អានលេងៗ!! មានសង្សាររៀន IT មិនអត់ប្រយោជន៍ :D

Published Date: Tuesday, March 14, 2017 10:24 PM

ថ្ងៃនេះ ហាង សុខ លី សូមជូនរឿងខ្លី ស្ដីពីរឿងគេតែងរអ៊ួព្រោះមានសង្សារជាអ្នករៀន ឬធ្វើការ IT ថាគ្មានពេលវេលាគ្រប់គ្រាន់ និងមិនសូមសម្បូរលុយចាយច្រើនដូចគេ ប៉ុន្តែអ្នកប្រហែលជាមើលរំលងការងារសំខាន់ៗដែលអ្នករៀន IT ផ្ដល់ឱ្យអ្នក​លើស​ពីអ្វីដែល​អ្នក​បាន​គិត ជាពិសេសសម្រាប់សុភាពនារី។ ខាងក្រោយនេះ ជាហេតុផងងាយៗ ដែលអ្នកមានសង្សាររៀនមុខវិជ្ជានេះ មិនអត់ប្រយោជន៍៖

  1. មានចម្ងល់ទាក់ទងនឹងឧបករណ៍ ឬបច្ចេកវិទ្យាថ្មីៗ សួរអ្នក IT បាន៖ មុននឹងទិញឧបករណ៍អេឡិចត្រូនិច ឬទូរស័ព្ទថ្មីៗ សុភាពនារីទាំងឡាយអាចសាកសួរសង្សារជាអ្នក IT បានយ៉ាងលម្អិត ដោយ មិនចាំ​បាច់មើលវីដេអូ YouTube ទាក់ទងនឹងការ Review ផលិតផលនោះទេ។
  2. ត្រូវការទិញឧបករណ៍ថ្មីៗ អូសសង្សារទៅជួយទិញបាន៖ មិនថាត្រូវការទិញ iPod, iPad, iPhone ឬកុំព្យូទ័រនោះទេ នារីៗអាចអូសសង្សារជាអ្នក IT ទៅជួយរើសបាន ហើយអាចជឿ​ទុក​ចិត្ត​បាន ដោយមិនចាញ់បោកអ្នកលក់។
  3. កុំព្យូទ័រឆ្លងមេរោគ បងអាយធីជួយអូនបាន៖ មានបញ្ហា កុំព្យូទ័រឆ្លងមេរោគ អ្នកអាច Call ហៅបង IT មកជួយដោះស្រាយបាន ដោយមិនចាំបាច់ចំណាយប្រាក់ យកទៅជួស​ជុល​នៅ​ហាង។
  4. ទទួលបានការអាប់ដេតព័ត៌មានអាយធី Free ពីបង IT ៖ នារីៗភាគច្រើនផ្ដោតការចាប់អារម្មណ៍ទៅលើកាបូប និងសំលៀកបំពាក់​ច្រើន​ជាង​បច្ចេកវិទ្យា។ ដូច្នេះហើយ នារីៗភាគច្រើនមិនសូវទទួលបានការអាប់ដេតទាក់ទងនឹងបច្ចេកវិទ្យាប៉ុន្មានទេ។ ប៉ុន្តែប្រសិនបើមាន​សង្សា​រ​ជា IT នារីៗអាចទទួលបានការអាប់ដេតព័ត៌មាន Free Free ពីសង្សារផ្ទាល់តែម្ដង។
  5. ទទួលបានកាដូជាឧបករណ៍អេឡីចត្រូនិចពេលមានទិវា ឬបុណ្យផ្សេងៗ៖ ផ្កាមិនសូវសំខាន់ទេសម្រាប់អ្នក IT ហេតុនេះហើយ ពេលមានបុណ្យ ឬទិវាផ្សេងៗ អ្នកនឹងទទួលបានកាដូពីបងអាយធីជាឧបករណ៍អេឡិចត្រូនិចផ្សេងៗ ដែលប្លែកខុសពីគេ៕

ដកស្រងពីគេហទំព័រទស្សនាវដ្ដី ទូរស័ព្ទ 

You May Read

បច្ចេកវិទ្យាកាមេរ៉ាថ្មីរបស់ Nokia ធ្វើឱ្យក្រុមហ៊ុនមួយនេះត្រៀមកាត់បន្ថយបុគ្គលិក

Published Date: Wednesday, October 18, 2017 10:49 PM

Nokia ​គ្រោង​កាត់​បន្ថយ​បុគ្គលិក 310 នាក់ និង​បង្វែរ​មក​ផ្ដោត​លើ​​​ការ​ផ្ដល់​អាជ្ញាប័ណ្ណ​ប៉ាតង់ និង​ផលិតផល​ទាក់ទង​សុខភាព​វិញ ផ្នែក​កាមេរ៉ា OZO VR ជ...

ក្រុមហ៊ុន Qualcomm ទទួលជោគជ័យលើគម្រោងថ្មីរបស់ខ្លួន

Published Date: Wednesday, October 18, 2017 10:40 PM

ក្រោយធ្វើការស្រាវជ្រាវអស់រយៈពេលជាយូរ ពេលនេះព័ត៌មានពីក្រុមហ៊ុនជំនាញ​ផលិត​ឈីប​របស់​អាមេរិក Qualcomm ត្រូវបានគេរាយការណ៍ថា ​បា​នទទួលជោគជ័យលើគម្រោងបង្កើ...

ទូរស័ព្ទ Huawei Mate 10 Pro ត្រូវចិត្តអត់ប៉ុណ្ណឹង

Published Date: Wednesday, October 18, 2017 10:28 PM

ដូចអ្វីដែលក្រុមហ៊ុនចិនមួយនេះធ្លាប់បានសន្យា កាលពីថ្ងៃបើកសម្ពោធបន្ទះឈីបដ៏ខ្លាំងរបស់ខ្លួនកាលពីខែមុន Huawei ពិតជាមិនធ្វើឱ្យអ្នកគាំទ្រខ្លួនខកចិត្ដឡើយ ជា...