Energizer បង្ហាញស្មាតហ្វូនស៊េរីថ្មីប្រើប្រាស់កាមេរ៉ាភ្លោះ ប្រភេទលោតចេញ (Pop-up)

Published Date: Thursday, January 31, 2019 11:50 AM

ឆ្នាំទៅ​មិញ OPPO ដាក់ចេញ​ទូរស័ព្ទ Find X ប្រើ​កាមេរ៉ា​ហូត​ចេញ ដើម្បី​ទុក​ឲ្យ​អេក្រង់​លាត​ពេញ​ស្អាត ហើយ​ក៏មាន​ក្រុមហ៊ុន​ចំនួន​ទៀត​យក​គំ​រូប​តាមប្រហែលៗគ្នា ប៉ុន្តែ​ឆ្នាំនេះ ក្រុមហ៊ុន Energizer ដែលជា​ក្រុមហ៊ុន​ដ៏​ល្បីឈ្មោះ​របស់​សហរដ្ឋអាមេរិក ផ្នែក​ថាមពល​ថ្ម​នោះ បានសម្រេច​ចូលខ្លួន​ក្នុង​ទីផ្សារ​ស្មា​ត​ហ្វូ​ន ដោយ​ដាក់ចេញ​ទូរស័ព្ទ​អេក្រង់​លាត បង្កប់​ដោយ​កាមេរ៉ា​មុខ​ប្រភេទ​លោត​ចេញ (Pop-up) ជំនួស​មកវិញ ជាមួយនឹង​រូបរាង​គួរ​ឲ្យ​ទាក់ទាញ​មួយបែប។

ស្មា​ត​ហ្វូ​ន​នោះ​មាន​ឈ្មោះថា Ultimate U620S និង U630S ដែលជា​ទូរស័ព្ទ​មួយ​មានការ​រចនា​រូបរាង​យ៉ាង​ទាក់ទាញ និង​ទាន់សម័យ។ វា​ទាំង 2 ប្រើ​នូវមាន​កាមេរ៉ា​ភ្លោះ​លោត​ឡើង​ពី​តួខ្លួន ជា​ប្រភេទ​កាមេរ៉ា​ភ្លោះ ដោយ​មួយ​គ្រាប់​មាន​ទំហំ 16MP និង​មួយទៀត​ទំហំ 2MP សម្រាប់​ជំនួយ​លើ​ការថត Portrait ផងដែរ។ ភាពខុសគ្នា​រវាង​ស្មា​ត​ហ្វូ​ន​ទាំង 2 នេះ​គឺថា Ultimate U620S នឹងមាន​អេក្រង់​ទំហំ 6.2 អ៊ី​ញ អាច​បង្ហាញ​គុណភាព​បាន​កម្រិត Full HD+ (2,280×1,080) ហើយ​ទទួលបាន​កាមេរ៉ា 3 គ្រាប់​នៅ​ផ្នែក​ខាងក្រោយ (12MP, 5MP និង 2MP) ដំណើរការ​លើ​បន្ទះ​ឈី​ប MediaTek octa-core Helio P70 មាន​រ៉េ​ម​ទំហំ 6GB ហើយក៏​មាន​ទំហំ​ផ្ទុក 128GB ជាមួយនឹង​ទំហំ​ថ្ម 3,200mAh ថែម​ទៀតផង។

ចំណែកឯ Ultimate U630s វី​ញ​គឺមាន​អេក្រង់​ទំហំ 6.3 អ៊ី​ញ អាច​បង្ហាញ​គុណភាព​បានត្រឹមតែ​កម្រិត HD+ (1,480×720) ប៉ុណ្ណោះ ក៏ប៉ុន្ដែ​បាន​ភ្ជាប់​មកជា​មួយ​កាមេរ៉ា​ភ្លោះ​នៅខាងមុខ​ដែរ ប្រើប្រាស់​ដោយ​បន្ទះ​ឈី​ប MediaTek octa-core Helio P22 មាន​រ៉េ​ម​ទំហំ 4GB ហើយក៏​មាន​ទំហំ​ផ្ទុក 64GB ជាមួយនឹង​ទំហំ​ថ្ម​ដល់​ទៅ 3,500mAh ឯណោះ៕

You May Read

ឡូយហួស! បង់រំលស់ Galaxy Note 10|10+ អត់ការប្រាក់ (០%) ចាំអីទៀត!!!

Published Date: Sunday, August 25, 2019 04:42 PM

ពិសេសទៀតហើយសម្រាប់អតិថិជនហាង សុខ លី ក៏ដូចជាអ្នកគាំទ្រកំពូលស្មាតហ្វូនត្រកូល Note របស់ Samsung ដោយពេលនេះក្រុមហ៊ុនមានកម្មវិធីពិសេសបង់រំលស់ទូរស័ព្ទ Gal...

លឿនៗ បញ្ចុះតម្លៃទៀតហើយ ចង់បានមួយណាក្នុងចំណោម iPad ទាំងនេះ!

Published Date: Friday, August 23, 2019 10:31 AM

កប់ទៀតហើយ សម្រាប់ប្រិយមិត្តដែលមាន បំណងចង់ជាវថេប្លេតរបស់ Apple យកមកប្រើប្រាស់ក្នុង តម្រូវការទូទៅរបស់ខ្លូន និងចាត់ចែងការងារនោះ ឱកាសល្អរបស់អ្នក បានមកដ...

Nokia 7.2 នឹងមានកាមេរ៉ាចំនួន ៣ ហើយអាចជាស្មាតហ្វូនល្អបំផុតរបស់ HMD

Published Date: Thursday, August 22, 2019 10:45 AM

ព័ត៌មាន​ចាម​អា​រ៉ា​ម​មួយ​បាន​និយាយថា Nokia 7.2 នឹង​បំពាក់​ជាមួយ​កាមេរ៉ា​ក្រោយ​ចំនួន ៣ គ្រាប់​ទំហំ ៤៨ មេ​ហ្គា​ភិ​ច​សែ​ល និង​ប្រើ​អេក្រង់​បង្ហាញ​បែប​...