Google ប្រាប់ថាបក្សកាមេរ៉ាភ្លោះ គ្មានតម្លៃឲ្យខ្លួនចូលនោះទេ

Published Date: Monday, October 15, 2018 11:57 PM

ដូចអ្វីដែលព័ត៌មានជាច្រើនបានចុះផ្សារក្រុមហ៊ុន Google ពិតជាបញ្ចេញកំពូលស្មាតហ្វូនស៊េរីចុងក្រោយ​របស់ខ្លួនជាមួយនឹងកាមេរ៉ាក្រោយចំនួនមួយគ្រាប់ដដែលមែន។ ការរក្សាទុក និងប្រើកាមេរ៉ាក្រោយមួយ​គ្រាប់​ដដែល​នេះ ត្រូវបានក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះបញ្ចាក់ថា ​កាមេរ៉ា​ក្រោយ​ តែ​មួយ​គ្រាប់​គ្រប់គ្រាន់​ មិន​បាច់​មាន​ទី​ពីរ​នោះ​ទេ​។

កាមេរ៉ាក្រោយមួយគ្រាប់របស់ទូរស័ព្ទ​ Pixel 3 និង​ Pixel 3 XL សុទ្ធសឹងបំពាក់​បច្ចេកវិទ្យា​ AI (Artificial Intelligence) ថ្មី​ និង​ Machine Learning (ML) ដែលវាមានសមត្ថភាពខ្លាំង ចាប់រូបភាពបានច្បាស់​មិន​ចាញ់​ពពួក​ស្មាត​ហ្វូនកាមេរ៉ាក្រោយភ្លោះនោះទេ។

លោក​ Mario Queiroz អនុប្រធាន​ផ្នែក​គ្រប់គ្រង​ផលិតផល​របស់​ Google បញ្ជាក់​ថា​ Google មិន​ត្រូវការ​ Lens ទី​ពីរ​នោះ​ទេ​ ដោយ​រក​ឃើញ​ថា​មិន​ចាំបាច់​។ បច្ចេកវិទ្យា​ ML របស់​ក្រុមហ៊ុន​គ្រប់គ្រាន់​ជំនួស​កាមេរ៉ា​ទី​ពីរ​បាន​។ ប៉ុន្តែក្រុមហ៊ុនសុខចិត្តបំពាក់កាមេរ៉ាភ្លោះមកខាងមុខវិញ ដើម្បី​ឲ្យ​អ្នក​ប្រើប្រាស់​អាច​ថត​ Selfies បាន​មុំ​ទូលាយ​ (Wide-angle) មិន​ត្រូវការ​ជំនួយ​ពី​ដង​ Selfie៕

 

You May Read

Sharp បញ្ចេញស្មាតហ្វូនឆកទាំងលើទាំងក្រោម

Published Date: Thursday, November 15, 2018 05:46 PM

បន្ទាប់ពី​បញ្ចេញ​ស្មា​ត​ហ្វូ​ន​អេក្រង់​ឆក​បែប​មូល Aquos R Compact កាលពី​ឆ្នាំទៅ ពេលនេះ​ក្រុមហ៊ុន Sharp របស់​ជប៉ុន​បាន​បញ្ចេញ​ទូរស័ព្ទ​ឆក​ទាំង​លើ​ទា...

ម្ចាស់ទូរស័ព្ទ Nokia ចំនួន 3 ម៉ូឌែលនឹងទទូលបានមុខងារថ្មីៗក្រោយ Update ទៅកាន់ Android 9 Pie

Published Date: Thursday, November 15, 2018 04:35 PM

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន HMD Global បានប្រកាស​ឲ្យ​ដឹងថា​ស្មា​ត​ហ្វូ​ន​ចំនួន ៣ ម៉ូ​ឌែ​ល​របស់ខ្លួន គឺ​ទូរស័ព្ទ Nokia 6 (2018) តម្លៃតែ ២១៩ដុល្លា , N...

Galaxy F នឹងបង្ហាញខ្លួនជាមួយតម្លៃក្បែ ២ ពាន់ដុល្លារ

Published Date: Tuesday, November 13, 2018 11:50 PM

ក្រោយពេល​ក្រុមហ៊ុន Samsung ធ្វើការ​បង្ហាញ​នូវ​គំរូ​ស្មា​ត​ហ្វូ​ន​មាន​អេក្រង់​អាច​បត់​បាន​កាល​សប្ដាហ៍​មុន ពេល​មាន​ដំណឹង​ថ្មី​បង្ហាញថា ស្មា​ត​ហ្វូ​ន​...