អានលេងមិនខាតអ្វីទេ ប្រសើរជាជាងមិនដឹង!

Published Date: Tuesday, November 14, 2017 11:13 PM

និយាយរឿងទូរស័ព្ទ iPhone វាហាក់មិនសូវចម្លែកអ្វីទេ នាប៉ុន្មានជំនាន់ចុងក្រោយនេះ ទាំងរូបរាង និងរបៀបប្រើប្រាស់ ទោះបីជាទូរស័ព្ទ iPhone 8/8Plus ក៏ដោយក្ដី ប៉ុន្ដែចំពោះទូរស័ព្ទ iPhone X អ្នកអាចពិបាក ប្រសិនបើមិនដឹងពីរៀបប្រើរួមនឹងមុខងារសំខាន់ៗរបស់វា។

អតិថិជនមួយចំនួនធំជាពិសេស អ្នកប្រើប្រាស់ iPhone X អាច​នៅ​មិ​នទានស្គាល់ ពីរបៀបនៃការប្រើប្រាស់ វាអស់នោះទេ។ ហើយនៅក្នុងអត្ថបទនេះដែរ ខ្ញុំនឹងបង្ហាញនូវ គន្លឹះដែលសំខាន់ ទាំង 10 ដែលជួយសម្រួល ក្នុងការប្រើប្រាស់ប្រចាំថ្ងៃ ជាមួយនឹង iPhone X នេះ​បាន​។

  1. របៀបប្រើមុខងារ Reachability : ដើម្បីងាយស្រួលក្នុងការប្រើប្រាស់ ដៃម្ខាងដោយគ្រាន់អូស Dock ចុះក្រោម!
    របៀបបើក៖ Settings > General > Accessibility > ហើយបើក Reachability អោយដំណើរការ
  2. របៀបប្រើមុខងារ បង្ហាញពេញអេក្រង់នៅលើ YouTube : គ្រាន់តែ Zoom in លើវីដេអូកំពុងមើល​ជាការស្រេច!
  3. របៀបបិទកម្មវិធី មួយៗចោល : គ្រាន់តែអូសពីក្រោមឡើងលើមកចំកណ្តាល ហើយឈប់អោយវា​លោត​ផ្ទាំងកម្មវិធី មកជាការស្រេច!
  4. របៀបបិទមុខងារ Face ID : Settings > General > Accessibility > Face ID & Attentions > បិទដំណើរការ ជាការស្រេច!
  5. របៀបប្រើកម្មវិធីនៅលើ Lockscreen : គ្រាន់តែសង្កត់ដោយប្រើ 3D Touch តែប៉ុណ្ណោះ!
  6. របៀបប្រើកម្មវិធី Animoji : នៅក្នុងកម្មវិធី Messenge គ្រាន់តែចុចលើ ប៊ូតុង Appstore > នោះ​នឹងឃើញរូប Animoji ហើយ!
  7. របៀបបើក Siri & Apple Pay : គ្រាន់តែចុចប៊ូតុង Power អោយជាប់ វានឹងដំណើរការតែម្តង! ចំណែកឯ របៀបបើក Apple Pay វិញ គ្រាន់តែចុចប៊ូតុង Power ប៊ូតុង ២​ ដង ជាការស្រេច!
  8. របៀបបិទ iPhone X : គ្រាន់តែចុចប៊ូតុង Power + ប៊ូតុងសម្លេង (ឡើង/ចុះ) អោយជាប់ ហើយ​អូស Slide to Power Off ជាការស្រេច!
  9. របៀប Screenshot : គ្រាន់តែចុចប៊ូតុង Power + ប៊ូតុងតម្លើងសម្លេង
  10. របៀបបើក On-screen Home  Button (Assistive Touch) : គ្រាន់តែចុច Settings > General > Accessibility > AssistiveTouch ហើយចុចបើកជាការស្រេច!

សរុបឡើងវិញ ទាំងនេះ គឺជាគន្លឹះងាយៗប៉ុណ្ណោះ តែសម្រាប់នៅលើ iPhone X វាដូចថ្មីស្រឡាងអញ្ចឹង បើទោះជាបីជាអ្នក ធ្លាប់ជាប្រើប្រាស់ iDevice ក៏ដោយ៕

 

 

You May Read

Mi 8 Pro ៖ កប់ប៉ុណ្ណឹងត្រូវចិត្តទេ?

Published Date: Wednesday, September 19, 2018 10:18 PM

ក្រោយមានព័ត៌មានចចាមអារ៉ាជាច្រើនកន្លងមក​ទីបំផុតក្រុមហ៊ុន Xiaomi បានធ្វើការប្រកាសចេញស្មាតហ្វូនម៉ូឌែល ខ្សែស្រឡាយ Mi 8 ជាផ្លូវការហើយ ដោយវាមានឈ្មោះថា Mi...

Samsung ត្រៀមបញ្ចេញស្មាតហ្វូនបំពាក់កាមេរ៉ា ៤ ដំបូងបំផុតរបស់ខ្លួន

Published Date: Wednesday, September 19, 2018 09:38 PM

ក្រោយសម្ពោធចេញនូវទូរស័ព្ទ Note 9 ក្រុមហ៊ុន Samsung នឹង​រៀប​ចំព្រឹត្តិការណ៍មួយនៅថ្ងៃទី ១១ តុលា ដែលយើងបានឃើញ គេដាក់ពាក្យថា 4x fun នៅ​លើ​លិខិ​ត​អញ្ជើញ...

ហេតុអ្វីគួរសម្រេចចិត្តយក Galaxy Tab S4 បើអ្នកចង់បានថេប្លេតមានទំហំធំ?

Published Date: Monday, September 17, 2018 10:18 PM

ចូលមកដល់ឆ្នាំ ២០១៨ នេះ Galaxy Tab S4 បាន​នាំមក​នូវ​បទពិសោធន៍​ថ្មី មួយកម្រិត​ទៀត ជាមួយ​លក្ខណៈ​កាន់តែ​ពិសេស ស័ក្តិសម​នឹង​អ្នក​ដែលមាន ការងារ​មមាញឹក​ច្...