Apple ត្រៀមបញ្ចេញ iOS 11.3 លួងចិត្តអ្នកគាំទ្រ ខណៈបង្ករឿងឈឺក្បាលមួយចំនួន

Published Date: Sunday, February 11, 2018 11:29 AM

ដើម្បីលួងចិត្តអ្នកគាំទ្រ ខណៈបានបង្ករឿងឈឺក្បាលមួយចំនួន Apple មិន​រង់ចាំ​ដល់​កំណែទម្រង់ iOS 12 ក្នុង​ការនាំមកការផ្លាស់ប្តូរសម្រាប់ iPhone ឬ iPad ដោយគ្រោង​ចេញ iOS 11.3 នៅ​ពាក់កណ្តាល​ឆ្នាំ​នេះ ជាមួយ​នឹង​មុខងារ​សំខាន់ៗ​ជាច្រើន។

អាច​គ្រប់គ្រង​ល្បឿន និង​ថ្ម

បន្ទាប់​ពី​រង​ការ​ចោទ​ធើ​ស៊ី iPhone ចាស់ៗ ក្រុមហ៊ុន​បាន​សន្យា​ផ្តល់​កំណែទម្រង់​ថ្មីលើ iOS 11.3 អា​ច​​ឲ្យ​អ្នកឆែកមើល​សុខភាព​ថ្ម (Battery health) ឬ​បិទ​មុខងារ Power management ដែល​ទំនង​ជា​ចំនុច​ធ្វើ​ឲ្យ iPhone ដំណើរការ​យឺត​។

ជម្រើស​ថ្មី​សម្រាប់ iPhone X

មុខងារ Face ID លើ iPhone X មាន​ភាព​ងាយស្រួល អ្នក​ចង់​ទិញ​កម្មវិធី​សម្រាប់​សមាជិក​គ្រួសារ (Family purchases) ត្រូវការ​ប្រើ​លេខ​សំងាត់​។

ទិន្នន័យ​វេជ្ជសាស្ត្រ​

កាន់​តែ​ងាយស្រួល អ្នក​អាច​ចូល​មើល​ទិន្នន័យ​សុខភាព​បាន​ភ្លាមៗ​តាម​កម្មវិធី Health។  ​iOS 11.3 អាច​អនុញ្ញាត​ឲ្យ Medical Providers (ផ្នែក​វេជ្ជសាស្ត្រ​) បញ្ជូន​ទិន្នន័យ​វេជ្ជសាស្ត្រ​មក​កាន់ iPhone ដោយ​ផ្ទាល់។

ជំរុញ​ការ​អាន​តាម​វិធី​ថ្មី​

បើ​អ្នក​ចូល​ប្រើ iPhone ឬ iPad ដើម្បី​អាន​សៀវភៅ អ្នក​ប្រហែល​ជា​ចូលចិត្ត​កំណែទម្រង់​ថ្មី​នេះ​។ លើ iOS 11.3 កម្មវិធី iBooks អាច​ជ្រើសរើស Content បាន​ប្រសើរ​ជាង​មុន និង​មាន Tab Audiobooks ដាច់​ដោយ​ឡែក​ងាយស្រួល​ចូល​មើល និង​ស្តាប់​។ មួយវិញទៀត កម្មវិធី iBooks ទំនង​ជា​មាន​ការ​ផ្លាស់ប្ដូរ​ដោយ ប្រើ​ត្រឹម​ពាក្យ Books ប៉ុណ្ណោះ​ជាមួយ​កំណែទម្រង់​ថ្មី​នេះ​៕

You May Read

Mi 8 Pro ៖ កប់ប៉ុណ្ណឹងត្រូវចិត្តទេ?

Published Date: Wednesday, September 19, 2018 10:18 PM

ក្រោយមានព័ត៌មានចចាមអារ៉ាជាច្រើនកន្លងមក​ទីបំផុតក្រុមហ៊ុន Xiaomi បានធ្វើការប្រកាសចេញស្មាតហ្វូនម៉ូឌែល ខ្សែស្រឡាយ Mi 8 ជាផ្លូវការហើយ ដោយវាមានឈ្មោះថា Mi...

Samsung ត្រៀមបញ្ចេញស្មាតហ្វូនបំពាក់កាមេរ៉ា ៤ ដំបូងបំផុតរបស់ខ្លួន

Published Date: Wednesday, September 19, 2018 09:38 PM

ក្រោយសម្ពោធចេញនូវទូរស័ព្ទ Note 9 ក្រុមហ៊ុន Samsung នឹង​រៀប​ចំព្រឹត្តិការណ៍មួយនៅថ្ងៃទី ១១ តុលា ដែលយើងបានឃើញ គេដាក់ពាក្យថា 4x fun នៅ​លើ​លិខិ​ត​អញ្ជើញ...

ហេតុអ្វីគួរសម្រេចចិត្តយក Galaxy Tab S4 បើអ្នកចង់បានថេប្លេតមានទំហំធំ?

Published Date: Monday, September 17, 2018 10:18 PM

ចូលមកដល់ឆ្នាំ ២០១៨ នេះ Galaxy Tab S4 បាន​នាំមក​នូវ​បទពិសោធន៍​ថ្មី មួយកម្រិត​ទៀត ជាមួយ​លក្ខណៈ​កាន់តែ​ពិសេស ស័ក្តិសម​នឹង​អ្នក​ដែលមាន ការងារ​មមាញឹក​ច្...