BlackBerry ចេញស្មាតហ្វូនថ្មីប្រើក្ដារចុច QERTY សុទ្ធតែកាមេរ៉ាភ្លោះ

Published Date: Saturday, June 9, 2018 03:32 PM

ក្រុមហ៊ុន TCL ​បាន​ប្រកាស​ចេញ​សមិទ្ធផល​ថ្មី​មួយ​ចំនួន ក្នុង​នោះ​ក៏​មាន BlackBerry Key2 ដែល​ជា​ស្មាតហ្វូន​​បាន​លេច​ដំណឹង​ជាច្រើន​កន្លង​មក​ច្រើន​សប្ដាហ៍​ផង​ដែរ។ មិន​មាន​អ្វី​ត្រូវ​ភ្ញាក់ផ្អើល​នោះ​ឡើយ ដោយ Key2 ​នឹង​ជា​ស្មាតហ្វូន​ជំនាន់​ថ្មី​ នៅ​តែ​អោបក្រសោប​ដោយ​គ្រាប់ key ​ប្រហែល ១ភាគ៣ នៃ​តួ​ខ្លួន​ទៅ​ហើយ។ ជា​ការ​ពិត ​ទូរស័ព្ទ​ដាំ​មក​ជាមួយ​ក្ដារ​ចុច QERTY គឺ​ជា​អត្តសញ្ញាណ​របស់ BlackBerry ដែល​ក្រុមហ៊ុន​ទូរស័ព្ទ​កាណាដា​នេះ​ហាក់​នៅ​តែ​អោបក្រសោប​មិន​ចោល​ចំណុច​ខុស​ប្លែក​គេ ប្រៀបធៀប​នឹង​ស្មាតហ្វូន​របស់​ដៃគូ​ប្រកួតប្រជែង​ដែល​មាន​អេក្រង់​លាត​ស្រលះ​ល្អ​នោះ​ឡើយ។

BlackBerry Key2 ​បំពាក់​អេក្រង់ ៤,៥អ៊ីញ​កម្រិត 1080x1620px ​ប្រភេទ IPS LCD ជាមួយ​សមាមាត្រ​អេក្រង់ 3:2 aspect។ ស្មាតហ្វូន​នេះ​មាន​កាមេរ៉ា​ភ្លោះ​នៅ​ខាង​ក្រោយ​ជាមួយ​ទំហំ 12MP ​ដែល​មាន​កម្រិត f/1.8, 1.28um និង​ telephoto f/2.6, 1.28um ​ដែល​ប្រើ​សម្រាប់​មុខងារ zoom ​អម​ជាមួយ​ការ​ថត portrait ​ធ្វើ​ឱ្យ​ព្រាល​ផ្ទៃ​ក្រោយ។

​ស្មាតហ្វូន​កាមេរ៉ា​ភ្លោះ​ដំបូង​របស់ BlackBerry ​នេះ ប្រើ​ឈីប Snapdragon 660 ​និង​មាន RAM 6GB។ Key2 ​មាន​ស៊ុម​ផលិត​ពី​អាលុយម៉ីញ៉ូម​ស៊េរី៧ (Series 7 aluminum frame) ​ហើយ​ខ្នង​របស់​វា​ត្រូវ​បាន​ឌីហ្សាញ​ម៉ូត​លំនាំ​ត្បូង​ពេជ្រ​ដែល​ផ្ដល់​អារម្មណ៍​ទន់​នៅ​ពេល​ចាប់​កាន់។

កម្ពស់ keyboard ​ត្រូវ​បាន​បង្កើន ២០% ​ដែល BlackBerry ​អះអាង​ថា នឹង​ផ្ដល់​អារម្មណ៍​ងាយស្រួល​វាយ​អក្សរ​បាន​រហ័ស​មិន​ឆ្គង។ Key ​របស់​វា តម្រៀប​បាន​ល្អ​ជាង​មួយ ដោយ​គិត​ទាំង​គម្លាត​ពី key មួយ​ទៅ key មួយ ងាយស្រួល​ចុច​មិន​ងាយ​ឆ្លង​ទៅ key មួយ​ទៀត​ឡើយ ដូច្នេះ​ការ​វាយ​អក្សរ​នឹង​បាន​រហ័ស ហើយ​ត្រឹមត្រូវ។ លោក​អ្នក​ប្រហែល​ជា​ឆ្ងល់​បន្តិច​ថា បើ Key2 មាន​មុខងារ​ស្កេន​ក្រយៅដៃ​តើ​នឹង​បំពាក់​ត្រង់​ផ្នែក​ណា ឬ​ប៊ូតុង​ណា​មួយ? គឺ​បាន​បញ្ចូល​ទៅ​ក្នុង​គ្រាប់ Space key។ វា​ក៏​មាន key ថ្មី​ដែល​ឱ្យ​ឈ្មោះ Speed Key ​សម្រាប់​ជា shortcut ​ដែល​អាច​ឱ្យ​អ្នក​ចូល​ប្រើ​កម្មវិធី​ផ្សេងៗ​បាន​រហ័ស​គ្រប់​ពេល​ដូច​ជា ខល​ទូរស័ព្ទ​ពី favorite contact ឬ​បើក​មុខងារ​មួយ​ចំនួន​ក៏​បាន។

ក្រុមហ៊ុន BlackBerry ​បាន​សន្យា នឹង​ដាក់​ចេញ​កំណែលំអ​លើ​សុវត្ថិភាព​សម្រាប់ Key2 ​តាមរយៈ​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី។ មាន​ន័យ​ថា Key2 នឹង​ទទួល​បាន​កញ្ចប់​បច្ចុប្បន្នភាព​ទៅ​កាន់ Android P ​នៅ​ពេល​ឆាប់ៗ។ BlackBerry Key2 នឹង​មាន​លក់​លើ​ទីផ្សារ​សកល​ក្នុង​ខែ​មិថុនា​នេះ ជាមួយ​តម្លៃ​ចាប់ពី ៦៤៩ដុល្លារ​អាមេរិក៕

You May Read

ខ្លាំងបាត់ One Plus 6 លក់ដាច់អស់ ១ លានគ្រឿងផុយគិតត្រឹមថ្ងៃនេះ

Published Date: Friday, June 15, 2018 03:53 PM

ក្រោយចេញលក់បានត្រឹមតែ ២២ ថ្ងៃក្រុមហ៊ុន OnePlus បង្កើត​បាន​កំណត់​ត្រា​ថ្មី​មួយ​​ជា​មួយ​ស្មាតហ្វូន​ OnePlus 6 ដោយអាច​លក់​បាន​ចំនួន​ ១ លាន​គ្រឿង បើធៀប...

ល្មមទិញ! Xperia XA1 បញ្ចុះតម្លៃពិសេសនៅសល់ត្រឹមតែ ១៥៩ ដុល្លារទេ

Published Date: Thursday, June 14, 2018 09:38 AM

នៅចាំ​អ្វី​ទៀត សម្រាប់​អតិថិជន​ទាំងអស់គ្នា​ដែល​ចង់បាន​ស្មា​ត​ហ្វូ​ន Sony ពេលនេះ អាច​ពិចារណា​បាន​សម្រាប់​ទូរស័ព្ទ Xperia XA1 ដោយ​ខណៈ​នេះ ក្រុមហ៊ុន​ម...

Samsung ត្រៀមខ្លួនក្លាយជាអ្នកផ្គត់ផ្គង់អេក្រង់ប្រភេទ OLED ឲ្យទៅ Huawei

Published Date: Thursday, June 14, 2018 09:01 AM

ថ្មីៗនេះ​សារព័ត៌មាន The Bell បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន Samsung Display កំពុងធ្វើការ​តេស្ត៍​សាកល្បង​គុណភាព និង​សមត្ថភាព ទៅលើ​អេក្រង់​ប្រ​ភ​ទេ OLED ដើម...