លក្ខណៈសម្បត្តិរបស់ Galaxy Note20 និង Note20 Ultra ដែលអ្នកគួរដឹង ប្រសិនបើចង់បានវាមកគ្រង

Published Date: Sunday, August 9, 2020 02:22 PM

Samsung បាននាំយកនូវទូរស័ព្ទស៊េរី Note ទាំងពីរម៉ូដែលនេះដោយភ្ជាប់មកជាមួយនូវអានុភាពនៃការប្រើប្រាស់ដូចកុំព្យូទ័រ និងបទពិសោធន៍នៃការលេងហ្គេមដ៏អស្ចារ្យមកស្ថិតលើបាតដៃអ្នក។ ទូរស័ព្ទទាំងពីរម៉ូដែលនេះត្រូវបានផលិតឡើងដោយភ្ជាប់រួចជាស្រេចនូវកម្មវិធីប្រើប្រាស់សម្រាប់ការងារផ្សេងៗឈានមុខគេ ដោយរួមបញ្ចូលនូវប៊ិក S Pen ដែលថ្មី និងមានការអភិវឌ្ឍថ្មី ពេលកាន់ប្រើទៅ មានអារម្មណ៍ថាកាលីប ឡូយ ងាយស្រួលប្រើ និងទាន់សម័យ។

ការរចនា និងអេក្រង់៖ ទូរស័ព្ទ Samsung Galaxy Note20 មានអេក្រង់ទំហំ 6.7 អ៊ីង បង្ហាញរូបច្បាស់ទំហំ FHD លើកញ្ចក់រាបស្មើ រីឯទូរស័ព្ទ Galaxy Note20 Ultra វិញមានអេក្រង់ទំហំ 6.9 អ៊ីង បង្ហាញរូបច្បាស់លើកញ្ចក់ AMOLED  ដោយទូរស័ព្ទទាំងពីរនេះមានប្រហោងកាមេរ៉ាមុខតូចល្មម មិនផ្ដល់ការរំខានដល់ការមើលលើអេក្រង់។

ចំណែកឯផ្ទៃតួខាងក្រោយវិញនោះ Galaxy Note20 ត្រូវបានផលិតពីសម្បកជ័រដ៏រឹងមាំ មានពណ៌ទង់ដែង (ដូចទឹកមាសបែកផ្កាឈូក) ប្រផេះភ្លឺ និងពណ៌បៃតងភ្លឺ ខណៈផ្ទៃតួខាងក្រោយរបស់ Galaxy Note20 Ultra វិញត្រូវបានផលិតឡើងពីដែកអ៊ីណុក និងកញ្ចក់ដ៏ភ្លឺរលោង មានពណ៌ទង់ដែង (ដូចទឹកមាសបែកផ្កាឈូក) ខ្មៅភ្លឺ និងពណ៌សភ្លឺ។

ប៊ិក S Pen៖ អ្វីដែលធ្វើឱ្យទូរស័ព្ទស៊េរី Note របស់ Samsung អាចទាក់ទាញអ្នកគាំទ្ររបស់ខ្លួនបាននោះគឺ ប៊ិក S Pen ដែលជាប៊ិកឆ្លាតវៃភ្ជាប់ការប្រើជាមួយនឹង Bluetooth ដើម្បីសរសេរ គូរវាស ឬបញ្ជាលើអេក្រង់ជាដើម។ កាន់តែពិសេស Samsung បានបន្តការអភិវឌ្ឍលើសមត្ថភាព Multitasking របស់ប៊ិកនេះ ហើយទូរស័ព្ទត្រកូល Note20 ថ្មីទាំងពីរម៉ូដែលទទួលបាននូវអត្ថប្រយោជន៍ពីការធ្វើឱ្យប្រសើរឡើងនេះដោយមានសមត្ថភាពអាចដំណើរការឆ្លើយតបការប្រើបានកាន់តែសុក្រិតជាងមុន និងរហ័សជាងមុន។

ប៊ិក S Pen ក៏បានអភិវឌ្ឍលើមុខងារ Air Actions ដែលអាចឱ្យលោកអ្នកប្រើប្រាស់អាចធ្វើការបញ្ជាលើទូរស័ព្ទបានគ្រប់កម្មវិធី ហើយថែមទាំងអស់ត្រឡប់មកមកាន់ទំព័រដើមនៃអេក្រង់វិញបាន ឬក៏អាចថតរូបក្នុងអេក្រង់ (screenshot) ដោយពុំចាំបាច់ប៉ះផ្ទាល់លើទូរស័ព្ទ។

កាមេរ៉ា៖ កាមេរ៉ារបស់ទូរស័ព្ទទំនើបទាំងពីរម៉ូដែលនេះពិតជាគួរឱ្យស្ញប់ស្ញែងជាមួយនឹងជម្រើសលែនស៍កាមេរ៉ាដែលលោកអ្នករំពឹងទុកពី Samsung។ ពិតជាពិសេស Galaxy Note20 Ultra មានលែនស៍អាចថតពង្រីករូមបានកាន់តែខ្លាំងជាងមុនជាមួយនឹងកាមេរ៉ាក្រោយ 108 មេហ្គាភិចសែល wide-angle ហើយ Galaxy Note20 វិញមានកាមេរ៉ាក្រោយបែប telephoto ទំហំ 64 មេហ្គាភិចសែល។

  • Galaxy Note20 Ultra:
  • កាមេរ៉ាមុខ 10 មេហ្គាភិចសែល 2
  • កាមេរ៉ាក្រោយ៖ 12 មេហ្គាភិចសែលសម្រាប់ ultra-wide camera, 108 មេហ្គាភិចសែល សម្រាប់ wide-angle camera, និង 12 មេហ្គាភិចសែលសម្រាប់ telephoto camera ជាមួយនឹង 5x optical zoom
  • មានសេនស័រ autofocus ថ្មី និង Space Zoom 5x
  • Galaxy Note20:
  • កាមេរ៉ាមុខ 10 មេហ្គាភិចសែល 2
  • កាមេរ៉ាក្រោយ៖ 12 មេហ្គាភិចសែល F 1.8 សម្រាប់ ultra-wide camera, 12 មេហ្គាភិចសែលសម្រាប់ wide-angle camera និង 64 មេហ្គាភិចសែលសម្រាប់ telephoto camera
  • Space Zoom 3x

ទូរស័ព្ទទាំងពីរម៉ូដែលនេះសុទ្ធតែអាចថតវីដេអូកម្រិត 8K (24 frames ក្នុងមួយវិនាទី) និងអាចថតវីដេអូដែលមិនមានកម្រិត 8K (120 frames ក្នុងមួយវិនាទី) បានទៀតផង។ លើសពីនេះ បងប្អូនទាំងពីរនេះក៏មានបច្ចេកវិទ្យាសំឡេងច្បាស់ពី Dolby Atmos Surround ផងដែរ។

ថាមពលថ្ម និងអានុភាពនៃការប្រើប្រាស់៖ ទូរស័ព្ទទំនើប Samsung Galaxy Note20 និង Note20 Ultra ទទួលបាននូវការប្រើបន្ទះឈីប Snapdragon 865 Plus ឬ Exynos 990 ទៅតាមតំបន់ ដែលជាបន្ទះឈីបទាំងនេះរួមចំណែកធ្វើឱ្យដំណើរការនានានៅក្នុងទូរស័ព្ទមានល្បឿនលឿនដូចផ្លេកបន្ទោរ។ មួយវិញទៀត Note20 បានបំពាក់នូវថ្មកម្លាំង 4300mAh និង Note20 Ultra បំពាក់នូវថ្មកម្លាំង 4500mAh។ ទូរស័ព្ទទាំងពីរម៉ូដែលគាំទ្រការសាកថ្មលឿនដោយឥតខ្សែ 2.0 ដោយប្រើបច្ចេកវិទ្យា​ស្ដង់ដារ Qi-wireless ។ មុខងារ Wireless PowerShare អនុញ្ញាតឱ្យទូរស័ព្ទផ្សេងទៀតអាចសាកថ្មជាមួយនឹង Note20 និង Note20 Ultra បាន។ រីឯការសាកថ្មដោយប្រើខ្សែជាមួយនឹងរន្ធ USB-C វិញអាចសាកថ្មបាន 50% ក្នុងរយៈពេលត្រឹមតែ 30 នាទីតែប៉ុណ្ណោះ៕

You May Read

មកដល់ហើយ! កំពូលស្មាតហ្វូនអេក្រង់បត់ដ៏ល្អឯក Samsung Galaxy Z Fold 2

Published Date: Sunday, September 27, 2020 10:44 AM

អ្វីដែលអតិថិជនហាង សុខ លី ទាំងអស់កំពុងរង់ចាំបានមកដល់ហើយ! ស្មាតហ្វូនដែលមានអេក្រង់វេទមន្ត​បត់​បែន​បានតាមតម្រូវការ ផ្កាប់ផ្ងារ…ប្រែក្រឡា និងស្រស់សង្ហាប...

បែកធ្លាយលក្ខណៈសម្បត្តិចំនួនរបស់ Nokia 7.3 មុនបង្ហាញខ្លួនជាផ្លូវការ

Published Date: Sunday, September 27, 2020 09:50 AM

បរទេស៖ ខណៈដែលមានអ្នកគាំទ្រជាច្រើនទន្ទឹងរង់ចាំយ៉ាងអន្ទសារនូវវត្តមានទូរស័ព្ទកំពូលម៉ូដែលចុងក្រោយរបស់ Nokia គឺ Nokia 7.3 ក្នុងថ្ងៃនេះ ស្រាប់តែមានព័ត៌មា...

Sony ត្រៀមចេញលក់ Xperia 5 II នៅថ្ងៃទី 9 ខែតុលាខាងមុខ

Published Date: Tuesday, September 22, 2020 03:37 PM

បន្ទាប់ពី Sony Xperia 5 II ត្រូវបានបង្ហាញខ្លួនជាផ្លូវការ ថ្មីៗនេះ មានដំណឹងថាក្រុមហ៊ុនជប៉ុនមួយនេះ ត្រៀមធ្វើការចេញលក់ស្មាតហ្វូននេះជាលើកដំបូងនៅថ្ងៃទី ...