ស្មាតហ្វូនមួយរបស់ Xiaomi គ្រោងបំពាក់កាមេរ៉ា 108MP

Published Date: Tuesday, June 30, 2020 05:52 PM

បរទេស៖ ក្រោយ​ប្រកាស​ចេញ​ស្មា​ត​ហ្វូ​ន Mi Note 10 Series បំពាក់​សែន​ស័​រ​កាមេរ៉ា​មាន​ទំហំ​ធំ​ដល់​ទៅ 108MP មុនដំបូង​គេ​រួចមក ថ្មីៗនេះ​ប្រភពព័ត៌មាន​បរទេស​បាន​បង្ហើប​ថា ក្រុមហ៊ុន​ចិន​មួយ​នេះ គ្រោង​ដាក់ចេញ​ស្មា​ត​ហ្វូ​ន​បំពាក់​កាមេរ៉ា​យក្ស​បែបនេះ​មួយទៀត មាន​កូដ​នោះ​មាន​ឈ្មោះថា Gauguin និង Gauguin Pro។

ទូរស័ព្ទទាំង 2 ខាងលើត្រូវបានគេរំពឹងថានឹងមានកាមេរ៉ា​ក្រោយ 4 ជ្រុង​ ប៉ុន្តែមានទំហំ MB ខុសគ្នា ខណៈស៊េរី Pro អាចមានទំហំ 108MP ហើយស៊េរីមួយទៀតមានទំហំត្រឹមតែ 64MP ប៉ុណ្ណោះ។ ក្រៅពីទំហំកាមេរ៉ា យើងមិនទាន់ទទួលព័ត៌មានអ្វីបន្ថែមទៀតទេ សម្បីតែ RAM និងទំហំអេក្រង់។ យ៉ាងណាមិញ គេបានបញ្ជាក់ថា ទូរស័ព្ទនេះ នឹងបង្ហាញខ្លួនជាផ្លូវការនៅចុងឆ្នាំ 2020 នេះតែម្ដង៕

You May Read

បែកធ្លាយថា Xiaomi Mi 10 Ultra មានសមត្ថភាពអាច Zoom ដល់ទៅ 120 ដង

Published Date: Sunday, August 9, 2020 03:17 PM

បរទេស៖ បន្ទាប់ពីមានព័ត៌មានបែកធ្លាយជាច្រើនស្ដីអំពីស្មាតហ្វូនលំដាប់កំពូលរបស់ Xiaomi ថ្មីៗនេះ ស្រាប់តែមានការបែកធ្លាយរូបភាព Poster មួយសន្លឹកផ្នែកកាមេរ៉...

លក្ខណៈសម្បត្តិរបស់ Galaxy Note20 និង Note20 Ultra ដែលអ្នកគួរដឹង ប្រសិនបើចង់បានវាមកគ្រង

Published Date: Sunday, August 9, 2020 02:22 PM

Samsung បាននាំយកនូវទូរស័ព្ទស៊េរី Note ទាំងពីរម៉ូដែលនេះដោយភ្ជាប់មកជាមួយនូវអានុភាពនៃការប្រើប្រាស់ដូចកុំព្យូទ័រ និងបទពិសោធន៍នៃការលេងហ្គេមដ៏អស្ចារ្យមកស...

Samsung បន្ថែមពីរពណ៌ទៀតសម្រាប់ Galaxy Note20

Published Date: Sunday, August 9, 2020 02:17 PM

ទូរស័ព្ទទំនើប Samsung Galaxy Note20 ដែលទើបតែបង្ហាញខ្លួន និងបានដាក់ឱ្យមានការបញ្ជាទិញទុកជាមុនសម្រាប់ពណ៌ទង់ដែង ប្រផេះ និងបៃតងសម្រាប់អតិថិជនមិនបានប៉ុន្...