ស្ងាត់ៗ HTC ប្រកាស់ចេញស្មាតហ្វូនត្រកូល One X ឡើងវិញ

Published Date: Friday, April 21, 2017 10:00 PM

ជាថ្មីម្ដងទៀង ក្រុមហ៊ុន​តៃវ៉ាន់ HTC បានប្រកាស​ចេញ​នូវ​ស្មាត​ហ្វូន​ធុន​កណ្ដាល​របស់​ខ្លួនត្រកូល One X ម្ដង​ទៀត​ហើយ ក្រោយស្ងាត់អស់មួយរយៈ ដោយសម្រុកខ្លាំងលើស្មាតហ្វូនត្រកូល U ។

ទូរស័ព្ទ One X10 មានរូបរាងប្រណិត​ស្រោប​ឡើង និងការពារដោយលោហៈទាំងអស់តែម្ដង និងមានវិមាត្រសរុប 152.9 x 75.6 x 8.23 មីលីម៉ែត្រ ទម្ងន់ 175 ក្រាម មានអេក្រង់ទំហំ 5.5 អ៊ីញ ការពារដោយកញ្ចក់ពពួក Corning Gorilla Glass និងប្រើប្រាស់​អេក្រង់ជា​ប្រភេ​ទ ​Super LCD មានសមត្ថភាពបង្ហាញរូបភាពបានកម្រិត FullHD ជាមួយកម្រិតដង់ស៊ីតេ 401ppi។ One X10 ប្រើប្រាស់បន្ទះឈីបរបស់ MediaTek Helio P10 SoC ជាប្រភេទឈីប Octa-core មាន​គ្រាប់ CPU ដល់ទៅ 10 គ្រាប់ មានសមត្ថភាពរត់នៅក្នុងល្បឿន 2.0GHz មាន GPU ជាប្រភេទ Mali-T860 អមមកជាមួយ RAM ទំហំ 3GB និងមានអង្គផ្ទុកទិន្នន័យទំហំ 32GB អាចបន្ថែមមេម៉ូរីពីខាងក្រៅបាន 2TB បាន។

ស្មាតហ្វូននេះមានកាមេរ៉ាខាងមុខទំហំ 8 MP មានទំហំសេនស័រ 1.12um កម្រិត Aperture ធំបំផុត f/2.2 អាចឱ្យ​អ្នក​ ថតវីដេ​អូ​បាន​កម្រិត 1080p និងមានកាមេរ៉ាក្រោយទំហំ 16 MP ជាមួយទំហំសេនស័រ​ 1um កម្រិត Aperture ធំបំផុត f/2.0 អមមកជាមួយភ្លើង LED ពីខាង​ក្រោយ មានសមត្ថភាពថតវីដេអូបានកម្រិតត្រឹម FullHD ។ លក្ខណៈពិសេសរបស់ស្មាតហ្វូននេះមិនត្រឹមតែផ្ដោតទៅលើរូបរាងនោះទេ តែវាក៏ផ្ដោតទៅលើកម្លាំង​ថ្ម​ទៀត​ផង ព្រោះ HTC បានវិចខ្ចប់បន្ទះថ្មកម្លាំងដល់ទៅ 4000mAh នៅក្នុងម៉ាស៊ីនរបស់ One X10 នេះ ដែលធានា​ទៅ​ដល់ការប្រើប្រាស់លើសេវា 3G បាន 25.5 ម៉ោង ហើយបើបើក Standby ចោលគឺបាន​ដល់​ទៅ 31 ថ្ងៃឯណោះ ចំនែកការប្រើប្រាស់សេវា 4G LTE លើការលេងហ្គេម ប្រើប្រាស់អ៊ីនធឺណែត គឺវា​អាចរស់បានយូរគួសមទៅតាមការប្រើប្រាស់ជាក់ស្ដែង។ One X10 នឹងចេញលក់ក្នុង​ទីផ្សា​រឆាប់ៗខាងមុខនេះឯង ដោយតម្លៃក្នុងទីផ្សារអន្តរជាតិគឺ 355$ ហើយក៏​អាច​នឹង​មកដល់ស្រុកខ្មែរយើងឆាប់ៗ៕

 

You May Read

កក់ទុកមុន ស្មាតហ្វូន Huawei P20 Pro តម្លៃត្រឹមតែ ៨៥៩ ដុល្លារថែមកាដូកប់

Published Date: Monday, May 21, 2018 07:00 AM

ទីបំផុត មិនបាច់រងចាំទៀតទេ អតិថិជនអាចកម្ម៉ង់ កំពូលស្មាតហ្វូនស៊េរីថ្មី Huawei P20 Pro នៅតាមសុខលី បានចាប់ពីពេលនេះតទៅ តម្លៃត្រឹមតែ ៨៥៩ ដុល្លារ ថែមកាដូក...

ក្រុមហ៊ុនរុស្សីច្នៃទូរស័ព្ទ iPhone X ស្រោបមាស 24K ចេញលក់ក្នុងតម្លៃជាង ៤ ពាន់ដុល្លារ

Published Date: Sunday, May 20, 2018 10:30 AM

ក្រុមហ៊ុន​លក់​គ្រឿង​បន្សំ accessories ​មួយ​នៅ​រុស្ស៊ី​មាន​ឈ្មោះ Caviar ​បាន​ចេញ​លក់​ iPhone X ភ្ជាប់​ជាមួយ​ស្រោម​ទូរស័ព្ទ ដែល​មាន​បង្កប់​បន្ទះ​សូឡា...

OnePlus 6 ស្មាតហ្វូន RAM យក្ស ឆាប់ៗនេះ នៅហាង សុខ លី

Published Date: Sunday, May 20, 2018 10:07 AM

អស្ចារ្យទៀតហើយស​ម្រាប់អតិថិជនដែលកំពុងរងចាំវត្តមានរបស់ One Plus 6 នឹងមកដល់ហាង សុខលី ក្នុងពេលឆាប់ៗនេះ ជាមួយនឹងការរចនារូបរាងថ្មីប្លែកស្អាតជាងមុន។ OneP...