Huawei ត្រៀមបង្ហាញ Note 10 ក្នុងពេលឆាប់ៗនេះ

Published Date: Tuesday, July 10, 2018 12:04 AM

ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់ចិន Huawei ត្រូវបណ្ដាញព័ត៌មានធំៗជាច្រើនបានចុះផ្សាយថា អាចនឹងត្រៀម​បញ្ចេញ​ស្មាតហ្វូនមានសមត្ថភាពខ្លាំងមួយម៉ូឌែលឲ្យឈ្មោះថា Note 10 មានលក្ខណៈសម្បត្តិល្អច្រើន ពីមួយជំនាន់ ទៅ​មួយជំនាន់ ឯចំពោះរូបរាងវិញ ក៏ស្អាតមិនចាញ់ស៊េរី លំដាប់កំពូល Huawei ប៉ុន្មានឡើយ ហើយវាក៏មាន តម្លៃសមរម្យ អាចអោយអ្នក ពិចារណាបាន។

សម្រាប់ទូរស័ព្ទ Note 10 ដែលក្រុមហ៊ុន Huawei ត្រៀមបញ្ចេញនេះ វាស្ថិតក្នុងស្រឡាយ Honor ជាម៉ាក​សញ្ញា​ដ៏ល្អមួយរបស់ក្រុមហ៊ុនដែលពេញនិយមខ្លាំងនៅប្រទេសឥណ្ឌា។ តាមរយៈរូបភាពមួយផ្ទាំងផូរស្ទ័រថ្មីមួយ នោះគឺការប្រកាស ឲ្យដឹងថា Huawei ត្រៀមនឹងនាំយក ស្មាតហ្វូន Honor ត្រកូល Note មួយម៉ូឌែលថ្មី គឺស្មាតហ្វូន Honor Note 10។

Note 10 ត្រូវបានគេបង្ហើបអោយដឹងថា វាអាចនឹងមានបំពាក់ អេក្រង់លាតធំទំហំ 6.9 អ៊ីញ, ប្រើប្រាស់​បន្ទះ​ឈីប Kirin 970 របស់ក្រុមហ៊ុន Huawei ផ្ទាល់តែម្តង។ ចំនុចចុងក្រោយនោះគឺ ស្មាតហ្វូននេះ អាចនឹងមានថាម​ពល​ថ្ម​យក្ស ជាមួយទំហំដល់ទៅ 6000mAh សឹងតែស្មើនឹងទំហំថ្ម របស់ថេប្លេត មួយចំនួនទៅហើយ។  ចំពោះ​លក្ខណៈ​សម្បត្តិ​ទាំងនេះ គ្រាន់តែជាការបង្ហើបអោយ ដឹងត្រួសៗ ទាក់ទងនឹងស្មាតហ្វូន Honor Note 10 ប៉ុណ្ណោះ ដោយយើង​ក៏​មិនទាន់ អាចប្រាកដ ថាវានឹងក្លាយ ជាការពិត ឬអត់នោះដែរ?

You May Read

Sharp បញ្ចេញស្មាតហ្វូនឆកទាំងលើទាំងក្រោម

Published Date: Thursday, November 15, 2018 05:46 PM

បន្ទាប់ពី​បញ្ចេញ​ស្មា​ត​ហ្វូ​ន​អេក្រង់​ឆក​បែប​មូល Aquos R Compact កាលពី​ឆ្នាំទៅ ពេលនេះ​ក្រុមហ៊ុន Sharp របស់​ជប៉ុន​បាន​បញ្ចេញ​ទូរស័ព្ទ​ឆក​ទាំង​លើ​ទា...

ម្ចាស់ទូរស័ព្ទ Nokia ចំនួន 3 ម៉ូឌែលនឹងទទូលបានមុខងារថ្មីៗក្រោយ Update ទៅកាន់ Android 9 Pie

Published Date: Thursday, November 15, 2018 04:35 PM

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន HMD Global បានប្រកាស​ឲ្យ​ដឹងថា​ស្មា​ត​ហ្វូ​ន​ចំនួន ៣ ម៉ូ​ឌែ​ល​របស់ខ្លួន គឺ​ទូរស័ព្ទ Nokia 6 (2018) តម្លៃតែ ២១៩ដុល្លា , N...

Galaxy F នឹងបង្ហាញខ្លួនជាមួយតម្លៃក្បែ ២ ពាន់ដុល្លារ

Published Date: Tuesday, November 13, 2018 11:50 PM

ក្រោយពេល​ក្រុមហ៊ុន Samsung ធ្វើការ​បង្ហាញ​នូវ​គំរូ​ស្មា​ត​ហ្វូ​ន​មាន​អេក្រង់​អាច​បត់​បាន​កាល​សប្ដាហ៍​មុន ពេល​មាន​ដំណឹង​ថ្មី​បង្ហាញថា ស្មា​ត​ហ្វូ​ន​...