Apple Watch ជំនាន់ទី 5 មានមុខងារកាន់តែពិសេស និងជម្រើសពណ៌កាន់តែស្រស់ស្អាត

Published Date: Wednesday, September 11, 2019 06:20 PM

ក្នុង​ព្រឹត្តិការណ៍​បង្ហាញ​ផលិតផល​ថ្មី Apple ប្រកាស​ផលិតផល​ និង​សេវា​កម្ម​ថ្មី​ៗ​ជាច្រើន​រួមមាន App Store, Apple TV+, iPad  ជំនាន់ថ្មី  iPhone 11 និង Apple Watch Series 5 ជាដើម។ ក្នុងនោះ នាឡិកា​ជំនាន់​ទី 5 ត្រូវ​បាន​ក្រុមហ៊ុន​បាន​ប្រកាស​ចេញ​អម​ដោយ​លក្ខណៈ​ពិសេស​ៗ​ជា​ច្រើន​ ដែល​មាន​មុខងារ​ថ្មី​ៗ​ ជម្រើស​ពណ៌​ថ្មី និង​មុខ​នាឡិកា​ថ្មី​ៗ​ស្អាត​កប់​។

មុខងារ Always on display  ៖ Apple បាន​បំពាក់​អេក្រង់​ LTPO Retina display ដែល​ផ្ដល់​ពណ៌ និង​ពន្លឺ​បាន​ភ្លឺ​ច្បាស់​ល្អឥតខ្ចោះ​ អម​មក​ជាមួយ​នឹង​មុខងារ​ Always on display និង​សេនស័រ​ពន្លឺ ambient ថ្មី។

 

ថាមពល​ថ្ម​ប្រើប្រាស់​បាន​ពេញ​មួយ​ថ្ងៃ​៖ ដោយ​សារ​បន្ទះ​ឈីប​ថ្មី​ និង​មុខងារ Always on display ដែល​បាន​ផ្តល់​ឲ្យ​មាន​កា​សន្សំសំចៃ​បាន​កាន់តែ​ច្រើន ដែល​ជា​រួម​អាច​ប្រើប្រាស់​បាន​រហូត​ដល់​ 18 ម៉ោង ឬ​ឈាន​ដល់​ពេញ​មួយ​ថ្ងៃ​ដោយ​ឥត​បញ្ហា​។

មុខងារ​តម្រង់​ទិសដៅ​ និង​ត្រីវិស័យ​៖ ត្រឹម​តែ​មុខ​ងារ GPS តែ​មួយ​មុខ​ គឺ​មិន​គ្រប់គ្រាន់​នៅ​ឡើយ​។ មុខងារ​ត្រីវិស័យ​ថ្មី​នេះ​នឹង​ជួយ​បង្កើន​ប្រសិទ្ធភាព​ដល់​ការ​ស្វែងរក​ទីតាំង​ឲ្យ​កាន់តែ​ជាក់លាក់​បន្ថែម​ទៀត​ ដែល​បាន​មក​ពី​ថាមពល​របស់​បន្ទះ​ឈីប​ថ្មី​។

មុខងារ​ប្រកាស​អាសន្ន​ដែល​អាច​ទាក់ទង​ទូទាំង​ពិភពលោក៖ នាឡិកា​ជំនាន់​ថ្មី​នេះ អាច​ធ្វើ​ការ​ហៅ​ទៅ​កាន់​អន្តរជាតិ​ពេល​មាន​អាសន្ន​ច្រើន​ជាង 150ប្រទេស។ ជាពិសេស​នៅ​ពេល​ដែល​ម្ចាស់​នាឡិកា​មាន​បញ្ហា​សុខភាព​ដោយ​ប្រកា​ណា​មួយ​ជាមួយ​មុខងារ​ ECG​។

ការរចនា និង​ស្តាយ៍​មុខ​នាឡិកា​ថ្មី៖ Apple បាន​ធ្វើ​ការ​រចនា​នៅ​ខ្សែ​​នាឡិកា​ជាច្រើន​ជម្រើស​ និង​ច្រើន​ពណ៌​ ជា​ពិសេស​គឺ Apple watch Series 5  ពណ៌​ស​ថ្មី​។

តម្លៃនៅដដែល៖Apple Watch ជំនាន់ទី 5 នឹង​ចេញ​លក់​ក្នុង​តម្លៃ​ដូច​ទៅ​ជំនាន់​ Series 3 កាល​ពី​ចេញ​ដំបូង​។ ដោយ​ម៉ូឌែល GPS នឹង​មាន​តម្លៃ​ចាប់​ពី​ 399USD និង​តម្លៃ 499USD សម្រាប់​ម៉ូដែល​ប្រើ​ស៊ឹម​បាន​៕

You May Read

ឆ្នាំនេះ Google នឹងបំពាក់ Ram រហូត 8GB លើ Pixel 4 XL

Published Date: Monday, September 16, 2019 11:33 PM

បើតាមការគ្រោងទុក Google នឹងធ្វើការដាក់ចេញស្មាតហ្វូនប្រចាំត្រកូលរបស់ខ្លួននៅក្នុង​ខែតុលា ខាងមុខនេះ ហើយអ្វីដែលពិសេសសម្រាប់ឆ្នាំនេះ ក្រុមហ៊ុនអាចបំពាក់ ...

OnePlus នឹងធ្វើព្រឹត្តិការណ៍សម្ពោធស្មាតហ្វូន 7T series ទីក្រុងឡុងដ៍

Published Date: Monday, September 16, 2019 11:05 PM

តាមរយៈវីដេអូខ្លី និងលិខិតអញ្ជើញដែលត្រូវបានគេចែកចាយពេញអ៊ីធើណែតបានបញ្ជាក់ថា ក្រុមហ៊ុន OnePlus បានជ្រើសយកទីក្រុងឡុងដ៍សម្រាប់ជាកន្លែងប្រកាសសម្ពោធស្មាតហ...

vivo បញ្ចេញស្មាតហ្វូន NEX 3 5G មានអេក្រង់ស្ទើតែគ្មានគែម

Published Date: Monday, September 16, 2019 10:44 PM

ក្រោយបែកធ្លាយព័ត៌មានចចាមអារ៉ាមជាច្រើន ពេលនេះក្រុមហ៊ុន vivo បានប្រកាសជាផ្លូវហើយនូវទូរស័ព្ទ vivo NEX 5G ដែលជាស្មាតហ្វូនមានផ្ទៃអេក្រង់លាតពេញស្ទើតែគ្មា...