៩ ចំណុចងាយ ដើម្បីអាចតាំងអាជីវកម្មលើ Google Maps ដើម្បីឱ្យភ្ញៀវងាយស្រួលរក

Published Date: Tuesday, October 27, 2020 04:18 PM

ក្នុងការប្រកបអាជីវកម្មនីមួយៗតែងតែមានទីតាំងច្បាស់លាស់ ហើយម្ចាស់អាជីវកម្មក៏ចង់ឱ្យអតិថិជនរបស់ខ្លួនងាយស្រួលក្នុងការស្វែងរកពួកគេផងដែរ។ ជាទូទៅ គ្រប់គ្នាតែងជ្រើសយកការស្វែងរកទីតាំងណាមួយនៅលើផែនទី Google Maps ដើម្បីធ្វើដំណើរទៅកាន់កន្លែងនោះបានដោយពុំចាំបាច់ត្រូវសួរអ្នកនៅតាមផ្លូវច្រើននោះឡើយ។

ខាងក្រោមនេះ ជាជំហាននៃការដាក់ទីតាំងអាជីវកម្មរបស់លោកអ្នកនៅលើផែនទី Google Maps ដែលលោកអ្នកអាចបើកមើលបានទាំងនៅលើកុំព្យូទ័រ និងនៅលើទូរស័ព្ទដៃ។

1 លោកអ្នកត្រូវមានគណនី Google ដែលទូទៅគេប្រើជាគណនី Gmail។

2 ចូលទៅកាន់គេហទំព័រ google.com/maps ដើម្បីចាប់ផ្ដើមប្រតិបត្តិការរៀបចំដាក់ទីតាំងអាជីវកម្មរបស់លោកអ្នកនៅលើផែនទី។

3 ចុចលើ Menu រួចជ្រើសរើសយក Add your business

4 បំពេញព័ត៌មានទូទៅដូចជា ឈ្មោះក្រុមហ៊ុន ហាង ឬអាជីវកម្មផ្សេងៗ ប្រភេទនៃអាជីវកម្មរបស់លោកអ្នក (ឧ. អាហារ សារព័ត៌មាន សេវាកម្ម។ល។)

5 បន្ទាប់មកទៀត លោកអ្នកត្រូវជ្រើសរើសយក Yes ឬ No សម្រាប់ការចង់បន្ថែមទីតាំងដែលអតិថិជនអាចស្វែងរកបាន

6 បំពេញអាសយដ្ឋាន ផ្លូវលេខ ទីក្រុង និងលេខកូដតំបន់

7 ដៅទីតាំងរបស់លោកអ្នកឱ្យបានត្រឹមត្រូវ

8 លោកអ្នកត្រូវឆ្លើយសំណួរផ្សេងៗទៀតដូចជា

  • តើលោកអ្នកបម្រើសេវាកម្មដល់អតិថិជនក្រៅពីទីតាំងដែលបានកំណត់លើផែនទីនេះឬទេ?
  • បន្ថែមទីតាំងដែលលោកអ្នកអាចបម្រើដល់អតិថិជនក្រៅពីទីតាំងបានដាក់លើផែនទី(មិនដាក់ក៏បាន ដាក់ក៏បានអាស្រ័យលើលោកអ្នក)

9 លោកអ្នកត្រូវបំពេញព័ត៌មានបន្ថែមដូចជា លេខទូរស័ព្ទទំនាក់ទំនង គេហទំព័រ 11 បន្ទាប់ពីបានបញ្ចប់ការកំណត់រួច លោកអ្នកត្រូវជ្រើសរើសវិធីបញ្ជាក់ពីអាជីវកម្ម និងទីតាំងលើ Google ដោយមានវិធីដូចជា៖

ការទទួលយកកូដបញ្ជាក់ដោយសំបុត្រពី Google ទៅកាន់ទីតាំងអាជីវកម្មដែលលោកអ្នកបានដាក់នៅលើផែនទីអាជីវកម្ម ដែលនេះជាវិធី “Mail”។ ឬលោកអ្នកអាចជ្រើសរើសយក “Verify later” មានន័យថា ចាំបញ្ជាក់តាមក្រោយ នោះសូមចុចលើ “Later”។

ភាពខុសគ្នារវាងការបញ្ជាក់ទាំងពីរនេះ គឺថា ទីតាំងអាជីវកម្មរបស់លោកអ្នកបានដៅនៅលើផែនទីរបស់ Google រួចហើយ ប៉ុន្តែ លោកអ្នកមិនទាន់អាចធ្វើការបន្ថែមព័ត៌មានលម្អិតទៅលើទំព័រអាជីវកម្មរបស់លោកអ្នកនៅលើ Google នៅឡើយទេ លុះត្រាតែទទួលបានសារបញ្ជាក់តាមរយៈប្រៃសណីយ៍មកកាន់អាសយដ្ឋានរបស់លោកអ្នក។

គួរបញ្ជាក់ផងដែរថា លោកអ្នកក៏អាចធ្វើការកំណត់ម៉ោងដំណើរការអាជីវកម្ម ការបរិយាយពីក្រុមហ៊ុនអាជីវកម្មរបស់លោកអ្នក ដាក់រូប ឬផ្សាយពាណិជ្ជកម្មបានផងដែរ៕

You May Read

បែកធ្លាយរូបរាង Galaxy S21 Ultra ជាមួយនឹងទម្រង់កាមេរ៉ាប្លែក

Published Date: Tuesday, October 27, 2020 04:33 PM

ថ្មីៗនេះ រូបភាពគំរូនៃរូបរាងរបស់ Galaxy S21 Ultra ត្រូវបានគេចែកចាយពេញបណ្ដាញសង្គម Twitter ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ Galaxy S Ultra ជំនាន់​...

គំរូទូរស័ព្ទឆ្លាតអេក្រង់បត់របស់ Huawei ត្រូវគេមើលឃើញថា មានទម្រង់ដូច Galaxy Z Fold2

Published Date: Monday, September 28, 2020 10:50 PM

យើងបានឃើញប៉ាតង់ថ្មីមួយទៀតរបស់ Huawei ដែលបង្ហាញពីការរចនារូបរាង នៃទូរសព្ទឆ្លាតអេក្រង់បត់ ម៉ូឌែលថ្មីរបស់គេ ហើយអ្វីដែលគួរឲ្យកត់សម្កាល់ យើងឃើញថា ទូរសព្ទ...

ស្វែងយល់បន្ថែមពីចំណុចខ្លាំងរបស់ Galaxy Note 20 និង Galaxy Note 20 ដើម្បីជ្រាបកាន់តែច្បាស់ថា វាពិតស័ក្តិសមជាមហាអំណាចស្មាតហ្វូនគ្មានគូប្រៀបមែន…!!

Published Date: Monday, September 28, 2020 10:43 PM

តាមពិតទៅ Samsung Galaxy Note 20 ឬ Galaxy Note 20 Ultra គឺត្រូវបានបង្កើតឡើងយ៉ាងល្អឥតខ្ចោះដើម្បីឆ្លើយតប និងបំពេញតាមតម្រូវការរបស់អ្នកប្រើប្រាស់ស្មាតហ្...