ស្មាតហ្វូនធុនមធ្យម Pixel 3a និង Pixel 3a XL របស់ Google ចេញជាផ្លូវការហើយ

Published Date: Wednesday, May 8, 2019 03:10 PM

ដូចព័ត៌មានដែលចុះផ្សាយគ្មានខុស ពេលនេះទូរស័ព្ទតម្លៃសមរម្យរបស់ក្រុមហ៊ុន Google ចំនួនពីរ​ស៊េរី​ដែលស្ថិតក្នុងត្រកូល Pixel គឺ Pixel 3a និង Pixel 3a XL បានបង្ហាញខ្លួនជាផ្លូវការហើយ  ព្រឹត្តិការណ៍ Google I/O កាលពីម្សិលមិញនេះ។

សម្រាប់ទូរស័ព្ទ Pixel 3a ប្រើឈីប Snapdragon 670 មាន GPU Adreno 615 មានរ៉េមទំហំ 4GB អង្គផ្ទុកទិន្នន័យ 64GB និងមានអេក្រង់ ទំហំ 5.6 អ៊ីញ ជាកញ្ចក់ OLED មានកម្រិតបង្ហាញ Full HD+។ សម្រាប់ Pixel 3a XL វិញ មានលក្ខណៈសម្បត្តិដូចនឹង Pixel 3a ច្រើន គ្រាន់​តែ​មាន​អេក្រង់​ធំជាង និងមានអេក្រង់ទំហំ 6 អ៊ីញ ដោយប្រើអេក្រង់ប្រភេទ OLED និងមានកម្រិតបង្ហាញ Full HD+ ដូចគ្នា។

ដោយឡែក កម្លាំងថ្មរៀងខុសគ្នាបន្តិច ដោយ Pixel 3a មានថ្មទំហំ 3,000 mAh និង Pixel 3a XL មានថ្មធំជាងបន្តិចទំហំ 3,700mAh ហើយពួកវាក៏មានបច្ចេកវិទ្យាសាកថ្មលឿន កម្លាំង 18 វ៉ាត់ផងដែរ។

ចំពោះការមកដល់នេះ ប្រិយមិត្តប្រាកដជាសួរហើយ ចុះកាមេរ៉ាវាខ្លាំងដូចអាបងវាអត់? ពិតណាស់​កាមេរ៉ា​របស់ពួកវា គឺជាកញ្ចប់តែមួយ ដូចគ្នាទៅនឹងទូរស័ព្ទ Pixel 3 ដែរ។ ​កាមេរ៉ា​ក្រោយ​ ទំហំ 12.2 MP មានសេនសឺជារបស់ Sony ប្រភេទ IMX363 មាន f/1.8 ភិចសែលទំហំ 1.4µm និង​មាន​មុខងារ​ទប់លំនឹង OIS  ហើយ​កាមេរ៉ាមុខ មានទំហំ 8MP មាន f/2.0។ ម្យ៉ាងវិញទៀត វាក៏​មក​ជាមួយ​នឹងមុខងារ Night Sight ,Top Shot ,Super Rec Zoom និង HDR+ គឺមានដូចនៅលើ Pixel 3 អញ្ចឹង។

ទូរស័ព្ទទាំង 2 មាន 3 ពណ៌សម្រាប់ជ្រើសរើស គឺពណ៌ខ្មៅ, ពណ៌ Clearly White និងពណ៌ Purple-ish ហើយត្រូវបានដាក់លក់ ក្នុងតម្លៃធូរថ្លៃមួយ ដោយសម្រាប់ Pixel 3a មានតម្លៃ 399$ និង Pixel 3a XL មានតម្លៃ 479$ សម្រាប់ទីផ្សារអេមេរិក៕

You May Read

ឡូយហួស! បង់រំលស់ Galaxy Note 10|10+ អត់ការប្រាក់ (០%) ចាំអីទៀត!!!

Published Date: Sunday, August 25, 2019 04:42 PM

ពិសេសទៀតហើយសម្រាប់អតិថិជនហាង សុខ លី ក៏ដូចជាអ្នកគាំទ្រកំពូលស្មាតហ្វូនត្រកូល Note របស់ Samsung ដោយពេលនេះក្រុមហ៊ុនមានកម្មវិធីពិសេសបង់រំលស់ទូរស័ព្ទ Gal...

លឿនៗ បញ្ចុះតម្លៃទៀតហើយ ចង់បានមួយណាក្នុងចំណោម iPad ទាំងនេះ!

Published Date: Friday, August 23, 2019 10:31 AM

កប់ទៀតហើយ សម្រាប់ប្រិយមិត្តដែលមាន បំណងចង់ជាវថេប្លេតរបស់ Apple យកមកប្រើប្រាស់ក្នុង តម្រូវការទូទៅរបស់ខ្លូន និងចាត់ចែងការងារនោះ ឱកាសល្អរបស់អ្នក បានមកដ...

Nokia 7.2 នឹងមានកាមេរ៉ាចំនួន ៣ ហើយអាចជាស្មាតហ្វូនល្អបំផុតរបស់ HMD

Published Date: Thursday, August 22, 2019 10:45 AM

ព័ត៌មាន​ចាម​អា​រ៉ា​ម​មួយ​បាន​និយាយថា Nokia 7.2 នឹង​បំពាក់​ជាមួយ​កាមេរ៉ា​ក្រោយ​ចំនួន ៣ គ្រាប់​ទំហំ ៤៨ មេ​ហ្គា​ភិ​ច​សែ​ល និង​ប្រើ​អេក្រង់​បង្ហាញ​បែប​...