ឡូយ! Galaxy Note 9 ចេញភ្លាម ដាក់ឲ្យ Pre-Order ភ្លែត តម្លៃត្រឹមតែ 929 ដុល្លាទេ!

Published Date: Friday, August 10, 2018 05:17 PM

ឡូយអីឡូយយ៉ាងនេះ! ទូរស័ព្ទ Samsung Galaxy Note 9 ដែលទើបសម្ពោធកាលពីយប់​មិញនេះ ពេលនេះ អតិថិជនទាំងអស់អាចធ្វើការ Pre-Order បានហើយនៅហាង សុខ លី ទាំង 2 សាខា ក្នុងតម្លៃ 929 ដុល្លារ ដោយការបញ្ជាទិញនេះនឹងចាប់ពី​ថ្ងៃទី 11 ដល់ 21 សីហា ហើយអតិ​ថ​ជន​អាច​ទទួលយក​ទូរស័ព្ទ​នៅ​ថ្ងៃទី 22 ដល់ 24 ខែសីហា ឆ្នាំ 2018 ខាងមុននេះ។

Samsung Galaxy Note9 ត្រូវបាន​រក្សា​រូបរាង​រចនា​ដ៏​ទំនើប​ប្រណីត និង​ស្រស់ស្អាត​បំផុត ជាមួយ​អេក្រង់​ស្ទើរ​គ្មាន​គែម​និង​កោង​នៅ​គែម​ទាំងសងខាង លាត​ភ្លឺ​ច្បាស់​ត្រជាក់​ភ្នែក​ផ្តល់នូវ​ភាព​ផ្ដេក​ធំ​ទូលាយ និង​ភាព​បញ្ឈរ​ខ្ពស់ ស្របពេល​ដែល​ពណ៌​រប​ស់វា​ត្រូវបាន​បើក​បង្ហាញ​លើ​អេក្រង់​ធំ​បំផុត​នៃ​ប្រភេទ phablet និង​ធ្វើ​ឲ្យ​រូបភាព​ហាក់ដូចជា​លោត​ផុស​លើ​អេក្រង់​នៅក្នុង​ដៃ​របស់​អ្នក​តែម្តង។ ចំពោះ​អេក្រង់​របស់​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី Galaxy Note9 មាន​សមត្ថភាព​បង្ហាញ​រូបភាព​ក្រោម​ពន្លឺ​ថ្ងៃ​បាន​ប្រសើរ​និង​ច្បាស់​ល្អ​ជាង​មុន ដែល​មានន័យថា ផ្ទាំង​អេក្រង់​មាន​ពន្លឺ​ភ្លឺ​ជាង​មុន។

Samsung Galaxy Note 9 មាន​បំពាក់​កាមេរ៉ា​ភ្លោះ​ផ្នែក​ខាងក្រោយ ទំហំ 12 មេ​ហ្គា​ភិ​ច​ស៊ែ​ល ជាមួយនឹង​កម្រិត Aperture F1.5 មាន​សមត្ថភាព​ថតរូប​បាន​កាន់តែ​ស្អាត ប្រកបដោយ​គុណភាព​ខ្ពស់​ទោះ​ក្នុងស្ថានភាព​ងងឹត​បន្តិច​ក៏ដោយ​រួម​នឹង​មុខងារ​ថតរូប​ពិសេស​ដូចជា Live Focus និង Bokeh Effects ហើយ​មួយ​គ្រាប់​ទៀត​គឺមាន​ទំហំ 12 មេ​ហ្គា​ភិ​ច​សែ​ល (F2.4) សម្រាប់​ថត Portrait និង​មាន​សមត្ថភាព​ទប់​លំនឹង​បាន​កាន់តែ​ប្រសើរ​ជាង​មុន។ កាមេរ៉ា​ក្រោយ នេះ​ត្រូវបាន​ក្រុមហ៊ុន​រចនា​បែប​ថ្មី​ដែលមាន​រាង​ផ្ដេក​នៅ​ចំ​កណ្ដាល និង មាន LED Flash សម្រាប់​ជំនួយ​ដល់​ការថត​ពេលយប់ និង​កន្លែង​ដែលមាន​ពន្លឺ​ទាប​រួម​ជាមួយនឹង​ការ​រំកិល​ទ្រនាប់​ស្កេ​ន​មក​ដា​ក់នៅ​ខាងក្រោម​បង្គំ​កាមេរ៉ា​ភ្លោះ​វិញ ដើម្បី​ជៀសវាង​ការ​ប៉ះ​កាមេរ៉ា ពេល​ចង់​ស្កេ​ន​ម្រាមដៃ។

Samsung Galaxy Note 9 មាន​បំពាក់​សេន​សឺ​លើ កាមេរ៉ា​ខាងមុខ​និង​មានប្រើ​ប្រាស់ មុខងារ​ដោះ​សោ Face Recognition ដែល​ធ្វើ​ឲ្យ​ស្មា​ត​ហ្វូ​ន​នេះ​កាន់​តែមាន​សុវត្ថិភាព និង​ទាន់សម័យ​ថែម​មួយកម្រិត​ទៀតផង​ដែរ។ សម្រាប់​កាមេរ៉ា​មុខ វិញ Samsung Galaxy Note9 មានភ្ជាប់​កាមេរ៉ា​ទំហំ 8 មេ​ហ្គា​ភិ​ច​សែ​ល អម​ជាមួយនឹង​ភ្លើង LED Flash ដែល​ផ្តល់ជូន​អ្នកប្រើប្រាស់​ថតរូប Selfie បាន​យ៉ាង​ស្រស់ស្អាត​បំផុត។ បន្ថែម​ពីនេះ Galaxy Note9 មាន​ទម្ងន់​ធ្ងន់​ជាង Galaxy Note មុនៗ បន្តិច ដោយមាន​ផ្ទុក​ថ្ម​ទំហំ​ដល់ 4000 mAh ដែល​អាច​កាន់​ថ្ម​បាន 1 ថ្ងៃ សម្រាប់​ការប្រើប្រាស់​ធម្មតា និង​ចាក់​វីដេអូ​បាន 23 ទៅ 25 ម៉ោង ដែល​នេះ​ជា​ប្រយោជន៍​សំខាន់​ជួយ​ឲ្យ​អ្នក​រីករាយ​បានយូរ​ដោយ​គ្មាន​ការរំខាន។

ជាមួយ​ដំណើរការ​ប្រព័ន្ធ Android 8.1 Oreo ស្មា​ត​ហ្វូ​ន​ដ៏​ទំនើប​នេះ មាន​សមត្ថភាព​កាន់តែ​ខ្ពស់ជាង​មុន និង​ដើរ​លឿន​ជាង​មុន ដោយ​ប្រើ​បន្ទះ​ឈី​ប Exynos 9810 ភ្ជាប់​ដោយ RAM ទំហំ 6GB និង​មេ​មូ​រី 128GB ថែមទាំង​អាច​បន្ថែម​ម៉េ​ម៉ូ​រី​កាត micro SD រហូតដល់​512GB   ដោយ​មិនចាំបាច់​បារម្ភ ពី​ការ​ឆាប់​ពេញ​នោះទេ។

Samsung Galaxy Note9 ក៏​ជា​ស្មា​ត​ហ្វូ​ន​ដែល​អាច​ប្រើប្រាស់​ស៊ីម​បាន​ពីរ​ផងដែរ​និង​មាន បី​ពណ៌​សម្រាប់​ទីផ្សារ​កម្ពុជា​គឺ៖ ពណ៌​ខ្មៅ, ពណ៌​ខៀវ និង​ពណ៌​ទង់ដែង ដោយមាន​ភ្ជាប់​ជាមួយ​នូវ​ប៊ិច S-Pen ដែល​មានការ​លក្ខណៈ​វិវត្តន៍​ជាង​មុន អាច​ឲ្យ​អ្នក​គូសវាស​តាម​ចំណង់​ដែល​ចង់បាន និង​បង្កើតជា​រូប​ភាពរស់រវើក ដែល​យើង ហៅថា Live Message សម្រាប់​ផលិត​រូបភាព GIF ដោយ​ប្រើ​ប៊ិច​គូស, អាច​កត់ត្រា​បានភ្លាមៗនៅលើ Screen និង មុខងារ​បកប្រែ​ភាសា​អក្សរ​នៅលើ​រូបភាព​បាន​ទៀតផង។ អ្វីដែល​ពិសេស​ជាងនេះទៅទៀត​នោះ​គឺ S-Penនេះ​បំពាក់​នៅ​Bluetooth ដែល​អាច​ឲ្យ​S-Penជា Remote control សម្រាប់​បញ្ជា Slide , ជា​ឧ​បករ​ណ៏​បញ្ជា​សម្រាប់​ថតរូប Selfie និង​កែប្រែ​រូប​ជាដើម៕

សម្រាប់ព័ត៌មានបន្ថែមសូមទាកទង៖ 

សាខាទី១ សុខលី ខាងលិចផ្សារធំថ្មី 096 8999 555/092 30 5555
សាខាទី២ សុខលី ខាងលិចស្តុបដេអិន២០០ម៉ែត្រ 081 911166

You May Read

ត្រកូល Mate ចេញម្ដង ៤ ស៊េរីឆ្នាំនេះ

Published Date: Thursday, October 18, 2018 12:12 AM

ដូចអ្វីដែលបានគ្រោងទុក ឆ្នាំនេះ ក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei បានធ្វើឲ្យពិភពស្មាតហ្វូន​មាន​ភ្ញាក់​ផ្អើល​​ជាថ្មី ជាមួយនឹងទូរស័ព្ទត្រកូល Mate ទាំង ៤...

Note 9 មាន Ram 6GB កប់បាត់ទៅហើយ ចុះទម្រាំ Mi Mix 3 មាន 10GB ទៀតទៅជាយ៉ាងណា!

Published Date: Wednesday, October 17, 2018 11:22 PM

កាលពី​ថ្ងៃ​ម្សិលមិញ​នេះ ក្រុមហ៊ុន Xiaomi របស់​ចិន​បានបង្ហាញ​នូវ​រូបភាព Teaser Poster បញ្ជាក់​យ៉ាងច្បាស់​នូវ​ពេលវេលា និង​លក្ខណៈពិសេស​មួយ​របស់​កំពូល​...

Google ប្រាប់ថាបក្សកាមេរ៉ាភ្លោះ គ្មានតម្លៃឲ្យខ្លួនចូលនោះទេ

Published Date: Monday, October 15, 2018 11:57 PM

ដូចអ្វីដែលព័ត៌មានជាច្រើនបានចុះផ្សារក្រុមហ៊ុន Google ពិតជាបញ្ចេញកំពូលស្មាតហ្វូនស៊េរីចុងក្រោយ​របស់ខ្លួនជាមួយនឹងកាមេរ៉ាក្រោយចំនួនមួយគ្រាប់ដដែលមែន។ ការ...