Apple អាចនឹងបញ្ចេញ iPad តម្លៃក្រោម ៣០០ ដុល្លារ

Published Date: Wednesday, December 6, 2017 01:48 PM

បាយការណ៍ថ្មីមួយ បានបញ្ជាក់ថា នៅខែមីនា ឆ្នាំ 2017 ខាងមុខនេះ ក្រុមហ៊ុន Apple នឹងធ្វើឱ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើលជាមួយនឹងការប្រកាសចេញនូវវត្តមានរបស់ iPad អេក្រង់ 9.7 អ៊ីង ដែលមានតម្លៃសមរម្យ។ យោងតាមប្រភពព័តមានមួយបានឲ្យដឹងថា លោក Tim Cook បាននឹងកំពុងតែពិចារណាទៅលើម៉ូដែលថ្មីដែលមានតម្លៃថោកសមរម្យក្នុងការប្រើប្រាស់។

យោងតាមប្រភពជាច្រើនចេញពី Digitimes បានឲ្យដឹងថា យើងប្រហែលជាមើលឃើញនូវម៉ូដែលអេក្រង់ 9.7 អ៊ីង ថ្មីនេះ នៅក្នុងត្រីមាសទី 2 នៃឆ្នាំ 2018។ សម្រាប់ជំនាន់តម្លៃថោកបំផុតរបស់ iPad នេះ គឺមានតម្លៃប្រហែលជា $259 ។ បើតាមការវិភាគ បានបញ្ជាក់ថា ការប្រើប្រាស់តម្លៃថោកនេះ ពិតជារឿងមួយសម្រាប់ការបង្កើនទៅលើតម្រូវការរបស់អ្នកប្រើប្រាស់ ដែលកំពុងតែស្វែងរកនូវថេប្លេត ដែលមានតម្លៃសមរម្យនោះ។ ដូចអ្វីដែលលោកអ្នកធ្លាប់ដឹងហើយនោះ ទីផ្សារថេប្លេតនៅលើលកលលោកចាប់ផ្តើមានការធ្លាក់ចុះកាលពីប៉ុន្មានឆ្នាំមុននេះ។ ប៉ុន្តែបើសិនជាតម្លៃរបស់ថេប្លេតនេះចេញមកមែន ពិតជាធ្វើឱ្យមានតម្រូវការកាន់តែច្រើនជាក់ជាមិនខាន។ យោងតាមការបញ្ជាក់ចេញពីក្រុមហ៊ុន Apple បានបង្ហាញថា ក្រុមហ៊ុនមានការលក់កើនឡើងទ្វេដងសម្រាប់ថេប្លេត iPad នៅក្នុងរយៈពេលត្រីមាសពីរនេះ។ ប្រភពជាច្រើន បានទស្សន៍ទាយថា តម្លៃរបស់ថេប្លេតនេះ ពិតជាអាចប្រកួតប្រជែងជាមួយនឹងផលិតផលរបស់ក្រុមហ៊ុន Samsung, Amazon, Huawei និង Lenovo បាន៕

You May Read

អស្ចារ្យ! ទិញ 1 ថែម Speaker XB30 មានតម្លៃ 149 ដុល្លារឥតគិតថ្លៃ

Published Date: Wednesday, December 13, 2017 04:23 PM

Wow! អស្ចារ្យ និងមិនធ្លាប់មានពីមុនមក ជាមួយនឹងការថែមជូនយ៉ាងពិសេស​ ដោយគ្រាន់តែទិញទូរស័ព្ទ Xperia XZ Premium មួយគ្រឿងនឹងទទួលបានការថែមជូនឧបករណ៍បំពង់សំឡ...

លេចចេញគំរូ Apple iPhone Xc ស្រដៀងនឹង iPhone X

Published Date: Wednesday, December 13, 2017 03:05 PM

ឆ្នាំ 2013 ក្រុមហ៊ុន Apple បានប្រកាសចេញទូរស័ព្ទ iPhone 5c ដែលមានតួខ្លួនស្រោបដោយសារធាតុផ្លាស្ទីកប្រភេទ (unapologetically plastic) ជាមួយជម្រើសច្រើនពណ...

Woow! នេះនែ៎! គំរូស្មាតហ្វូនថ្មីរបស់ Sony ដែលត្រៀមចេញឆ្នាំ 2018

Published Date: Friday, December 8, 2017 02:40 PM

ម្ដងនេះ ប្រហែលអាចជាការពិតហើយ ក្រោយក្រុមហ៊ុន Sony ធ្លាប់ប្រកាសថាខ្លួននឹងប្ដូរទំរងរូបរាងស្មាតហ្វូនជំនាន់ក្រោយ ជាមួយនឹងការបំពាក់នូវសមត្ថភាពកាន់តែខ្លាំ...