2 ជំហានដើម្បីដំឡើងកម្មវិធី-ហ្គេមលើទូរស័ព្ទដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Windows Phone

Published Date: Friday, May 16, 2014 09:52 AM

ដើម្បី​អាច​ប្រើប្រាស់​កម្មវិធី-ហ្គេម​ទាំង​នោះបាន​លោកអ្នក​ចាំបាច់​ត្រូវ​ដឹង​ពី​របៀប​ទាញយក និង​ដំឡើង​ប្រើ​លើ​ទូរស័ព្ទជា​មុន​សិន ដោយ​ក្នុង​នោះ យើងខ្ញុំ​សូម​ណែ​នាំនូវ​វិធីសាស្ត្រ 2 យ៉ាង ផ្សេងគ្នា​មក​បង្ហាញ​ជួន​លោកអ្នក​ដូចខាងក្រោម​នេះ៖

1- ដំឡើង​តាម​កម្មវិធី Windows Phone Store

ការដំឡើង​កម្មវិធី-ហ្គេម​តាម​កម្មវិធី​នេះ ហាក់​មាន​ភាពងាយស្រួល​ជាង​វិធីផ្សេងៗព្រោះ វា​ពុំ​ត្រូវការ​ឧបករណ៍​ជំនួយ ឬ​ជំនាញ​ដទៃ​ទៀត​​ដែល​បង្ក​ភាពស្មុគស្មាញ​ដល់​លោកអ្នក​នោះទេ។ ដើម្បី​អាចអនុវត្ត​ការដំឡើង​បាន សូម​ចូល​ទៅកាន់​កម្មវិធី Windows Store ដែល​មាន​​នៅលើ​ទូរស័ព្ទ​របស់លោក​អ្នក រួច​ចុច​លើ​ម៉ឺ​នុយ apps (សម្រាប់​ដំឡើង​កម្មវិធី) ឬ​ម៉ឺ​នុយ games (សម្រាប់​ដំឡើង​ហ្គេម)។ បន្ទាប់មក ធ្វើ​ការ​ជ្រើសរើស​នូ​វក​ម្ម​វិធី-ហ្គេម​ណាមួយ​ដែល​លោកអ្នក​ចង់​ដំឡើង ឬ​ស្វែងរក​ពួកវា​តាមរយៈ​ប៊ូ​តុង Search ដែល​ឋិត​នៅ​ផ្នែក​ខាង​ក្រោម​​ក៏បាន។ ក្នុងនោះ លោកអ្នក​ក៏​អាច​ទាញយក​គ្រប់​កម្មវិធី-ហ្គេម​ដែលមាន​ដាក់លក់​មកប្រើប្រាស់​សាកល្បង (TrailVersion) បាន​ផង​ដែរ។ ដោយឡែក ការដំឡើង​តាម​វិធី​នេះ​ទាមទារ​ឱ្យ​លោកអ្នក ត្រូវមាន​គណនី Microsoft ដែលមាន​ដូចជា Hotmail, Live និង Outlook ជាមុនសិន​ទើប​អាច​ដំឡើង​បាន។ ប៉ុន្តែ ប្រសិនបើ​លោកអ្នក​ពុំទាន់​មាន​ទេ សូម​ចុច​លើ​ប៊ូ​តុង Create One រួច​ប​បំពេញ​តាម​លក្ខ​ខណ្ឌ​​ដែល​ទាមទារ​ជាការ​ស្រេច។

1

2- ដំឡើង​តាម SDCard

ការដំឡើង​តាម​វិធីសាស្ត្រ​នេះ​វិញ គឺ​ទាមទារ​ឱ្យ​លោកអ្នក​ចម្លង​ឯកសារ​កម្មវិធី-ហ្គេម​ប្រភេទ (.xap) ដែល​បាន​ទាញយក​ពី​ប្រភព​ផ្សេង​ៗ មក​ទុក​ក្នុង SD Card របស់​ទូរស័ព្ទ​ជាមុនសិន។ បន្ទាប់មក សូម​បិទ ហើយ​បើក​ទូរស័ព្ទ​ឡើងវិញ​ទើប​ឯកសារ​កម្មវិធី​នោះ​លេច​ចេញ​​នៅក្នុង SD Card។ បន្ទាប់មកទៀត ដើម្បី​ដំឡើង​កម្មវិធី-ហ្គេម​ពី​ក្នុង SD Card នោះ លោកអ្នក​ត្រូវ​ចូលទៅ​កាន់​កម្មវិធី Windows Phone Store រួច​ចុច​លើ​ម៉ឺ​នុយ SD Card ហើយ​ត្រូវ​រងចាំ​បន្តិច​ដើម្បីឱ្យ​វាស្វែងរ​ករាល់​កម្មវិធី​ដែល​បាន​ចម្លង​ចូលមកថ្មី។ បន្ទាប់មក សូម​ចុច​​ធី​កលើ​ឈ្មោះ​កម្មវិធី-ហ្គេម​ដែល​ចង់​ដំឡើង រួច​ចុច​លើ​ប៊ូ​តុង install ហើយ​រងចាំ​រហូតដល់​ដំណើរ​ការដំឡើង​រួចរាល់ ជាការ​ស្រេច៕

2

You May Read

ស្ទើរលុយ ឬមិនចង់ចាយទាំងដុល អាចបង់រំលស់បានណា៎!!

Published Date: Thursday, May 16, 2019 05:16 PM

គ្មាន​អ្វីដែល​រាំងស្ទះ​ដល់​ចិត្ត​ស្រឡាញ់​របស់លោក​អ្នក​បាន​ទៀត​ទេ ចំពោះ​អតិថិជន​ទាំងអស់​ដែល​ចង់បាន​ទូរស័ព្ទ iPhone XS Max, XS និង XR យកទៅ​ប្រើ ពេលនេ...

ទិញ iPhone មានការធានា នឹងមានឱកាសឈ្នះរង្វាន់លើសការរំពឹងទុកពីហាង សុខ លី

Published Date: Friday, May 10, 2019 12:12 PM

ពិសេស​ទៀតហើយ សម្រាប់​អ​ថិ​ជន​ទាំងអស់​ចំពោះ​ការទិញ​ទូរស័ព្ទ iPhone ដែលមាន​ការធានា ត្រឹមត្រូវ​ក្រុមហ៊ុន Falcon ដែលជា​ក្រុមហ៊ុន​ទទួល​សិទ្ធិ​ស្របច្បាប់...

ស្មាតហ្វូនធុនមធ្យម Pixel 3a និង Pixel 3a XL របស់ Google ចេញជាផ្លូវការហើយ

Published Date: Wednesday, May 8, 2019 03:10 PM

ដូចព័ត៌មានដែលចុះផ្សាយគ្មានខុស ពេលនេះទូរស័ព្ទតម្លៃសមរម្យរបស់ក្រុមហ៊ុន Google ចំនួនពីរ​ស៊េរី​ដែលស្ថិតក្នុងត្រកូល Pixel គឺ Pixel 3a និង Pixel 3a XL បា...