វិធីកំណត់បទចម្រៀងក្នុងទូរស័ព្ទ iPhone ធ្វើជា Ringtone ដោយមិនចាំបាច់ប្រើកម្មវិធី iTunes

Published Date: Friday, November 22, 2019 10:55 AM

ដូចដែលប្រិយមិត្តបានជ្រាបហើយការកំណត់បទចម្រៀងដែលយើងពេញចិត្តយកជាសំឡេង Ringtone វាមិនមែនជារឿង​ងាយ​ស្រួល ក្រៅពីអ្វីដែល Apple បានភ្ជាប់មក លុះណាយើងធ្វើការ Jailbreak ឬទិញចម្រៀងពី iTune តែម្ដង។ យ៉ាងណាមិញ យើងនៅតែ​មាន​វិធីសាស្ដ្រសម្រាប់ការកំណត់មួយនេះ គ្រាន់តែថាវារៀង​ច្រើន​ជំហ៊ាន​បន្តិច។

  1. មុនដំបូង សូមដោនឡូដកម្មវិធីGaragebandដាក់លើទូរស័ព្ទ iPhone ជាមុនសិនប្រសិនបើគ្មានកម្មវិធីនេះ (Free)
  2. បើកកម្មវិធី Garageband ឡើងមក ហើយចុចលើ Continue
  3. រើសយករូបសញ្ញាមេក្រូ
  4. ចុចលើប៊ូតុង View ហើយចុចលើប៊ូតុង Loop Browser (ដូចក្នុងរូបខាងក្រោម)
  5. ចុចលើ Music ហើយជ្រើសរើសបទចម្រៀងដែលចង់ដាក់ Ringtone
  6. ចុចលើបទចម្រៀងដែលចង់ដាក់ Ringtone ឲ្យជាប់កុំលែងដៃ ហើយអូសទៅឆ្វេងដៃ។ ចុចលើសញ្ញា + ហើយតម្លើងលេខដល់ 60 វិនាទី (ដូចក្នុងរូបខាងក្រោម)
  7. កាត់តម្រឹមបទចម្រៀងទៅតាមតម្រូវការ
  8. ចុចលើ Ringtone ដែលបាន Save ឲ្យជាប់ ហើយចុចលើប៊ូតុង Share រួចចុចលើប៊ូតុង Ringtone (ដូចរូបខាងក្រោម)
  9. ដាក់ឈ្មោះ Ringtone ហើយចុចលើ Export
  10. ចុចលើ Use Sound as ហើយចុចលើ Standard Ringtone

វិធីកំណត់ Ringtone

សូមចូលទៅកាន់ Settings -> Sounds -> Ringtone ហើយជ្រើសរើសបទចម្រៀងដែលទើបនឹងបង្កើត Ringtone អំបាញ់មិញ

You May Read

កប់! ទិញ iPhone 11 Series ថែមសុទ្ធតែ AirPods 2 Charging Case

Published Date: Sunday, December 1, 2019 08:03 AM

សម្រាប់ប្រិយមិត្ត ដែលនិយមចូលចិត្តជាវទូរស័ព្ទ iPhone ដែលមានធានាជាផ្លូវការ ១ ឆ្នាំនោះ ពេលនេះហាងសុខលីដែលជាហាង Apple Authorized Reseller ក្នុងការលក់ iP...

នរណាខ្លះ នៅមិនដឹងពីរបៀបលេខកូដលើ iPhone ថាសម្រាប់ប្រទេសណា? តោះ! មកមើលដឹងទាំងអស់គ្នា

Published Date: Thursday, November 21, 2019 10:33 AM

និយាយរឿងលេខកូដប្រទេសដែលក្រុមហ៊ុន Apple ដាក់លើទូរស័ព្ទ iPhone គិតមកដល់ពេលនេះ នៅតែ​មាន​អ្នក​ប្រើប្រាស់​ មួយចំនួននៅតែមានចម្ងល់​ និងមិនច្បាស់ថាទូរស័ព្ទ...

ឈប់សង្ស័យ! ករណីគណនី Facebook របស់អ្នកកំពុងជួបរឿងទាំងនេះ បញ្ជាក់ថាត្រូវគេ Hack ហើយ!

Published Date: Thursday, November 21, 2019 09:41 AM

មានអ្នករបើប្រាស់កម្មវិធី Facebook ជាច្រើនតែងមានការសង្ស័យអាចមានគេហួចចូលប្រើប្រាស់ (Hacke) ខណៈរកឃើញថាគណនីខ្លួនមានភាពមិនប្រក្រតី ចម្លែកៗ អាចឈានដល់ការប...