Apple ត្រៀមយក iPhone ចាស់ៗមកផលិតឡើងវិញ

Published Date: Friday, April 21, 2017 10:36 PM

ក្រោយប្រកាស់ត្រៀមចូលរួមប្រារព្ធ​នូវ​ទិវា​ភពផែន​ដី (Earth Day) ដែល​ជា​ថ្ងៃ​ចូល​រួម​គាំទ្រ​ក្នុង​កិច្ច​ការ​ពារ​បរិស្ថាន​ពិភព​លោក ក្រុមហ៊ុន Apple ត្រូវបានគេឱ្យដឹងថា កំពុងរៀបចំគម្រោងយកទូរស័ព្ទ iPhone និង iPad រួមនឹងផលិតផលជាច្រើនទៀតដែល​ធ្លាប់​ផលិត​ចាស់ៗ មកកែច្នៃនូវវត្ថុធាតុដែលអាចប្រើឡើងវិញបាន។

Apple បាន​ចេញ​ផ្សាយ​កាល​ពី​ម្សិលមិញ​ឱ្យ​ដឹងថា ក្រុមហ៊ុននឹង​បញ្ឈប់​ការ​ជីក​​រ៉ែ​យក​វត្ថុធាតុ​ដើម​ពី​ផែនដី ហើយនឹង​ចាប់​ផ្ដើម​ផលិត​ផលិតផល​ដោយ​ប្រើ​វត្ថុធាតុ​ដើម​ចាស់ៗ ដែល​អាច​ប្រើ​សារ​ឡើង​វិញ​ដូចជា​អាលុយមីញ៉ូម, ទង់ដែង, សំណ​ប៉ាហាំង និង តង់ស្ដែន​ជា​ដើម។

នាយក​រង​ផ្នែកការអភិវឌ្ឍន៍​គំនិត​ផ្ដួចផ្ដើម​សង្គម ​និង​បរិស្ថាន​របស់​ Apple បាន​ថ្លែង​ថា សព្វ​ថ្ងៃ​កម្លាំង​ថាមពល​ប្រមាណ 96 ភាគរយ​ ដែល​ក្រុមហ៊ុន​ប្រើប្រាស់​ជុំវិញ​ពិភពលោក​ គឺ​បាន​មក​ពី​ការ​កែច្នៃ​ឡើង​វិញ​​ពី​​ប្រភព​ធនធាន​ខ្យល់ ​និង​ពន្លឺ​ព្រះ​អាទិត្យ។ គំនិត​ផ្តួចផ្តើម​លើ​ការ​កែច្នៃ​ថាមពល​ប្រើប្រាស់​ឡើង​វិញ ដើម្បី​ចូល​រួម​អភិវឌ្ឍន៍​ដោយ​ភាព​និរន្ត ​និង​គាំទ្រ​ក្នុង​កិច្ច​ការ​ពារ​បរិស្ថាន​ពិភព​លោក។ យើង​កំពុង​ឆ្ពោះ​ទៅ​កាន់​​សង្វាក់​​ផលិតកម្ម​ដែល​វិល​ចុះ​វិល​ឡើង។ ថ្ងៃ​មួយ​យើង​នឹង​អាច​ផលិត​ផលិតផល​ថ្មី​ដោយ​ប្រើ​តែ​វត្ថុធាតុ​ដើម​ចាស់ៗ​ប៉ុណ្ណោះ”។ យ៉ាងណា​ក្ដី​គោលដៅ​របស់​ Apple នៅ​ថ្ងៃ​មុខ​គឺ​ចង់​​ផលិត​ផលិតផល​ថ្មី​ដោយ​ប្រើ​វត្ថុ​ធាតុ​ដើម​ចាស់​ៗ​មាន​គុណភាព​ខ្ពស់ ដែល​យក​ចេញ​ពី​ផលិតផល​ Apple ចាស់ៗ​ដែល​អតិថិជន​លែង​ប្រើ៕

 

You May Read

iPhone ស្ងាត់ទីផ្សារនៅចិន

Published Date: Wednesday, July 26, 2017 10:10 PM

ខណៈធ្លាប់តែមានប្រជាប្រិយភាពខ្លាំងក្នុងទីផ្សារចិន ពេលនេះទូរស័ព្ទ iPhone ហាក់ស្ងាត់បន្ដិត ពុំសូវមានសន្ទុះខ្លាំងដូចមុនប៉ុន្មានទេ ចាប់​តាំងពីឆ្នាំ 2012...

ច្បាស់ហើយ Nokia 8 នឹងបង្ហាញខ្លួននៅខែសីហា នេះ

Published Date: Wednesday, July 26, 2017 09:56 PM

ម្ដងនេះច្បាស់ហើយ ក្រោយពីក្រុមហ៊ុន​ ​Nokia​ ​បាន​អញ្ជើញ​បណ្ដា​សារព័ត៌មាន​អន្តរជាតិ​ធំៗ​(បរទេស)​ ​ដើម្បី​ចូល​រួម​ក្នុង​ពិធី​តាំង​បង្ហាញ​ផលិត​ផល​ថ្មី​...

LG បញ្ចេញស្មាតហ្វូនត្រកូលថ្មី មានសមត្ថភាពខ្លាំង

Published Date: Wednesday, July 26, 2017 11:16 AM

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េ LG បានបង្ហាញនូវបានស្មាតហ្វូនត្រកូល Q8 មួយម៉ូឌែលមានរូបរាងប្លែក សមត្ថភាពខ្លាំង និងមានរូបរាងរឹងមាំ លើអេក្រង់ទំហំ 5.2 អ៊...