Apple បញ្ចេញ IOS ជំនាន់ 12.4.7 លួងចិត្តអ្នកប្រើប្រាស់ឧបករណ៍ជំនាន់ចាស់ៗ

Published Date: Friday, May 22, 2020 11:41 AM

បរទេស៖ ស្រប​ពេលដែល Apple កំពុង​រៀបចំ​កំណែ​បច្ចុប្បន្នភាព(Update) ថ្មី iOS 13.5 លើ​ឧបករណ៍​របស់ខ្លួន​ទាំង iPhone និង iPad ក្នុង​នោះគេ​ក៏បាន​គិតគូរ​ទៅលើ​ឧបករណ៍​ជំនាន់ចាស់ៗរបស់ខ្លួន​ដែល​មិនអាច ធ្វើ​បច្ចុប្បន្នភាព​ទៅកាន់ IOS ជំនា​ន់ទី 13 បាន​ផងដែរ។

ដើម្បី​សម្រួល​ដល់​អារម្មណ៍​របស់​ម្ចាស់​ឧបករណ៍​ជំនាន់ចាស់ៗ Apple ក៏បាន​បញ្ចេញ IOS ជំនាន់ 12.4.7 ដែល​អនុញ្ញាត​ឲ្យ​ម្ចាស់​ឧបករណ៍​ចាស់​ដូចជា iPhone 5s, 6 និង 6 Plus, iPad Air (ជំនា​ន់ទី 1), iPad mini 2 និង 3, និង iPod touch (ជំនា​ន់ទី 6)ធ្វើ​បច្ចុប្បន្នភាព​បាន ។

ដូច្នេះ​ប្រសិនបើ​អ្នក​នៅតែ​កាន់​ឧបករណ៍​មួយ​ក្នុងចំណោម​ឧបករណ៍​ទាំងនេះ សូម​ចូលទៅ​ធ្វើ​បច្ចុប្បន្នភាព ដើម្បី​ទទួលយក​បទពិសោធន៍​ថ្មី ខណៈដែល IOS ជំនា​ន់ទី 12 នៅ​មិនទាន់មាន​ភាពទាន់សម័យ និង​ពេញលេញ ហើយ​សម្រាប់ IOS ជំនាន់ 12.4.7 ក៏​ផ្ដោតទៅលើ​ផ្នែក​សុវត្ថិ​ភាពខ្លាំង​មួយកម្រិត​ទៀតផង​ដែរ ៕

 

You May Read

Nubia Red Magic 5G ស្មាតហ្វូនកំពូលហ្គេមមួយទៀត ដែលអ្នកមិនគួររំលង

Published Date: Monday, June 1, 2020 01:29 PM

បន្ទាប់ពី​ចេញលក់​នៅ​ទីផ្សារ​ចិន​កាលពី​ពាក់កណ្ដាល​ខែមីនា ពេលនេះ​ទូរស័ព្ទ​កំពូល​ហ្គេម Nubia Red Magic 5G បានបង្ហាញ​វត្តមាន​ក្នុង​ហាង សុខ លី ទាំង 3 សា...

HUAWEI MatePad Pro តម្លៃត្រឹមតែ $699 ទិញតែមួយបានជាកញ្ចប់ (ខ្មៅ និងក្ដារចុច)

Published Date: Sunday, May 31, 2020 12:51 PM

ពិសេស​រក​អ្វី​ប្រៀបផ្ទឹម សម្រាប់​អតិថិជន​ទាំងអស់​ដែល​កំពុង​ស្វែងរក​ថែ​ប្លែ​ត​ដំណើរការ​ដោយ​ប្រព័ន្ធ Android ដែលមាន​អេក្រង់​ធំ សមត្ថភាព​ខ្លាំង និង​តម...

ស្មាតហ្វូន OPPO ជាច្រើនម៉ូឌែល ទទួលបានការ Update ឡើងទៅ ColorOS 7

Published Date: Saturday, May 30, 2020 03:20 PM

បន្ទាប់ពីធ្វើការអស់ជាច្រើនខែ ក្រុមហ៊ុន OPPO បានប្រកាស់ដាក់ចេញនូវផ្ទាំងប្រើ​ជំនាន់ថ្មី​សម្រាប់​អតិថិជនខ្លួនធ្វើការ Update ទៅកាន់ ColorOS 7 ដើម្បីទទួ...