Galaxy ស៊េរី A70 និង A80 សម្ពោធនៅថៃយប់មិញ! ប៉ុណ្ណឹងហើយ ថាអស់កប់ទៀតអី

Published Date: Thursday, April 11, 2019 10:32 AM

ឡើងកប់តែម្ដង សម្រាប់ទូរស័ព្ទត្រកូល A របស់ Samsung ដែលទើបដាក់សម្ពោធកាលពីយប់មិញនៅប្រទេសថៃ ​គឺ Samsung Galaxy A70 និង Galaxy A80 ជាមួយនឹង​រូបរាង និង​លក្ខណៈពិសេសថ្មីៗយ៉ាង​ទាក់ទាញ​ និង​ប្រកបដោយ​លក្ខណៈសម្បត្តិ​ខ្ពស់ ។

ចំណុច​ពិសេស​បំផុត​នោះ​គឺ ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី Samsung Galaxy A80 បាន​រចនា​មកជា​មួយ​នឹង រូបរាង​ថ្មី អេក្រង់​ធំ​លាតសន្ធឹង 100% និង​កាមេរ៉ា​ជំនាន់​ថ្មី​ពិសេស ដែល​ផ្តល់​គុណភាព​យា់ង​ខ្ពស់​សំរាប់​ការ Selfie ក៏ដូចជា​ការថតរូប​ធម្មតា ដែល​មិន​ធ្លាប់មាន​ក្នុង​ខ្សែស្រឡាយ​ត្រកូល A ពីមុនមក។ ចំណែក Samsung Galaxy A70 ក៏បាន​បង្ហាញខ្លួន​ជាមួយ​ភាពឆើតឆាយ​ស្រោប​ជាមួយ​កញ្ចក់​ទាំងមុខ​ក្រោយ ថាមពល​ថ្ម​ខ្លាំង​ដាច់​គេ 4500mAh និង​ប្រតិបត្តិការ​ជាមួយ​អង្គ​ប្រតិបត្តិ​ដ៏​ខ្លាំងក្លា។

* Samsung Galaxy A70

–    អេក្រង់​ធំ​ទំហំ 6.7 អ៊ី​ញ (ម៉ូត​អេក្រង់ Infinity-U Display)

–    ប្រើប្រាស់​កញ្ចក់​ប្រភេទ Super AMOLED

–    កម្រិត​បង្ហាញ​រូបភាព Full HD+

–    ស្រោប​ខ្នង​ខាងក្រោយ​ដោយ 3D Glasstic

–    ប្រភេទ​ម៉ាស៊ីន​ប្រើ​បន្ទះ​ឈី​ប Qualcomm (SM 6150) Octa Core (2.0GHz Dual + 1.7GHz Hexa)

–    រ៉េ​ម​ទំហំ 6GB

–    អង្គ​ផ្ទុក 128GB និង​អាច​បន្ថែម​បាន​រហូតដល់ 512GB

–    កាមេរ៉ា​ខាងមុខ 1 គ្រាប់ ទំហំ 32 មេ​ហ្គា​ភិ​ច​សែ​ល

–    កាមេរ៉ា​ក្រោយ 3 គ្រាប់៖  32 មេ​ហ្គា​ភិ​ច​សែ​ល​ជា​កាមេរ៉ា​គោល + 5 មេ​ហ្គា​ភិ​ច​សែ​ល ជា​លេន   Ultra Wide + 8 មេ​ហ្គា​ភិ​ច​សែ​ល​ជា Depth Sensor សម្រាប់​ថត​ព្រាល​ផ្ទៃ​ខាងក្រោយ។

–    ថាមពល​ថ្ម 4500mAh

–    ទ្រទ្រង់​កម្លាំង​សាក​ថ្ម​លឿន​បាន 25W Super Fast Charging / USB type C

–    អាច​ស្កេ​ន​ម្រាមដៃ​នៅលើ​អេក្រង់​បាន

–    ដំណើរការ​ដោយ Android 9 Pie

–    ស្រោប​ដោយ One UI និង​រួមបញ្ចូល​ជាមួយ​មុខងារ​ល្អ​ដូចជា Night Mode ជាដើម។

–    Galaxy A70 ថ្មី​នេះ មាន​ជម្រើស 4 ពណ៌ សម្រាប់​ជ្រើសរើស រួ​មាន​ពណ៌​ខ្មៅ, ពណ៌​ស, ពណ៌​ខៀវ និង​ពណ៌ Coral។

** Samsung Galaxy A80

–    អេក្រង់​ធំ​ទំហំ 6.7 អ៊ី​ញ (ម៉ូត​អេក្រង់ New Infinity-Display)

–    ប្រើប្រាស់​កញ្ចក់​ប្រភេទ Super AMOLED

–    កម្រិត​បង្ហាញ​រូបភាព Full HD+

–    ស្រោប​ខ្នង​ខាងក្រោយ​ដោយ 3D Glasstic  និង​ស្រោប​ស៊ុម​ជុំវិញ​ដោយ​លោហៈ(Metal Frame)

–    ប្រភេទ​ម៉ាស៊ីន​ប្រើ​បន្ទះ​ឈី​ប Qualcomm (SDM 730G) Octa Core (2.2GHz Dual + 1.7GHz Hexa)

–    រ៉េ​ម​ទំហំ 8GB

–    អង្គ​ផ្ទុក 128GB

–    កាមេរ៉ា​ខាងមុខ​ឆ្លាស់​ជាមួយនឹង​កាមេរ៉ា​ក្រោយ 3 គ្រាប់ ទំហំ 48 មេ​ហ្គា​ភិ​ច​សែ​ល​ជា​កាមេរ៉ា​គោល + 8 មេ​ហ្គា​ភិ​ច​សែ​ល ជា​លេន Ultra Wide + 3D Depth

–    ថាមពល​ថ្ម 3700mAh

–    ទ្រទ្រង់​កម្លាំង​សាក​ថ្ម​លឿន​បាន 25W Super Fast Charging / USB type C

–    អាច​ស្កេ​ន​ម្រាមដៃ​នៅលើ​អេក្រង់​បាន

–    ដំណើរការ​ដោយ Android 9 Pie ស្រោប​ដោយ One UI

–    Galaxy A80 ថ្មី​នេះ មាន​ជម្រើស​ច្រើន​ពណ៌​សម្រាប់​ជ្រើសរើស។

ក្រុមហ៊ុនបាន​បញ្ជាក់ថា Galaxy A70 នឹងធ្វើ​ការដាក់​លក់​ជា​ផ្លូវការ​ក្នុងប្រទេស​កម្ពុជា​នៅ​ចុងខែ​មេសា ឆ្នាំ២០១៩ ខណៈដែល Galaxy A80 នឹង​បង្ហាញខ្លួន​លើ​ទីផ្សារ​នៅ​ដំណាច់ ខែឧសភា ឆ្នាំ ២០១៩ នេះ។ រីឯ​តម្លៃ​វិញ ក្រុមហ៊ុន សាម​សុង មិនទាន់បាន​បញ្ជាក់​ជា​ផ្លូវការ​នៅឡើយ​នោះទេ ដូច្នេះ​សូម​អតិថិជន​របស់ សាម​សុង​ទាំងអស់​រង់ចាំ​តាមដាន​នៅពេល​ខាងមុខឆាប់ៗនេះ៕

 

 

You May Read

ចង់បានទូរស័ព្ទរាងស្អាត ថ្មកាន់បានយូរ និងតម្លៃល្អ vivo V15 ជាជម្រើសដ៏ល្អបំផុត ខណៈវាតម្លៃត្រឹមតែ $339 ប៉ុណ្ណោះ

Published Date: Thursday, April 11, 2019 11:16 AM

មិនមែនជារឿងថ្មី ប៉ុន្តែជាអ្វីដែលគួរឲ្យចាប់អារម្មណ៍ សម្រាប់អតិថិជនទាំងអស់ដែលចង់បានទូរស័ព្ទ​ដែលមានរាងស្អាត សមត្ថភាពខ្លាំង ថ្មកាន់បានយូរ សូមនឹកដល់ទូរស...

OPPO A3s រាងស្អាត តម្លៃល្អ ប៉ុណ្ណឹងហើយមិននៅគិតអ្វីទៀត

Published Date: Wednesday, April 10, 2019 06:49 PM

ជិតចូលឆ្នាំខ្មែរហើយ តោះ! មកហាង សុខ លី ទិញទូរស័ព្ទ OPPO A3s ម្នាក់មួយ ដែលវា គឺជា​ទូរ​ស័ព្ទ​លំដាប់​ថវិការ ដែល​ទើប​បង្ហាញខ្លួនថ្មីៗនេះ ដែលវា​មានពីរ​ជម...

តោះ! ទិញម្នាក់មួយ ទាន់ឱកាសបញ្ចុះតម្លៃពិសេស ឱកាសចូលខ្មែរថ្មីខាងមុន

Published Date: Sunday, March 31, 2019 02:35 PM

ពិសេសទៀតហើយ សម្រាប់ប្រិយមិត្តទាំងអស់ដែលជាអ្នកគាំទ្រផលិតផលទូរស័ព្ទ Nokia ដោយពេលនេះ ក្រុមហ៊ុនបានប្រកាសលក់បញ្ចុះតម្លៃពិសេសសម្រាប់ទូរស័ព្ទ Nokia 3.1 Pl...