4% នៃ Galaxy Note 7 មិនទាន់បានប្រមូលចូលក្រុមហ៊ុនវិញ

Published Date: Wednesday, January 11, 2017 10:02 PM

ក្រោយក្រុមហ៊ុន Samsung បានធ្វើការប្រកាស់ឲ្យប្រមូលយកមកវិញនូវទូរស័ព្ទស្មាតហ្វូន Galaxy Note 7 ដែលមានបញ្ហាទូទាំងពិភពលោក កាលពី 5 ខែមុននោះ អ្នកប្រើប្រាស់ 4% នៅមិនព្រមប្រគល់ត្រលប់វិញទេ ខណៈ 96% ទៀត ត្រូវបានចូលក្រុមហ៊ុនអស់ហើយ។

អ្នកដែលមិនព្រមប្រគល់ត្រលប់តាមការស្ទើរសុំនេះ ដោយអ្នកខ្លះមិនដាច់ចិត្ត និងចង់រក្សាទុកវា បើទោះបីជាវាអាចបង្កគ្រោះថ្នាក់ណាមួយក៏ដោយ។ ជាមួយគ្នានេះដែរ ក្រសួងគមនាគមន៍អាមេរិច បានធ្វើការសម្រេចចិត្តឲ្យក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ ធ្វើការផ្តល់ដំណឹងជាមុន នឹងហាមមិនឲ្យនាំយកទូរស័ព្ទស្មាតហ្វូនម៉ូដែលនេះ ទៅលើយន្តហោះនោះឡើយ។ ហើយកាលពីខែតុលាឆ្នាំមុន FAA ក៏បានដាក់បម្រាមមិនឲ្យមានវត្តមានទូរស័ព្ទ Note 7 នៅលើយន្តហោះណាមួយឡើយ ដើម្បីរក្សាឲ្យបាននូវសុវត្ថិភាព ខណះពេលដែលមានការផ្ទុះមួយនៅលើយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Southwest Airlines មុនសេចក្តីប្រកាសហាមប្រាមនេះ។

galaxy-note-7

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Samsung បានធ្វើការប្រកាសឲ្យឈប់យកទូរស័ព្ទ Galaxy Note 7 ទៅសាកថ្ម កាលពីខែឆ្នូកន្លងទៅ ហើយក្រុមហ៊ុនទទួលបានប្រមាណជាង 85 ភាគរយ នៃការហៅប្រមូលត្រឡប់មកវិញ ហើយវាត្រូវបានគេគិតថា ជាការសម្រេចចិត្តដ៏ត្រឹមត្រូវមួយពីសំណាក់ក្រុមហ៊ុន ហើយជាលទ្ធផលការប្រមូលត្រឡប់មកវិញមានអត្រាកើនឡើងប្រមាណជាង 96 ភាគរយ បន្ទាប់ពីរំលងអស់មួយសប្តាហ៍កន្លងទៅ៕

 

You May Read

ខ្លាំងបាត់ One Plus 6 លក់ដាច់អស់ ១ លានគ្រឿងផុយគិតត្រឹមថ្ងៃនេះ

Published Date: Friday, June 15, 2018 03:53 PM

ក្រោយចេញលក់បានត្រឹមតែ ២២ ថ្ងៃក្រុមហ៊ុន OnePlus បង្កើត​បាន​កំណត់​ត្រា​ថ្មី​មួយ​​ជា​មួយ​ស្មាតហ្វូន​ OnePlus 6 ដោយអាច​លក់​បាន​ចំនួន​ ១ លាន​គ្រឿង បើធៀប...

ល្មមទិញ! Xperia XA1 បញ្ចុះតម្លៃពិសេសនៅសល់ត្រឹមតែ ១៥៩ ដុល្លារទេ

Published Date: Thursday, June 14, 2018 09:38 AM

នៅចាំ​អ្វី​ទៀត សម្រាប់​អតិថិជន​ទាំងអស់គ្នា​ដែល​ចង់បាន​ស្មា​ត​ហ្វូ​ន Sony ពេលនេះ អាច​ពិចារណា​បាន​សម្រាប់​ទូរស័ព្ទ Xperia XA1 ដោយ​ខណៈ​នេះ ក្រុមហ៊ុន​ម...

Samsung ត្រៀមខ្លួនក្លាយជាអ្នកផ្គត់ផ្គង់អេក្រង់ប្រភេទ OLED ឲ្យទៅ Huawei

Published Date: Thursday, June 14, 2018 09:01 AM

ថ្មីៗនេះ​សារព័ត៌មាន The Bell បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន Samsung Display កំពុងធ្វើការ​តេស្ត៍​សាកល្បង​គុណភាព និង​សមត្ថភាព ទៅលើ​អេក្រង់​ប្រ​ភ​ទេ OLED ដើម...