Xiaomi ត្រៀមដាក់ចេញស្មាតហ្វូន Gaming មួយម៉ូដែលទៀតនៅចុងខែនេះ

Published Date: Monday, July 27, 2020 05:53 PM

បន្ទាប់ពី​ប្រកាស​ចេញ​នូវ Black Shark 3 & Pro ចូល​ទីផ្សារ​រួចមក ថ្មីៗមាន​ដំណឹង​មក​ថា ក្រុមហ៊ុន Xiaomi  ត្រៀម​បង្ហាញខ្លួន​ស្មា​ត​ហ្វូ​ន Gaming មួយទៀត Black Shark 3S នៅ​ចុងខែ​នេះ។

បើ​យោងទៅតាម​រូបភាព 2 សន្លឹក ដែល​បង្ហោះ​ឡើង ក្នុង​បណ្តាញ​សង្គម​ចិន Weibo ដោយ​ក្រុមហ៊ុន Black Shark ផ្ទាល់ បានបញ្ជាក់​យ៉ាងច្បាស់​ថា ពួកគេ​នឹងធ្វើ​ការដាក់​បង្ហាញ​ទូរ​សព្ទ​ឆ្លាត Black Shark 3S ស៊េរី​ថ្មី នៅ​ថ្ងៃទី 31 ខែកក្កដា ឆ្នាំ 2020 ឆាប់ៗខាងមុខនេះ ដោយ​ប្រើប្រាស់​ឈី​ប​ខ្លាំង Snapdragon 865+។ យ៉ាងណាមិញ សម្រាប់ Black Shark 3S ត្រូវបាន​គេ​រំពឹងថា នឹង​គាំទ្រ​កម្រិត​អេក្រង់ Refresh Rate ខ្ពស់ អាច​លោត​ដល់ 120Hz ក៏ដូចជា បំពាក់​មកជា​មួយ​បច្ចេកវិទ្យា​សាក​ថ្ម​ល្បឿន​លឿន ដែលមាន​កម្លាំង​ខ្លាំង​ផងដែរ។ ដូច្នេះ បន្ទាប់​ប្រិយមិត្ត​បានដឹង​ពីថ្ងៃ​បង្ហាញ ព្រមទាំង​ចំណុច​បែកធ្លាយ​មួយចំនួន​តូច របស់ Black Shark 3S ជំនាន់​ថ្មី​នេះហើយ អញ្ចឹង សូម​រំលឹក​ពី​លក្ខណៈសម្បត្តិត្រួសៗ នៃ Black Shark 3 Series ឲ្យ​អ្នក​ទាំងអស់គ្នា​បានដឹង​បន្តិច​សិន។

វា​ទាំង 2 ម៉ូ​ឌែ​ល ត្រូវបាន​ប្រកាស​ចេញ​ជា​ផ្លូវការ ក្នុង​ខែ​មិនា ឆ្នាំ 2020 កន្លងទៅនេះ ដែល​អេក្រង់​របស់​វា មាន​កម្រិត Refresh Rate ដល់ 90Hz និង​ត្រូវបាន​ប្រើប្រាស់​ឈី​ប Snapdragon 865 គួបផ្សំ​ជាមួយ​ជម្រើស RAM ជំនាន់​ថ្មី LPDDR5 ទំហំ 8/12GB និង​ជម្រើស​អង្គ​ផ្ទុក​ទិន្នន័យ​ប្រភេទ UFS 3.0 ទំហំ 128/256GB មាន​ថ្ម​ទំហំ 4,720mAh សម្រាប់ Black Shark 3 និង 256/512GB មាន​ថ្ម​ទំហំ 5,000mAh សម្រាប់ Black Shark 3 Pro ក៏​អាច​គាំទ្រ​បច្ចេកវិទ្យា​សាក​ថ្ម​ល្បឿន​លឿន ដែលមាន​កម្លាំង​ដល់​ទៅ 65W ឯណោះ៕

You May Read

បែកធ្លាយថា Xiaomi Mi 10 Ultra មានសមត្ថភាពអាច Zoom ដល់ទៅ 120 ដង

Published Date: Sunday, August 9, 2020 03:17 PM

បរទេស៖ បន្ទាប់ពីមានព័ត៌មានបែកធ្លាយជាច្រើនស្ដីអំពីស្មាតហ្វូនលំដាប់កំពូលរបស់ Xiaomi ថ្មីៗនេះ ស្រាប់តែមានការបែកធ្លាយរូបភាព Poster មួយសន្លឹកផ្នែកកាមេរ៉...

លក្ខណៈសម្បត្តិរបស់ Galaxy Note20 និង Note20 Ultra ដែលអ្នកគួរដឹង ប្រសិនបើចង់បានវាមកគ្រង

Published Date: Sunday, August 9, 2020 02:22 PM

Samsung បាននាំយកនូវទូរស័ព្ទស៊េរី Note ទាំងពីរម៉ូដែលនេះដោយភ្ជាប់មកជាមួយនូវអានុភាពនៃការប្រើប្រាស់ដូចកុំព្យូទ័រ និងបទពិសោធន៍នៃការលេងហ្គេមដ៏អស្ចារ្យមកស...

Samsung បន្ថែមពីរពណ៌ទៀតសម្រាប់ Galaxy Note20

Published Date: Sunday, August 9, 2020 02:17 PM

ទូរស័ព្ទទំនើប Samsung Galaxy Note20 ដែលទើបតែបង្ហាញខ្លួន និងបានដាក់ឱ្យមានការបញ្ជាទិញទុកជាមុនសម្រាប់ពណ៌ទង់ដែង ប្រផេះ និងបៃតងសម្រាប់អតិថិជនមិនបានប៉ុន្...