ឮថា Huawei Mate X ជិតមានលក់នៅសុខ លី ហើយ បើចឹងមែនមកដឹងលក្ខណៈសម្បត្តិរបស់ទាំងអស់គ្នាមើល៍!

Published Date: Monday, March 11, 2019 11:52 PM

គិត​មកដល់​ថ្ងៃនេះ ទូរស័ព្ទ​អេក្រង់​អាច​បត់​បាន Mate X ត្រូវបាន​ក្រុមហ៊ុន​ចិន Huawei ដាក់​​​បង្ហាញ​ឲ្យ​ឃើញ​ជិត 2 សប្ដាហ៍​ហើយ។ ជាមួយគ្នានេះ Admin បានឮ​ដំណឹង​ល្ហៀ​ង​មក​ថា វា​ក៏​ជិត​មាន​វត្ត​មាននៅ​ហាង សុខ លី ក្នុងពេលឆាប់ៗនេះដែរ។

បើ​ចឹ​ង​មែន ថ្ងៃនេះ Admin ចង់​លើកយក​លក្ខណៈសម្បត្តិ​មួយចំនួន​របស់​កំពូល​ស្មា​ត​ហ្វូ​ន​អេក្រង់​បត់​មួយ​នេះ មក​ជម្រាប់ជូន​អ្នក​ទាំងអស់គ្នា​ឲ្យ​បា​នឹង​ខ្លះ ក្រែង​មានទឹក​ចឹ​ង Order ម្នាក់​មួយ​អី ទុក​ប្រើ​ក្នុងពេល​ចូលឆ្នាំ​ខ្មែរ​ខាង​មុននេះ។

Huawei Mate X មាន​អេក្រង់​ទំហំ 8 អ៊ី​ញ ជា​ប្រភេទ OLED មាន​កម្រិត Aspect Ratio 19.5:9 អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត 2480 x 2200 ភិ​ច​សែ​ល ខណៈពេលដែល​បត់​អេក្រង់​ជា​ពីរ​ទៅ វា​មាន​អេក្រង់​ទំហំ 6.6 អ៊ី​ញ អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត 2480 x 2200 ភិ​ច​សែ​ល ដោយ​ទំហំ​ទាំង​លាត​ទាំង​បត់ គឺ​ធំ​ជាង ម៉ូ​ឌែ​ល FlexPai និង Galaxy Fold តែម្តង។ ចំពោះ​ផ្នែក​អេក្រង់​ពេល​បត់​ទំហំ 6.6 អ៊ី​ញ​នេះ គឺ​វា​ធំ​ជាង​ស្មា​ត​ហ្វូ​ន​អេក្រង់​អត់​បត់​ទៅទៀត ហើយ​ផ្ទៃ​លាត​របស់​វា ក៏​លាតសន្ធឹង​ធំ​សល់​គែម​ខ្លី ដូច​ទៅនឹង​ស្មា​ត​ហ្វូ​ន​ស៊េរីកំពូលៗ មួយចំនួន​ផងដែរ ដែល​ផ្តល់​ភាពងាយស្រួល ទស្សនា​ពេញចិត្ត ពេញភ្នែក ថែមទៀត។

នៅក្នុង​ការបង្ហាញ​ពី Huawei គឺ​បាន​បង្ហើប​ឲ្យដឹងថា ស្មា​ត​ហ្វូ​ន​កាត់​ថេ​ប្លេ​ត​នេះ មាន​កាមេរ៉ា​ចំនួន 4 គ្រាប់ ដែល​សហ​ការណ៍​ជាមួយ​ម៉ូយ​ដុំ Leica ដោយ​មួយ​គ្រាប់​មាន​ទំហំ 40 មេ​ហ្គា​ភិ​ច​សែ​ល ជា​លេន Wide Angle + 16 មេ​ហ្គា​ភិ​ច​សែ​ល ជា​លេន Ultra Wide Angle + 8 មេ​ហ្គា​ភិ​ច​សែ​ល ជា​លេន Telephoto និង​មួយ​គ្រាប់​ទៀត​ជា TOF Camera។ អ្វីដែល Huawei បាន​បន្ថែម គឺថា​សមត្ថភាព​កាមេរ៉ា​លើ Mate X នឹងធ្វើ​អោយ​អ្នក​ប្រើ​ពេញចិត្ត ជាក់​ជាមិនខាន។

qrf_vivid

ទៅលើ​ផ្នែក​កម្លាំង​ម៉ាស៊ីន វា​បាន​បំពាក់​បន្ទះ​ឈី​ប​របស់ខ្លួន​ផ្ទាល់ Kirin 980 អាច Support ការប្រើប្រាស់​សេវា​អ៊ី​ន​ធើ​ណេ​ត​កម្រិត 5GB យោង​ដោយ Modem ដែល​ខាង​ក្រុមហ៊ុនឲ្យឈ្មោះ​ហៅថា Balong 5000, មាន​រ៉េ​ម​ទំហំ 8GB និង​មាន​ទំហំ​អង្គ​ផ្ទុក​ទិន្នន័យ 512GB។ វា​មាន​ថាមពល​ថ្ម​ធំ​ចំនួន 2 គ្រាប់​រួមបញ្ចូល​គ្នា​ទំហំ 4500mAh ដែល Support ជាមួយ​ដុំ​សាក SuperCharge កម្លាំង 55W ដែល Huawei បាន​អះអាងថា ក្នុង​រយៈពេល 30 នាទី វា​អាច​សាក​បញ្ចូល​ថាមពល​ពី 0% ឡើង​បាន​ទៅដល់ 85% ឯណោះ។ស្មា វា​មាន​ជម្រើស​ពណ៌​តែមួយ​ប៉ុណ្ណោះ គឺ​ពណ៌ Interstellar Blue ដូចដែល​បានឃើញ​ក្នុង​រូបភាព​ខាងលើ​ស្រាប់។

ចំពោះតម្លៃរបស់ Admin ក៏នៅមិនទាន់ដឹងនៅឡើយដែរទេ ប៉ុន្តែប្រសិនបើអតិថិនទាំងមានការចាប់អារម្មណ៍អាចទាក់ទងមក​ហាង សុខ លី ទាំង 3 ទីតាំងបាន ដោយ៖ សុខលី (សាខា ផ្សារ​ថ្មី)៖ ផ្ទះ​លេខ 44Eo ផ្លូវ 67 សង្កាត់​ផ្សារ​ថ្មី២ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ​Tel: 023 216 725/023 216 726 | ទីតាំង: https://goo.gl/YAEynk សុខលី (សាខា កម្ពុជា​ក្រោម)៖ ផ្ទះ​លេខ 395Eo ផ្លូវ កម្ពុជា​ក្រោម កែង 122 សង្កាត់​ផ្សារ​ដេប៉ូ 3 ខណ្ឌទួលគោក រាជធានី ភ្នំពេញ​Tel: 092 111 168 | ទីតាំង: https://goo.gl/MNF65v  សុខលី (សាខា កាំ​កូ)៖ ផ្ទះ​លេខ 405 ផ្លូវ 598 សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី ភ្នំពេញ​Tel: 093 911 166 | ទីតាំង: https://goo.gl/rzQbUi

 

You May Read

ស្ទើរលុយ ឬមិនចង់ចាយទាំងដុល អាចបង់រំលស់បានណា៎!!

Published Date: Thursday, May 16, 2019 05:16 PM

គ្មាន​អ្វីដែល​រាំងស្ទះ​ដល់​ចិត្ត​ស្រឡាញ់​របស់លោក​អ្នក​បាន​ទៀត​ទេ ចំពោះ​អតិថិជន​ទាំងអស់​ដែល​ចង់បាន​ទូរស័ព្ទ iPhone XS Max, XS និង XR យកទៅ​ប្រើ ពេលនេ...

ទិញ iPhone មានការធានា នឹងមានឱកាសឈ្នះរង្វាន់លើសការរំពឹងទុកពីហាង សុខ លី

Published Date: Friday, May 10, 2019 12:12 PM

ពិសេស​ទៀតហើយ សម្រាប់​អ​ថិ​ជន​ទាំងអស់​ចំពោះ​ការទិញ​ទូរស័ព្ទ iPhone ដែលមាន​ការធានា ត្រឹមត្រូវ​ក្រុមហ៊ុន Falcon ដែលជា​ក្រុមហ៊ុន​ទទួល​សិទ្ធិ​ស្របច្បាប់...

ស្មាតហ្វូនធុនមធ្យម Pixel 3a និង Pixel 3a XL របស់ Google ចេញជាផ្លូវការហើយ

Published Date: Wednesday, May 8, 2019 03:10 PM

ដូចព័ត៌មានដែលចុះផ្សាយគ្មានខុស ពេលនេះទូរស័ព្ទតម្លៃសមរម្យរបស់ក្រុមហ៊ុន Google ចំនួនពីរ​ស៊េរី​ដែលស្ថិតក្នុងត្រកូល Pixel គឺ Pixel 3a និង Pixel 3a XL បា...