អាចថាកប់ហើយ សម្រាប់ស្មាតហ្វូនថ្មីរបស់ LG មួយនេះ

Published Date: Thursday, October 11, 2018 10:37 AM

ក្រោយស្ងប់ស្ងាត់ក្នុងទីផ្សារមួយរយៈពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េ LG បាន​ធ្វើឲ្យ​ពិភព​ស្មាតហ្វូន​មានការភ្ញាក់ផ្អើលជាថ្មី ជាមួយស្មាតហ្វូនបំពាក់កាមេរ៉ា 5 គ្រាប់ដំបូងរបស់ខ្លួនម៉ូឌែល V40 ThinQ បន្ទាប់ពី​ឮ​ដំណឹង​ចចាមអារ៉ាម​អស់រយៈពេលជាយូរ។

V40 ThinQ ​បាន​បំពាក់​មក​ជាមួយ​ប្រព័ន្ធ​កាមេរ៉ា​សរុប​ដល់​ទៅ 5 គឺ​ក្រោយ 3 មុខ 2។ ​កាមេរ៉ា 3 គ្រាប់​បំពាក់​លើ V40 ThinQ រួម​មាន​ទំហំ 16MP ​ជា​ប្រភេទ wide lens និង​មាន​កម្រិត aperture f/1.9 មួយ​គ្រាប់​ទៀត​ទំហំ 12MP ​ជា telephoto lens ​មាន f/2.4 aperture ​និង​ចុងក្រោយ​ទំហំ 12MP ជា standard lens ​កម្រិត aperture f/1.5។

ស្មាតហ្វូន​ភ្នែក​ម្នាស់ Qualcomm Snapdragon 845 ​ហើយ​មាន RAM 6GB ​និង​ជម្រើស​អង្គ​ចងចាំ 64GB ឬ 128GB និង​អាច​បន្ថែម microSD ​បាន។ ខាង​ក្រោម​នេះ​ជា​លក្ខណៈ​សម្បត្តិ​សំខាន់ៗ​នៅ​លើ V40 ThinQ ៖

-ឈីប Qualcomm® Snapdragon™ 845 Mobile Platform
-អេក្រង់ ៦,៤អ៊ីញ 19.5:9 QHD+ OLED FullVision Display (3120 x 1440 / 538ppi)
-RAM 6GB
-អង្គ​ចងចាំ 64GB ឬ 128GB UFS 2.1 ROM អាច​បន្ថែម microSD ដល់ 2TB
-កាមេរ៉ា​ក្រោយ ៣គ្រាប់​ទំហំ 16MP Super Wide (F1.9 / 1.0μm / 107°), 12MP Standard (F1.5 / 1.4μm / 78°) និង 12MP Telephoto (F2.4 / 1.0μm / 45°)
-កាមេរ៉ា​មុខ ២គ្រាប់​ទំហំ 8MP Standard (F1.9 / 1.12μm / 80°) និង 5MP Wide (F2.2 / 1.12μm / 90°)
-ថាមពល​ថ្ម 3300mAh
-ប្រព័ន្ធ​ប្រតិបត្តិការ Android 8.1 Oreo
-វិមាត្រ 158.7 x 75.8 x 7.7mm
-ទម្ងន់ 169g

-តំណភ្ជាប់ Wi-Fi 802.11 a, b, g, n, ac / Bluetooth 5.0 BLE / NFC / USB Type-C 2.0 (3.1 compatible)
-ជម្រើស​ពណ៌​ខ្មៅ Aurora Black, ប្រភេទ Platinum Gray, ខៀវ Moroccan Blue និង​ក្រហម Carmine Red
-មុខងារ​ផ្សេងៗ៖ Cine Shot / Triple Preview / Triple Shot / AI CAM / AI Composition / Boombox Speaker / Google Assistant / Google Lens / AI Haptic / 32-bit Hi-Fi Quad DAC / DTS:X 3D Surround Sound / Super Far Field Voice Recognition / IP68 Water and Dust Resistance / HDR10 / Face Recognition / Fingerprint Sensor / Qualcomm® Quick Charge™ 3.0 Technology (Qualcomm® Quick Charge™ 4 Compatible) / Wireless Charging / MIL-STD 810G Compliance / FM Radio

សម្រាប់​ពេល​នេះ LG មិន​ទាន់​បញ្ជាក់​នូវ​តម្លៃ​ស្មាតហ្វូន​ថ្មី LG V40 ThinQ នៅ​ឡើយ៕

You May Read

ស្ទើរលុយ ឬមិនចង់ចាយទាំងដុល អាចបង់រំលស់បានណា៎!!

Published Date: Thursday, May 16, 2019 05:16 PM

គ្មាន​អ្វីដែល​រាំងស្ទះ​ដល់​ចិត្ត​ស្រឡាញ់​របស់លោក​អ្នក​បាន​ទៀត​ទេ ចំពោះ​អតិថិជន​ទាំងអស់​ដែល​ចង់បាន​ទូរស័ព្ទ iPhone XS Max, XS និង XR យកទៅ​ប្រើ ពេលនេ...

ទិញ iPhone មានការធានា នឹងមានឱកាសឈ្នះរង្វាន់លើសការរំពឹងទុកពីហាង សុខ លី

Published Date: Friday, May 10, 2019 12:12 PM

ពិសេស​ទៀតហើយ សម្រាប់​អ​ថិ​ជន​ទាំងអស់​ចំពោះ​ការទិញ​ទូរស័ព្ទ iPhone ដែលមាន​ការធានា ត្រឹមត្រូវ​ក្រុមហ៊ុន Falcon ដែលជា​ក្រុមហ៊ុន​ទទួល​សិទ្ធិ​ស្របច្បាប់...

ស្មាតហ្វូនធុនមធ្យម Pixel 3a និង Pixel 3a XL របស់ Google ចេញជាផ្លូវការហើយ

Published Date: Wednesday, May 8, 2019 03:10 PM

ដូចព័ត៌មានដែលចុះផ្សាយគ្មានខុស ពេលនេះទូរស័ព្ទតម្លៃសមរម្យរបស់ក្រុមហ៊ុន Google ចំនួនពីរ​ស៊េរី​ដែលស្ថិតក្នុងត្រកូល Pixel គឺ Pixel 3a និង Pixel 3a XL បា...