វីដេអូមួយបង្ហាញពីរូបរាងគម្រូនៃស្មាតហ្វូន Galaxy S9 និង S9+

Published Date: Friday, December 15, 2017 04:43 PM

ថ្មីៗនេះ មានវីដេអូមួយបង្ហាញពីស្មាតហ្វូន Galaxy S9 & S9+ ដែលនឹងត្រៀមចេញនៅឆ្នាំក្រោយ អាចទស្សនា រូបរាងគំរួចុងក្រោយ ជាមួយនឹងលក្ខណៈសម្បត្តិខ្លះ ដែលគេរំពឹងថា នឹងមាននៅលើ ស្មាតហ្វូនទាំង 2 នេះផងដែរ។

ក្នុងវីដេអូ ពេញមួយតួ មុខក្រោយនៃស្មាតហ្វូន ​Galaxy S9  គឺមានអេក្រង់លាត ទំហំ 5.8 អ៊ីង ប្រភេទ Super AMOLED ជាមួយវិមាត្រ 147.6 x 68.7 x 8.4mm និង មានកាមេរ៉ាតែមួយ គ្រាប់ប៉ុណ្ណោះ នៅខាងក្រោយ។ ហើយនេះជាវីដេអូ បង្ហាញរូបគំរូ របស់ Galaxy S9 ពេញមួយតួខ្លួន៖

 

ចំពោះ Galaxy S9+ វិញគឺមានអេក្រង់លាតទំហំ 6.1 អ៊ីង ប្រភេទ Super AMOLED ជាមួយវិមាត្រ 157.7 x 73.8 x 8.5mm និង មានកាមេរ៉ាខាងក្រោយ ជាកាមេរ៉ាភ្លោះ មានរាងបញ្ឈរ ខុសពី Note 8។ ហើយនេះជា វីដេអូមួយទៀត បង្ហាញរូបគំរូរបស់ Galaxy S9+ ពេញមួយតួខ្លួន៖

 

គួររំលឹកផងដែរថា ស្មាតហ្វូនទាំង 2 នេះ ត្រូវបានគេបង្ហើប អោយដឹងថា នឹងមានបំពាក់នូវ បន្ទះឈីប Snapdragon 845 និងមាន RAM ទំហំ 4GB សម្រាប់អង្គចងចាំ 64GB និង RAM ទំហំ 6GB សម្រាប់អង្គចងចាំ 128GB និង មានអមមកជាមួយ ទ្រនាប់ស្គេនម្រាមដៃ នៅជាប់នឹង កាមេរ៉ាដដែល។ ហើយក្រុមហ៊ុន Samsung អាចនឹងដាក់បង្ហាញ ស្មាតហ្វូនទាំង 2 នេះ នៅក្នុងព្រឹត្តការណ៍ MWC ចន្លោះពីថ្ងៃទី 28 កុម្ភៈ ដល់ថ្ងៃទី 01 មីនា ដើមឆ្នាំ 2018 នេះ។ ចុះមិត្តអ្នកអាន ពេញចិត្តនឹង រូបរាងរបស់ Galaxy S9 & S9+ ដែលបង្ហាញ នៅក្នុងវីដេអូនេះ ដែររឺទេ?

 

You May Read

Qualcomm ប្រកាសឈីប CPU ជំនាន់ថ្មីសម្រាប់បំពាក់លើស្មាតហ្វូនកំពូលៗចេញឆ្នាំក្រោយ

Published Date: Friday, December 15, 2017 04:27 PM

ក្រុមហ៊ុន Qualcomm ​ថ្មីៗ​នេះ បាន​ប្រកាស​ចេញ​ឈីប​អង្គ​ប្រតិបត្តិ​ជំនាន់​ថ្មី​គឺ Snapdragon 845 ​សម្រាប់​បំពាក់​នៅ​លើ​ស្មាតហ្វូន​ជំនាន់​ក្រោយ នៅ​ក្ន...

ពិតណាស់ ឆ្នាំថ្មី Sony នឹងបញ្ចេញស្មាតហ្វូនមានរូបរាងខុសពីពេលមុន

Published Date: Friday, December 15, 2017 04:24 PM

ថ្មីៗនេះ ក្រុមហ៊ុន Sony Mobile ចែករំលែកនូវព័ត៌មានគួរឱ្យចាប់អារម្មណ៍អំពីដំណើរការនៅខាងក្នុងដែលស្ថិតនៅក្នុងផ្នែកអភិវឌ្ឍនៃការរចនារូបរាងផ្នែកខាងក្រៅរបស់...

អស្ចារ្យ! ទិញ 1 ថែម Speaker XB30 មានតម្លៃ 149 ដុល្លារឥតគិតថ្លៃ

Published Date: Wednesday, December 13, 2017 04:23 PM

Wow! អស្ចារ្យ និងមិនធ្លាប់មានពីមុនមក ជាមួយនឹងការថែមជូនយ៉ាងពិសេស​ ដោយគ្រាន់តែទិញទូរស័ព្ទ Xperia XZ Premium មួយគ្រឿងនឹងទទួលបានការថែមជូនឧបករណ៍បំពង់សំឡ...