ស្វែងយល់បន្ថែមពីចំណុចខ្លាំងរបស់ Galaxy Note 20 និង Galaxy Note 20 ដើម្បីជ្រាបកាន់តែច្បាស់ថា វាពិតស័ក្តិសមជាមហាអំណាចស្មាតហ្វូនគ្មានគូប្រៀបមែន…!!

Published Date: Monday, September 28, 2020 10:43 PM

តាមពិតទៅ Samsung Galaxy Note 20 ឬ Galaxy Note 20 Ultra គឺត្រូវបានបង្កើតឡើងយ៉ាងល្អឥតខ្ចោះដើម្បីឆ្លើយតប និងបំពេញតាមតម្រូវការរបស់អ្នកប្រើប្រាស់ស្មាតហ្វូនទាំងអស់ដោយផ្តល់ជូននូវភាពអស្ចារ្យសម្រាប់ការកម្សាន្តឥតដែនកំណត់ (The Power to Play) ព្រមទាំងភាពអស្ចារ្យសម្រាប់ការងារប្រកបដោយភាពឆ្លាតវៃ…រហ័ស…និងមានប្រសិទ្ធភាពបំផុតសម្រាប់យុគសម័យបច្ចេកវិទ្យា Ai របស់ក្រុមហ៊ុន សាមសុង នេះ!

ឥឡូវនេះក្រុមហ៊ុននឹងធ្វើការបង្ហាញជូននូវមុខងារសំខាន់អស្ចារ្យបន្ថែមទៀតដែលឆ្លុះបញ្ចំាងពីអនុភាពនៃ កម្សាន្តឥតដែនកំណត់ ( The Power to Play) និងភាពអស្ចារ្យសម្រាប់ការងារ (The Power to Work) ដូចខាងក្រោមនេះ៖

* The Power to Work

– Google Duo: កម្មវិធីនេះគឺត្រូវបានដំឡើងមកស្រាប់យ៉ាងពិសេសលើមហាអំណាចស្មាតហ្វូន Samsung Galaxy Note 20 ឬ Galaxy Note 20 Ultra ដែលផ្តល់នូវភាពងាយស្រួលក្នុងការតេ (Video Call) ជាក្រុមជាលក្ខណៈការងារ…ការសិក្សា…និងកិច្ចប្រជុំនានា…បានរហូតដល់ 32 នាក់!! ជាពិសេសគឺវាស័ក្តិសម និងល្អបំផុតសម្រាប់ការរក្សាគម្លាតសុវត្ថិភាពសង្គមនេះតែម្តង! មានន័យថាទោះជាយើងនៅឆ្ងាយពីគា្នយ៉ាងណាក៏អាចនៅជិតគា្ន…ឃើញគ្នា…និងបំពេញការងារផ្សេងៗបានដោយជោគជ័យផងដែរ…!

– Samsung Dex: គឺជាការភ្ជាប់ (Connect) ពី Galaxy Note 20 ឬ Galaxy Note 20 Ultra ទៅកាន់ទូរទស្សន៍បានយ៉ាងលឿន និងរលូនបំផុត…!! ដូច្នេះលោកអ្នកអាចយកអេក្រង់ទូរទស្សន៍ធ្វើជាអេក្រង់ទី ២ បានយ៉ាងងាយស្រួលបំផុត…! អ៊ីចឹងបើកមើលវីដេអូប្រជុំ…ឬវីដេអូមេរៀន ផង និងអាចធ្វើការកត់ត្រា (Note) ផង…! ឡូយអស់ស្ទះម៉ង…!!

* The Power to Play

– Camera: ជាមួយនឹង PRO-GRADE CAMERA លោកអ្នកអាចថតវីដូអូ PRO-GRADE VIDEO កម្រិត 8K 120 frames per second (120fps) ជាមួយនឹង Pro-quality, Pro movie-effect បានយ៉ាងច្បាស់…លម្អិត…ត្រជាក់ភ្នែក…ប្លែក…ឡូយផងដែរ! ក្នុងចំណុចនេះលោកអ្នកធ្លាប់ជាបានដឹងខ្លះហើយថាជាមួយនឹងការ Snap យករូបភាពចេញពី វីដេអូ 8K ក្នុងទំហំ 33 MP…!

ម្យ៉ាងវិញទៀតប្រសិនបើលោកអ្នកចង់ថតរូបសន្លឹកគឺកាន់តែអស្ចារ្យថែមទៀត! ទោះជាប្លង់រូបដែលលោកអ្នកចង់ថតខ្សោយពន្លឺយ៉ាងណាក៏ Galaxy Note 20 ឬ Galaxy Note 20 Ultra ក៏នៅតែអាចផ្តិតយករូបថតចេញមកបានច្បាស់ល្អឥតខ្ចោះផងដែរ!

– Battery: បើនិយាយពីថាមពលថ្មវិញគឺពិតជាអស្ចារ្យណាស់…! ជាមួយនឹងកម្លាំងថ្ម 4300 mAh (Galaxy Note 20), 4500 mAh (Galaxy Note 20 Ultra) ព្រមទាំងបច្ចេកវិទ្យា Super-Fast Charging លោកអ្នកនឹងទទួលបានថាមពលថ្មជាង 50% ដោយប្រើពេលតែ 30 នាទីប៉ុណ្ណោះ! តែប៉ុណ្ណេះអាចកំដរលោកអ្នកបានមួយថ្ងៃពេញតែម្តង!

* មានបំពាក់ស៊ីមអេឡិចត្រូនិច (e-Sim)

– មានជម្រើសច្រើនសម្រាប់អ្នកប្រើប្រាស់!  លោកអ្នកអាចប្រើ Nano SIM Card ទាំង 2 ក៏បាន ឬប្រើ Nano SIM 1 + e-SIM ដោយអាចឱ្យយើងបន្ថែមមេម៉ូរីបានផងដែរ)! ដូច្នេះមិនចាំបាច់ចំណាយពេលកាត់ SIM និងញាត់ SIM ចេញចូលច្រើនដែលនាំឱ្យខាតពេល ឬគួរឱ្យធុញទ្រាន់នោះទេ!

ចង់ទទួលបានបទពិសោធន៍ដ៏អស្ចារ្យគ្មានគូប្រៀបពីមហាអំណាចស្មាតហ្វូន…ប្រសិទ្ធភាពការងារកាន់តែរហ័សឆ្លាតវៃដោយជោគជ័យ…និងការកម្សាន្តឥតដែនកំណត់… Samsung Galaxy Note 20 | Galaxy Note 20 Ultra គឺជាជម្រើសតែមួយគត់គ្មានពីរសម្រាប់លោកអ្នក…!!

កាន់តែពិសេសទៀតនោះ អតិថិជនហាងសុខលី ទាំងអស់នឹងទទួលបានកម្មវិធីប្រូម៉ូសិនថែមជូនដ៏ពិសេសអស្ចារ្យបំផុត! មានន័យថារាល់ការទិញ Samsung Galaxy Note 20 ឬ Galaxy Note 20 Ultra ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០ អតិថិជនទាំងអស់នឹងទទួលបានការថែមជូន គូប៉ុងចាក់ប្រេងឥន្ធៈតម្លៃ ៥០ ដុល្លារ ភ្លាមៗ តែម្តង…!!

You May Read

បែកធ្លាយរូបរាង Galaxy S21 Ultra ជាមួយនឹងទម្រង់កាមេរ៉ាប្លែក

Published Date: Tuesday, October 27, 2020 04:33 PM

ថ្មីៗនេះ រូបភាពគំរូនៃរូបរាងរបស់ Galaxy S21 Ultra ត្រូវបានគេចែកចាយពេញបណ្ដាញសង្គម Twitter ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ Galaxy S Ultra ជំនាន់​...

៩ ចំណុចងាយ ដើម្បីអាចតាំងអាជីវកម្មលើ Google Maps ដើម្បីឱ្យភ្ញៀវងាយស្រួលរក

Published Date: Tuesday, October 27, 2020 04:18 PM

ក្នុងការប្រកបអាជីវកម្មនីមួយៗតែងតែមានទីតាំងច្បាស់លាស់ ហើយម្ចាស់អាជីវកម្មក៏ចង់ឱ្យអតិថិជនរបស់ខ្លួនងាយស្រួលក្នុងការស្វែងរកពួកគេផងដែរ។ ជាទូទៅ គ្រប់គ្នាត...

គំរូទូរស័ព្ទឆ្លាតអេក្រង់បត់របស់ Huawei ត្រូវគេមើលឃើញថា មានទម្រង់ដូច Galaxy Z Fold2

Published Date: Monday, September 28, 2020 10:50 PM

យើងបានឃើញប៉ាតង់ថ្មីមួយទៀតរបស់ Huawei ដែលបង្ហាញពីការរចនារូបរាង នៃទូរសព្ទឆ្លាតអេក្រង់បត់ ម៉ូឌែលថ្មីរបស់គេ ហើយអ្វីដែលគួរឲ្យកត់សម្កាល់ យើងឃើញថា ទូរសព្ទ...