ស្វែងយល់ចំណុចពិសេសៗរបស់ទូរស័ព្ទ Nokia 6.1 Plus

Published Date: Saturday, January 12, 2019 03:24 PM

គិត​ត្រឹម​ដើមឆ្នាំ ២០១៩ នេះ ទូរស័ព្ទ Nokia 6.1 Plus គឺ​បានចេញ​លក់​លើ​ទីផ្សារ​កម្ពុជា យើង​មួយរយៈ​ធំ​មកហើយ ជាមួយនឹង​ការគាំទ្រ​យ៉ាងច្រើន​ពី​អ្នកប្រើប្រាស់។ ជាមួយគ្នានេះ ហាង សុខ លី សូម​លើកយក​នូវ​ចំណុចល្អៗទាំង ១៣ របស់​ទូរស័ព្ទ​នេះ មក​ជម្រាប​ជូន គ្រាន់​ទុកជា​ព័ត៌មាន សម្រាប់​អតិថិជន​មានបំណង់ ឬ​កំពុង​ស្វែងរក​ទូរស័ព្ទ​មួយ​ដែល​ស័ក្តិសម​យកទៅ​ប្រើ​លើ​កម្រិត​ថវិកា ២៦៩ ដុល្លារ។ ខាងក្រោមនេះ ជាចំណុចល្អៗរបស់​ទូរស័ព្ទ Nokia 6.1 Plus ដែល​អ្នក​គួរ​ដឹង

  1. ការបង្ហាញ​រូបភាព៖ ទូរស័ព្ទ​អេក្រង់​ទំហំ 5.8 អ៊ី​ញ​ ក្បាលឆកប្រភេទ Full HD + IPS អាច​ទស្សនា​រូបភាព និង​វីដេអូ​ច្បាស់​ល្អ ជាមួយនឹង​កម្រិត​បង្ហា​ញ 19: 9 ហើយ​ប្រើ​នូវ​កញ្ចក់ 2.5D និង​មាន​ស្រទាប់​ការពារ Corning Gorilla Glass 3 ផ្ដល់​ភាពរឹងមាំ ធន់​នឹង​ការប្រើប្រាស់។
  2. ដំណើរការ៖ វា​ប្រើ​នូវ​បន្ទះ​ឈី​ប Snapdragon 636 ដែលមាន CPU Kryo ខុសគ្នា​ពី​បន្ទះ​ឈី​ប​ស៊េរី Snapdragon 800 ប៉ុន្តែ​ដូច​ទៅនឹង Snapdragon 835 ដែល​វា​អាច​បង្កើនល្បឿន​ជាង​មុន​បាន ៥០% ជាមួយនឹង 4x Kryo 260 cores។
  3. ការ​រចនា និង​ការផលិត៖ តួខ្លួន​របស់ Nokia 6.1 Plus ផលិត​ពី​កញ្ចក់​ទាំងមុខ​នឹង​ក្រោយ ហើយ​ហ៊ុម​ព័ន្ធ​ដោយ​ស៊ុម​អាលុយមីញ៉ូម។ នេះ ជាការ​ផលិត​ដ៏​ល្អ និង​មាន​គុណភាព​ខ្ពស់បំផុត ដូចនឹង​ស្មា​ត​ហ្វូ​ន​ដែលមាន​តម្លៃ​ក្បែ​ពាន់​ដុល្លារ​ដូច្នោះ​ដែរ។
  1. មុខងារ​សាក​ថ្ម​លឿន Fast charging (USB type C) ៖ វា​ក៏​ភ្ជាប់​ជាមួយនឹង​មុខងារ​សាក​ថ្ម​ល្បឿន​លឿន ដែល​អ្នក​សាក​ឆាប់​ពេញ ៣០នាទី​បាន​៥០% និង​មាន​សុវត្ថិភាព​បំផុត។
  1. មុខងារ Live Bokeh Mode ៖ ជា​ឈ្មោះ​នៃ​មុខងារ​ថតរូប Portrait របស់​កាមេរ៉ា​ក្រោយ។ ដោយ​មុខងារ​នេះ អ្នក​អាច​ផ្លាស់ប្តូរ​កម្រិត Blur មុន និង​ក្រោយពេល​ថត។
  2.  មុខងារ Bokeh សម្រាប់​ថតរូប Portrait លើ​ការថតរូប Selfies ៖ សម្រាប់​កាមេរ៉ា​មុខងារ ស្មា​ត​ហ្វូ​ន​នេះ ក៏មាន​មុខងារ​ថតរូប Portrait ដែរ។ ដូច្នេះ លោកអ្នក​នឹង​ទទួលបាន​រូបភាព​ដ៏​ស្រស់ស្អាត ទាំងមុខ ទាំងក្រោយ។
  3. មុខងារ Bothie ៖ សម្រាប់​មុខងារ​នេះ វា​ដំណើរការ​ទាំង​ការថតរូប និង​វីដេអូ។ ដែល​យើង​អាច​ថតរូប​ទាំងមុខ ទាំងក្រោយ​ព្រម​គ្នា​ក្នុងពេល​តែមួយ។
  4. មុខងារ Filters for face ៖ វា​ដូច​ទៅនឹង AR Stickers ឬក៏​ការកែច្នៃ​រូប​បន្ថែម​រូបភាពប្លែកៗនៅលើ Snapchat ដែរ។
  5. មុខងារ Animoji ៖ ក្នុង​មុខងារ​នេះ អ្នក​អាចដាក់​រូបភាព​សត្វស្អាតៗជាច្រើន​នៅលើ​មុខងារ​យើង។
  1. មុខងារ​ថតរូព Slow motion និង Time lapse ៖ត្បិត​ស្មា​ត​ហ្វូ​ន​នេះ មានតម្លៃ​ក្រោម ៣០០ ដុល្លារ ប៉ុន្តែ​វា​ក៏មាន​មុខងារ​ថតរូប វីដេអូ slow motion និង​ការថត​វីដេអូ Time lapse ផងដែរ។
  2. Google Lens៖ សម្រាប់​មុខងារ​នេះ វា​មិនមែន​ថ្មី​អ្វី​ទេ ប៉ុន្តែ​ក៏​មិន​មានន័យថា គ្រប់​ស្មា​ត​ហ្វូ​ន​ទាំងអស់​មាន​ដែរ។ សម្រាប់​មុខងារ​នេះ អ្នក​អាច​បើក​ហើយ​ថត​វត្ថុ​អ្វី ដើម្បី​ឲ្យ​វា​ប្រាប់ថា វត្ថុ​នោះ​ជា​អ្វី។
  3. Android One ៖ជា​មុខងារ​ល្អ​មួយ​សម្រាប់​ទូរស័ព្ទ​នេះ ពី​ក្រុមហ៊ុន Google ដែល​អ្នកនឹង​ទទួលបាន​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់ និង​ការ Update សម្រាប់​រយៈពេល ២ ឆ្នាំ​ជាប់​គ្នា។
  4. មុខងារ Turn over to reject Calls ៖ មុខងារ​នេះ លោកអ្នក​អាច​ងាយស្រួល​ ពេលមិនចង់​ទទួល​ការ Call ទូរស័ព្ទ​ពី​នរណាម្នាក់​ដោយ​គ្រាន់តែ​ផ្កាប់​ទូរស័ព្ទ។

សូមជម្រាបដែលថា មុខងារខាលើ គ្រាន់តែជាផ្នែកមួយចំនួននៃទូរស័ព្ទ Nokia 6.1 Plus ប៉ុណ្ណោះ។ នៅមានចំណុចពិសេសៗជាច្រើនទៀត ។ ទូរស័ព្ទ Nokia 6.1 Plus នឹងត្រូវ​ដាក់លក់​ក្នុងតម្លៃ ២៦៩ ដុល្លារ ជាមួយនឹង​ការ​ថែម​កាដូរ​ជាច្រើន​ដូចជា​កាបូប Nokia ស្រោម​ការពារ ស្គ្រី​ន​ការពារ​កញ្ចក់ និង​ស៊ឹម​សែ​ល​កាត រួម​នឹង​កញ្ចប់​ប្រ​ម៉ូ​សិន​ពិសេស​ផងដែរ៕

You May Read

មានអីគ្រាន់បើតើ! តម្លៃត្រឹម 139 ដុល្លារ រាងប៉ុណ្ណឹង សមត្ថភាពប៉ុណ្ណឹងអាចទទួលយកបាន

Published Date: Friday, June 14, 2019 03:28 PM

ថ្មីទៀតហើយ សម្រាប់អតិថិជនហាង សុខ លី ដែលចង់បានស្មាតហ្វូនរាងតូច តម្លៃល្អពីក្រុមហ៊ុន Samsung ពេលនេះអាចពិចារណាបានជាមួយនឹងទូរស័ព្ទ Galaxy A10 ខ្លឹម​ជាង​...

Huawei Day! បញ្ចុះតម្លៃកប់ៗ ជាមួយនឹងស្មាតហ្វូនជាច្រើនម៉ូឌែលពីហាង សុខ លី

Published Date: Friday, June 14, 2019 02:22 PM

បញ្ចុះតម្លៃកប់ៗទៀតហើយ ពីហាង សុខ​លី ជាមួយនឹងស្មាហ្វូន Huawei ជាច្រើនម៉ូឌែល ចាប់ពីថ្ងៃនេះ រហូតដល់អស់ពីស្ដុក។ នៅចាំអ្វីទៀត ចង់បានមួយណាមកហាង សុខលី ទាំង...

ចុម! ត្រឹម 3 គ្រាប់ ច្បាស់កប់ទៅហើយ ចុះទម្រាំ 6 គ្រាប់តើវាយ៉ាងណាវិញ

Published Date: Thursday, June 13, 2019 02:12 PM

ខណៈ​វត្តមាន​ទូរស័ព្ទ Xperia 1 កំពុង​ទទួល​ការចាប់អារម្មណ៍​ខ្លាំង​ពី​អ្នកប្រើប្រាស់​ទាំង​ក្នុង និង​ក្រៅប្រទេស ពេលនេះ​មាន​ព័ត៌មាន​និយាយថា ក្រុមហ៊ុន So...