Honor V10 របស់ Huawei កំពុងធ្វើឲ្យកក្រើកទីផ្សារស្មាតហ្វូន

Published Date: Wednesday, December 6, 2017 01:20 PM

គិតត្រឹមថ្ងៃទី ៦ ខែធ្នូនេះ ទូរស័ព្ទ Honor V10 ឬ Honor View 10 របស់ក្រុមហ៊ុន Huawei បានចេញលក់បានមួយថ្ងៃហើយ ​ប៉ុន្ដែអ្វីដែលគួរឲ្យកត់សំគាល់នោះ គឺទូរស័ព្ទនេះត្រូវបានគេបញ្ជាទិញរហូលដល់ ៥៧០,០០០ គ្រឿង ប្រើពេលត្រឹមមួយថ្ងៃប៉ុណ្ណោះសម្រាប់ទីផ្សារចិន។

ស្មាតហ្វូននេះដែរ ត្រូវបានគេ ប្រៀបធៀបថា ជាជម្រើសមួយ ក្នុងការ ប្រកួតជាមួយនឹង ស្មាតហ្វូនកំពូលរបស់ OnePlus គឺ OnePlus 5T។ Honor V10 នេះដែរ ចែក Spec តជំនាន់ពី Huawei Mate 10 Pro ច្រើន ទាំងអេក្រង់ បន្ទះឈីប និងកាមេរ៉ា គឺខុសគ្នាបន្តិចបន្តួចប៉ុណ្ណោះ បូកផ្សំជាមួយនឹង រូបរាងឌីហ្សាញថ្មីនេះ ធ្វើឲ្យវាមានតម្លៃធូរថ្លៃជាងមុន អាចនិយាយបានថា ស្ថិតនៅក្នុងជួរមួយ ជាមួយនឹង OnePlus 5T ដែរ។ ចំពោះលក្ខណៈសម្បត្តិវិញ វាត្រូវបានបំពាក់នូវ៖អេក្រង់លាតសន្ធឹងទំហំ 6.0 អ៊ីញ ជាមួយនឹងកម្រិត Ratio 16:9 អមមដោយ រូបរាងស្រោប ដោយ លោហៈធាតុ ពេញតួខ្លួន

  • បន្ទះឈីបជំនាន់ចុងក្រោយរបស់ Huawei Kirin 970 ជាមួយនឹង RAM 6GB + 128GB នៃអង្គចងចាំ
  • ប្រព័ន្ធប្រតិបត្តិការ Android 8.0 Oreo ស្រោបដោយ EMUI 8.0
  • ថាមពលថ្មទំហំ 4000 mAh
  • កាមេរ៉ាខាងក្រោយភ្លោះទំហំ 16MP RGB Sensor
  • ទ្រនាប់ស្កេនម្រាមដៃ នៅខាងមុខលើប៊ូតុង Home
  • និងផ្នែកផ្សេងៗជាច្រើនទៀត!

ស្មាតហ្វូននេះដែរ នឹងចាប់ផ្តើម ចរាចរណ៍នៅលើទីផ្សារ អន្តរជាតិ ចាប់ពីដើមឆ្នាំ 2018 ទៅហើយ ដែលត្រូវនឹងថ្ងៃទី 8 ខែមករា ឆ្នាំ 2018 ជាមួយនឹងតម្លៃ 499$ តែសម្រាប់តែ ប្រទេសមួយ ចំនួនប៉ុណ្ណោះ ដូចជា អង់គ្លេស, បារាំង, អាល្លឺម៉ង់, អ៊ីតាលី និងអេស្ប៉ាញ។ តម្លៃនេះ គឺស្មើនឹង OnePlus 5T តែម្តង តែចំពោះរូបរាង គឺអាស្រ័យទៅលើ ចំណូលចិត្ត របស់អ្នកតែប៉ុណ្ណោះ។ យ៉ាងណាមិញ ចំពោះតម្លៃពេលវាមកដល់ខ្មែរ គឺអាចនឹងឡើងជាងនេះ៕

You May Read

Honor 10 ស្មាតហ្វូនពេញដោយប្រណិតភាព ពេលនេះអាចធ្វើការ Pre-Order បាន!

Published Date: Sunday, May 27, 2018 03:23 PM

ឥលូវនេះលោកអ្នកអាចធ្វើការ Pre-Order ស្មាតហ្វូន Honor 10 ដ៏ល្អឯកនេះបានហើយ ពណ៌ស្អាត រាងស្អាត សមត្ថភាពសម្បូរបែបតាមតម្រូវការយុវវ័យសម័យថ្មី ក្នុងតម្លៃ ៤៥...

ទូរស័ព្ទ Nokia 7 Plus ស្ដុកថ្មីមកវិញហើយ តម្លៃត្រឹមតែ ៣៩៩ ដុល្លារប៉ុណ្ណោះ!

Published Date: Sunday, May 27, 2018 03:00 PM

មកវិញហើយ សម្រាប់​អតិថិជន​ទាំងអស់​ដែល​កំពុង​រង់ចាំ​វត្តមាន​ស្មា​ហ្វូ​ន​តម្លៃ​មធ្យម សមត្ថភាព​ខ្លាំង លើ​រូប​ស្អាត​ប្លែក Nokia 7 Plus ពេលនេះ​ចូល​ស្ដុក​...

មកដល់ហើយទូរស័ព្ទចេក Nokia 8110 ជាមួយនឹងតម្លៃកាន់តែពិសេស

Published Date: Friday, May 25, 2018 03:08 PM

មកដល់ហើយទូរស័ព្ទឈ្មោះចាស់ផ្លាស់ប្ដូររាងថ្មី Nokia 8110 4G ដែលត្រូវបា​ន​បង្កើត​ឡើង​លើក​ដំបូង​កាលពីឆ្នាំ ១៩៩៦ នោះ ពេលនេះមានលក់នៅហាង សុខ​ លី ទាំង ២ ទី...