ល្មមទិញ! Xperia XA1 បញ្ចុះតម្លៃពិសេសនៅសល់ត្រឹមតែ ១៥៩ ដុល្លារទេ

Published Date: Thursday, June 14, 2018 09:38 AM

នៅចាំ​អ្វី​ទៀត សម្រាប់​អតិថិជន​ទាំងអស់គ្នា​ដែល​ចង់បាន​ស្មា​ត​ហ្វូ​ន Sony ពេលនេះ អាច​ពិចារណា​បាន​សម្រាប់​ទូរស័ព្ទ Xperia XA1 ដោយ​ខណៈ​នេះ ក្រុមហ៊ុន​មានការ​បញ្ចុះតម្លៃ​មកដល់​ត្រឹម ១៥៩ ដុល្លារ​ប៉ុណ្ណោះ ។ ដោយ​ចុះ​រហូត ទាល់តែ​អស់ពី​ស្ដុក​តែម្ដង ហើយ​លោកអ្នក​ក៏​នឹង ទទួលបាន​ស្រោប​ការពារ និង​កញ្ចក់ ការពារ​ស្គ្រី​ន​ផងដែរ រួមទាំង​ការធានា ១ ឆ្នាំ​ពេញ ពី​ក្រុមហ៊ុន​ទៀតផង។

Xperia XA1 ជា​ស្មា​ត​ហ្វូ​ន​លំដាប់​មធ្យម ដែល​ល្អ​ប្រើ​ចំពោះ​អ្នក​ដែល​និយម ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍​របស់ Sony ដែល​ទទួលបាន កំណែ​អាប់​ដេ​តថ្មីៗលឿន រូបរាង​បែប សាមញ្ញ​រាបស្មើ មាន​ស៊ុម​លោហៈ និង​ខ្នង​ខាងក្រោយ ជា​ប្លា​ស្ទិ​ច ហើយ​អ្នក​អាច​ជ្រើសរើស​ពណ៌ តាម​តម្រូវការ ដូចជា​ពណ៌​មាស, ពណ៌​ស, ពណ៌​ផ្កាឈូក, និង​ពណ៌​ខ្មៅ។ អេក្រង់​ខាងមុខ​របស់ XA1 បាន​ប្រើប្រាស់​នូវ បន្ទះ​បង្ហាញ IPS LCD ទំហំ ៥ អ៊ី​ញ​មាន​កម្រិត​បង្ហាញ HD និង​ការពារ​ដោយ​កញ្ចក់ Gorilla Glass 4។ នៅ​ម៉ាស៊ីន​ខាងក្នុង ក៏​ស្ថិតក្នុង​ចំណុច​មធ្យម ល្មមប្រើ​ផងដែរ មកដល់​បច្ចុប្បន្ននេះ ដោយ​វា​ត្រូវបាន បំពាក់​នូវ​ឈី​ប MediaTek Helio P20 ស៊ី​ភី​យូ Octa-Core ល្បឿន 2.3GHz + 1.6GHz និង​ក្រា​ហ្វិ​ច Mali-880MP2 អម​ជាមួយ​រ៉េ​ម 3GB អង្គ​ផ្ទុក​ទិន្នន័យ 32GB អាច​បន្ថែម មេម៉ូរី​បាន​ដល់ 256GB ទៀតផង។ XA1 ត្រូវបាន​ដំណើរការ ដោយ Android Nougat ប៉ុន្តែ​បច្ចុប្បន្ន វា​អាច​ឡើងទៅ Android Oreo 8.0 បាន​ហើយ និង​មាន ថាមពល​ថ្ម ២,៣០០ មី​លី​អំពែ ប្រើប្រាស់ រន្ធ​សាក​ថ្ម USB Type-C ទ្រទ្រង់​បច្ចេកវិទ្យា សាក​ថ្ម​លឿន Pump Express+ ផងដែរ។

កាមេរ៉ា​ខាងក្រោយ​របស់ XA1 បាន​បំពាក់​នូវ​លេន​ទំហំ ២៣ មេ​ហ្គា​ភិ​ច​ស៊ែ​ល ចាប់​រូបភាព​បាន ច្បាស់​ធំ​ល្អ ជាមួយនឹង​លេន ២៤ មី​លី​មែត្រ និង Aperture f/2.0 ថែមទាំង​អាច ថត​វី​ឌី​អូ​បែប HDR បាន​ផងដែរ​ក្នុង​កម្រិត 1080p។ ចំណែកឯ​កាមេរ៉ា ខាងមុខ​វិញ ប្រើប្រាស់ លេន​ទូលាយ​ដូចគ្នា មាន​ទំហំ ៨ មេ​ហ្គ​ភិ​ច​ស៊ែ​ល Aperture f/2.0។ អញ្ចឹង​ប្រសិនបើ​ប្រិយមិត្ត ចាប់អារម្មណ៍​ទៅលើ Xperia XA1 មួយគ្រឿង​នេះ ពេលនេះ ជា​ឱកាសល្អ​សម្រាប់​ទិញ​ហើយ ដោយសារ​តម្លៃ​របស់​វា ទាប​សមរម្យ​បំផុត និង​សមត្ថភាព នៅតែ​អាច​ប្រើប្រាស់ បាន​គ្រាន់បើ ហើយក៏​នឹង​ទទួលបាន កំណែ​អាប់​ដេ​តថ្មីៗ ជា​បន្ដបន្ទាប់ ពី​ក្រុមហ៊ុន​ផងដែរ។

You May Read

ស្ទើរលុយ ឬមិនចង់ចាយទាំងដុល អាចបង់រំលស់បានណា៎!!

Published Date: Thursday, May 16, 2019 05:16 PM

គ្មាន​អ្វីដែល​រាំងស្ទះ​ដល់​ចិត្ត​ស្រឡាញ់​របស់លោក​អ្នក​បាន​ទៀត​ទេ ចំពោះ​អតិថិជន​ទាំងអស់​ដែល​ចង់បាន​ទូរស័ព្ទ iPhone XS Max, XS និង XR យកទៅ​ប្រើ ពេលនេ...

ទិញ iPhone មានការធានា នឹងមានឱកាសឈ្នះរង្វាន់លើសការរំពឹងទុកពីហាង សុខ លី

Published Date: Friday, May 10, 2019 12:12 PM

ពិសេស​ទៀតហើយ សម្រាប់​អ​ថិ​ជន​ទាំងអស់​ចំពោះ​ការទិញ​ទូរស័ព្ទ iPhone ដែលមាន​ការធានា ត្រឹមត្រូវ​ក្រុមហ៊ុន Falcon ដែលជា​ក្រុមហ៊ុន​ទទួល​សិទ្ធិ​ស្របច្បាប់...

ស្មាតហ្វូនធុនមធ្យម Pixel 3a និង Pixel 3a XL របស់ Google ចេញជាផ្លូវការហើយ

Published Date: Wednesday, May 8, 2019 03:10 PM

ដូចព័ត៌មានដែលចុះផ្សាយគ្មានខុស ពេលនេះទូរស័ព្ទតម្លៃសមរម្យរបស់ក្រុមហ៊ុន Google ចំនួនពីរ​ស៊េរី​ដែលស្ថិតក្នុងត្រកូល Pixel គឺ Pixel 3a និង Pixel 3a XL បា...