ iPhone ដែលមាន​ការធានា ត្រឹមត្រូវ​ក្រុមហ៊ុន Falcon ដែលជា​ក្រុមហ៊ុន​ទទួល​សិទ្ធិ​ស្របច្បាប់...

ស្មាតហ្វូនធុនមធ្យម Pixel 3a និង Pixel 3a XL របស់ Google ចេញជាផ្លូវការហើយ

Published Date: Wednesday, May 8, 2019 03:10 PM

ដូចព័ត៌មានដែលចុះផ្សាយគ្មានខុស ពេលនេះទូរស័ព្ទតម្លៃសមរម្យរបស់ក្រុមហ៊ុន Google ចំនួនពីរ​ស៊េរី​ដែលស្ថិតក្នុងត្រកូល Pixel គឺ Pixel 3a និង Pixel 3a XL បា...