Android Oreo មានអ្វីពិសេសេហេតហេតុអ្វីយើងគួរឡើងទៅទៅប្រើវាជា?

Published Date: Wednesday, February 14, 2018 01:54 PM

ជាទូទៅ​ការដាក់​ទូទៅ​​​ការដាក់​​​ឲ្យឡើងទៅ​​​ជំនាន់​​​ថ​តែ​​​ីម្ដងៗ តែមាន​​​អ្វី​​​ពិស​មិន​​​ថា​យ មិន​​​ថា Androidហើយ​កាលពី​ហើយ​កាលពី​ខែសីហា​ឆ្នាំមុនុ​ន Google បានចេញ​កំណែ​អាប់​ដេ​ត​ថ្មី Android ជំនា​ន់ទី 8 ឬ Android Oreo មាន​មុខងារ​ជាច្រើនប្លែកៗខុសពី​ជំនាន់មុន។ យ៉ាងណាមិញ នៅពេលនេះ​ស្មា​ត​ហ្វូ​ន​ខ្លះ​មិនទាន់​អាច​អាប់​ដេ​ត​បានទេ តែ​ក៏មាន​ស្មា​ត​ហ្វូ​ន​ខ្លះ​មានភ័ព្វ​វាសនា​បាន​ឡើងទៅ​មុនគេ​រួចហើយ។ ឥឡូវ​មក​មើល​ចំណុចពិសេសៗ ដែល Google បាន​បន្ថែម​លើ Android Oreo៖

១) កំណត់នាទីបិទចម្រៀងក្នុង Playlist

មុខងារ​នេះ​អ្នកនឹង​ឃើញ​មាន​នៅលើ Android ជំនាន់ ៨ មុនគេ ប្រសិនបើ​អ្នក​ចូលចិត្ត​ស្ដាប់​ចម្រៀង។ មុខងារ​នេះ​អាច​ឲ្យ​អ្នក​ចូលទៅ​កំណត់​នាទី​បញ្ឈប់​ចម្រៀង​បាន​ដោយ​ខ្លួនឯង ដោយ​គ្រាន់តែ​ចុច​នៅ​កន្លែង​ចាក់​ចម្រៀង(ខាងស្ដាំ​ដូច​រូប)។ ករណី​បើ​មាន​គេ​ផ្ញើរ​សារ​មក អ្នក​រវល់​ខ្លាំង មិនបាន​មើល គ្រាន់​ទៅ​តែ​គ្រវាស​ទៅ​ស្ដាំ អ្នក​ក៏​អាច​ទុក​មើល​ថ្ងៃ​ក្រាយ​បានដែរ។

២) មុខងារ​Auto fill

មុខងារ Auto-fill ជា​មុខងារ​ថ្មី​មួយ​នៅលើ Android Oreo ដែល​ជួយ​អ្នក​ឲ្យ​ងាយ​ចងចាំ​នូវ​ឈ្មោះ​គណនី និង លេខ​សម្ងាត់​ដើម្បី​អាច​ចូលទៅ​កាន់​គណនី​ណាមួយ​បាន​រហ័ស នៅពេល​អ្នក​ប្រើ​ភ្លេច​ព័ត៌មាន​ដូចជា ឈ្មោះ ពាក្យ​សំងាត់​ជាដើម ស្រដៀង​នឹង​មុខងារ(Password Manager) នៅលើ iOS 11 ដែរ។

៣) អាប់​ដេ​ត Emoji ឡូយ​ជាង​មុន

នៅលើ Android Oreo ជំនាន់ 8.1 Google បាន​អាប់​ដេ​ត Emoji ពណ៌​លឿងតូចៗជំនួស​ឲ្យ Emoji ថ្មី​ជាច្រើន​មាន​ទឹកមុខ​ទាក់ទាញ​ជាង​មុន ថែមទាំង​បាន​បន្ថែម​រូប Emoji នំ​បឺ​ហ្គឺ​យ៉ាង​ឡូយ​ផងដែរ។

៤) មុខងារ Picture-in-Picture

ជាមួយនឹង Android Oreo អ្នក​អាច​ប្រើ​មុខងារ Picture-in-Picture នេះ​អ្នក​អាច​ទស្សនា​វីដេអូ​អំឡុងពេល​ប្រើប្រាស់​កម្មវិធី​ដទៃ​បាន ឬ​ជំនួយ​ពេល​ខ​ល​វីដេអូ​លើ Google Duo បាន​យ៉ាង​ងាយស្រួល ដោយ​អូស​វា​ចេញមក​ដាក់​ផ្ទៃ​អេក្រង់​ផ្ទាល់ រួច​អ្នក​ចុច​បញ្ជា​លើ​អ្វី​ផ្សេងទៀត​បាន។

៥) មុខងារ Auto-Enable Wi-Fi

មុខងារ​នេះ មាន​នៅលើ Android ជំនាន់ ៧ រួចហើយ តែ​វា​ធ្វើការ​មិនទាន់បាន​ពេញលេញ។ ដូចនេះ Google បាន​បញ្ចេញ​កំណែ​អាប់​ដេ​ត​ថ្មី ដើម្បី​ឲ្យ​វា​ធ្វើការ​បាន​ពេញលេញ ពោលគឺ បើ​អ្នកចេញ​ឆ្ងាយ​ពី​ដែន​សេវា នោះ​វា​នឹង​ផ្ដាច់ Wi-Fi ដោយ​ស្វ័យប្រវត្តិ។ ប៉ុន្តែ​បើ​អ្នក​មក​ជិត​ដែន​សេវា​វិញ អ្នក​គ្រាន់តែ​យកដៃ​សង្កត់​លើ Wi-Fi ទៅ​វា​នឹង​ភ្ជាប់​វិញ​ដោយ​ខ្លួនឯង។

៦) Setting នៅលើ​មុខងារ​ថ្ម​សំបូរបែប​ជាង​មុ​ុ​ន

ត្បិតតែ​មុខងារ​នេះ ឃើញ​មាន​នៅលើ Android Nougat រួចទៅហើយ​ក្ដី តែ​យ៉ាងណា​បើ​អ្នក​បាន​ឡើងទៅ Android Oreo កុំ​ភ្លេច​ចូល​មើល​ក្នុង Setting->Bettery នោះ​អ្នកនឹង​ឃើញ​កំណែ​អាប់​ដេ​ត​ជាច្រើន​បន្ថែម​លើ​ជំនាន់​ចាស់​ដូចជា មុខងារ​បិទ បើក​ការ​សន្សំសំចៃ​ថ្ម មើល​ភាគរយ​ថ្ម មើល​គុណភាព​ថ្ម និង​រយៈ​ពេលដែល​អ្នក​បាន​ប្រើ​ផងដែរ។

៧) មុខងារ Notification Dots

មុខងារ​នេះ​សម្រាប់​បង្ហាញ Notification ដែល​លោត​ចូល ឲ្យ​អ្នក​បានឃើញ​លើ Icon របស់​កម្មវិធី​តែម្ដង ជំនួស​ឲ្យ​លេខ​ដែលមាន​នៅលើ Android Nougat។ ពេល​ចុច​ឲ្យ​យូរ​លើ Icon របស់​កម្មវិធី​វា​នឹង​បង្ហាញ​ព័ត៌មាន​ដូចជា Notification ស្រដៀង​នឹង​មុខងារ 3D Touch លើ iOS ដែរ។ ចំណែក​មុខងារ​ដទៃទៀត​ក៏ Google បាន​បន្ថែម​ច្រើន​ដែរ ប៉ុន្តែ​មិនសូវ​ខុសគ្នា​ច្រើន​ពី​ជំនា​ន់ទី ៧ Android Nouagt ប៉ុន្មាន​នោះទេ។ អ្នក​ក៏​អាច​ស្វែងយល់​ដោយ​ខ្លួនឯង​បន្ថែមទៀត នៅពេលដែល​អាប់​ដេ​ត​ឡើងទៅ Android Oreo។ ចំពោះ​ព័ត៌មាន​ឮ​ល្ហៀងៗថា សូម្បីតែ​ទូរ​សព្ទ Samsung ជំនាន់ចាស់ៗដូចជា Galaxy S6,S6 Edge, Note5 ក៏​អាច​ឡើងទៅ​បានដែរ ដូចនេះ​មានតែ​រង់ចាំ​មើល​ទាំងអស់គ្នា៕

You May Read

បែកធ្លាយលក្ខណសម្បត្តិស្មាតហ្វូន 2 ស៊េរីរបស់ Sony ត្រៀមចេញនៅព្រឹត្តិការណ៍ WMC 2018

Published Date: Thursday, February 22, 2018 12:40 PM

ក្រុមហ៊ុន Sony ត្រូវគេ​រំពឹងថា នឹងធ្វើ​ការបើក​បង្ហាញ​ស្មា​ត​ហ្វូ​ន​លំដាប់​ថ្នាក់ខ្ពស់​ស៊េរី​ថ្មី​របស់ខ្លួន រួមមាន​ម៉ូ​ឌែ​ល Xperia XZ1 Premium, XZ1 ...

Sony បង្ហើបអាថ៍កំបាំងថ្មីមួយ មុនព្រឹត្តិការណ៍ MWC មកដល់

Published Date: Thursday, February 22, 2018 12:38 PM

នៅមុនថ្ងៃព្រឹត្តិការណ៍ MWC 2018 បានមកដល់ ក្រុមហ៊ុន Sony បានបង្ហើបនូវអាថ៍កំបាំងថ្មីមួយស្ដីពីស្មាតហ្វូនស៊េរីថ្មី​របស់​ខ្លួន​តាម​រយៈ ​វីដេអូ​បែប​ពញាក់...

ចេញលក្ខណៈសម្បត្តិ Galaxy S9/S9+ ទាំងស្រុងដែលប្រកាសថ្ងៃ 24 កុម្ភៈ

Published Date: Tuesday, February 20, 2018 02:32 PM

ត្រឹមតែ 4 ថ្ងៃ​ទៀត Galaxy S9/S9+ នឹង​បង្ហាញខ្លួន​ជា​ផ្លូវការ​លើ​ឆាក​អន្តរជាតិ។ ប៉ុន្តែ​កាលពី​ម្សិលមិញ​នេះ​លក្ខណៈសម្បត្តិ រួមទាំង​រូបរាង​របស់​វា​បាន...