HUAWEI MatePad Pro តម្លៃត្រឹមតែ $699 ទិញតែមួយបានជាកញ្ចប់ (ខ្មៅ និងក្ដារចុច)

Published Date: Sunday, May 31, 2020 12:51 PM

ពិសេស​រក​អ្វី​ប្រៀបផ្ទឹម សម្រាប់​អតិថិជន​ទាំងអស់​ដែល​កំពុង​ស្វែងរក​ថែ​ប្លែ​ត​ដំណើរការ​ដោយ​ប្រព័ន្ធ Android ដែលមាន​អេក្រង់​ធំ សមត្ថភាព​ខ្លាំង និង​តម្លៃ​សមរម្យ​យកទៅ​ប្រើប្រាស់ អាច​ពិចារណា​ជាមួយនឹង MatePad Pro ដែល​ថេ​ប្លេ​ត​ដំបូង​គេ​បង្អស់ ដែល​នឹងមាន​ម៉ូ​ឌែ​ល​ប្រភេទ​ប្រព័ន្ធ 5G ក្នុងតម្លៃពិសេសត្រឹមតែ $699 និង ថែម ជូន ខ្មៅដៃវេទមន្ត Huawei M-pecil និង Keyboard មកជាមួយជាស្រេច។

បើ​ផ្ដោតទៅលើ​លក្ខណៈសម្បត្តិ​របស់​វា គឺ​បាន​បំពាក់​បន្ទះ​អេក្រង់​ទំហំ 10.8 អ៊ី​ញ ដែលមាន​កម្រិត​បង្ហាញ 2K QHD (2560×1600) ជាមួយ​ដង់ស៊ីតេ​កម្រិត 289ppi ក៏ប៉ុន្ដែ​មិនបាន​បញ្ជាក់​ប្រាប់ថា ជា​បន្ទះ​អេក្រង់​ប្រភេទ IPS LCD។ ថេ​ប្លេ​ត​ស៊េរី​ថ្មី​មួយ​នេះ​ដើរ​ដោយ​ឈី​ប Kirin 990 ដូចជា Mate 30 Series អញ្ចឹង​ដែរ ដោយ​តម្លើង​ជាមួយ​រ៉េ​ម​ទំហំ 6GB និង​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ 128GB ហើយ​វា​មាន​ថាមពល​ថ្ម​ទំហំ​ធំ 7250mAh អាច​គាំទ្រ​បច្ចេកវិទ្យា​សាក​ថ្ម​លឿន 40W, សាក​ថ្ម​ឥត​ខ្សែ​កម្រិត 15W និង​សាក​ថ្ម​ឲ្យ​ឧបករណ៍​ដទៃ​កម្រិត 7.5W ថែមទៀត។

ថេ​ប្លេ​ត​ម៉ូ​ឌែ​ល MatePad Pro មាន​បំពាក់​នូវ​សេន​ស័​រ​កាមេរ៉ា​ទំហំ 13MP f/1.8 តែមួយ​គ្រាប់​ប៉ុណ្ណោះ​នៅ​ខាងក្រោយ ហើយ​និង​កាមេរ៉ា​ខាងមុខ ជា​លក្ខណៈ​បែប​ទម្លុះ​អេក្រង់​ទំហំ 8MP f/2.0 ទុក​សម្រាប់​ថត Selfie ជាដើម។ ចំណែក​ឯលើ​គុណភាព​បញ្ចេញ​សម្លេង គឺ​វា​ភ្ជាប់​មកជា​មួយ​បច្ចេកវិទ្យា Histen 6.0 បែប​ខ្នាត​រោងកុន និង​កែសម្រួល​ដោយ Harmon Kardon នេះ​បើ​យោងទៅតាម Huawei បានបញ្ជាក់​ប្រាប់​ឲ្យ​ដឹង​មុន។ លើសពី នេះ​ទៅទៀត វា​ដំណើរការ​ដោយ Android 10 ពីលើ​ស្បែក EMUI 10 ។

មិន​ត្រឹម​តែមាន​រាង​តូច​ងាយស្រួល​ប្រើ​នៅតាម នៅ​ការិយាល័យ គេហដ្ឋាន បង្រៀន​បុត្រ​ធីតា ឬ​ដាក់​តាម​ខ្លួន​ពេលធ្វើ​ដំណើរ​តាម​រថយន្ត ឬក៏​យន្តហោះ​ប៉ុណ្ណោះ​ទេ ថេប​ប្លេ​ត​ខ្មៅ​ដៃ​វេទមន្ត Huawei MatePad Pro បំពាក់​នូវ Multi-Window អាច​ប្រើប្រាស់​បំពេញ​កិច្ចការងារ និង​ការកម្សាន្ត​នានា​កាន់តែច្រើន​ក្នុងពេល​តែមួយ ឧទាហរណ៍​ដូចជា អាច​ទស្សនា​ខ្សែភាពយន្ត​បណ្តើរ ឆែក​អ៊ីមែល​បណ្តើរ និង​ឆាត​បណ្តើរ។

ម្យ៉ាងវិញទៀត មុខងារ Huawei APP Multiplier អនុញ្ញាត​ឲ្យ​អ្នក​អាច​ប្រតិបត្តិការ APP ក្នុងពេល​តែមួយ ខណៈ​ម្ខាង​បង្ហាញ​រូបភាព និង​ម្ខាង​ទៀត​បង្ហាញ​ព័ត៌មាន​លម្អិត​សម្រាប់​អ្នកអាន​លម្អិត និយាយ​រួម​គឺ Multiply Your View តែម្តង។ លើសពីនេះ Huawei MatePad Pro ទ្រទ្រង់​បច្ចេកវិទ្យា Share អេក្រង់​ទូរស័ព្ទ បង្ក​ភាពងាយ​ស្រួល​​ក្នុងការ​ផ្ទេរ​ឯកសារ​ពី​ទូរស័ព្ទ​ទៅ​ថេប​ប្លេ​ត ពី​ថេប​ប្លេ​តទៅ​ទូរស័ព្ទ​បាន​យ៉ាង​រហ័ស​ទាន់​ចិត្ត​តែម្តង ដោយ​ពុំ​ចាំបាច់​ខាត​ពេលវេលា ប្រើ​ខ្សែ​USB និង​ចំណាយពេល​យូរ។

ចំណុច​លេចធ្លោ​បំផុត​នៃ Huawei MatePad Pro នោះ​គឺ ខ្មៅ​ដៃ​វេទមន្ត HUAWEI M-pencil សម្រាប់​ការប្រើប្រាស់​ដូច​ខ្មៅ​ដៃ ប៉ុន្តែ​មាន​ភាព​ឆ្លាត​វៃ​ជាង និង​បង្ហាញ​រូបភាព ការសរសេរ​របស់​អ្នក​ឲ្យ​មើលទៅ​កាន់តែ​ស្អាត ប្រកបដោយ​ភាព​ច្នៃប្រឌិត​និង​ទាក់ទាញ​បំផុត។ អ្នក​អាច​ប្រើប្រាស់​ខ្មៅ​ដៃ​វេទមន្ត Huawei M-pencil ស​សេ​រលើ​អេក្រង់​ថេប​ប្លេ​ត Huawei MatePad Pro តាមចិត្ត​ចង់​ដូចជា​កំពុង​យក​ខ្មៅ​ដៃ​សរសេរ​លើ​ក្រដាស​អញ្ចឹង​ដែរ ប៉ុន្តែ​ការបង្ហាញ​គឺមាន​លក្ខណៈ​រស់​រវើក​ជាមួយនឹង​រូបភាព លេខ អក្សរ បែប​ឌីជីថល។

Huawei MatePad Pro មាន​កាមេរ៉ា​ក្រោយ​ទំហំ 13MP (f/1.8) ភ្ជាប់ auto focus និង មុខងារ support flash focus mode ធ្វើ​ឲ្យ​រូបថត​វីដេអូ​របស់​អ្នក​កាន់តែ​ស្រស់ស្អាត​កម្រិត​អាជីព។ ចំណែកឯ​កាមេរ៉ា​មុខ​ទំហំ 8MP (f/2.0) fixed focal length ធ្វើ​ឲ្យ​រូបភាព​ស៊ែ​ល​ហ្វី​ស្អាត​គ្រប់​ប្លង់​តែម្តង។ ជាពិសេស​អ្នកប្រើប្រាស់​កាន់តែ​រីករាយ​ជាមួយនឹង​មុខងារ​ថតរូប​វីដេអូ​សម្បូរបែប​ដូចជា ការថត​វីដេអូ​សកម្មភាពយឺតៗ (slow motion), ការថតរូប​ពេលយប់ (night view), ការថតរូប​បែប panorama, HDR, delay photography, dynamic photo, ការថតរូប​ដោយ​ដាក់​watermark, និង​ការថតរូប​បែប​មុខ​ញញឹម (smiling face capture) -ល-៕

You May Read

ស្មាតហ្វូនមួយរបស់ Xiaomi គ្រោងបំពាក់កាមេរ៉ា 108MP

Published Date: Tuesday, June 30, 2020 05:52 PM

បរទេស៖ ក្រោយ​ប្រកាស​ចេញ​ស្មា​ត​ហ្វូ​ន Mi Note 10 Series បំពាក់​សែន​ស័​រ​កាមេរ៉ា​មាន​ទំហំ​ធំ​ដល់​ទៅ 108MP មុនដំបូង​គេ​រួចមក ថ្មីៗនេះ​ប្រភពព័ត៌មាន​បរ...

Moto G 5G Plus នឹងបំពាក់ជាមួយថាមពលថ្ម 5,000 mAh និងកម្លាំងសាក 20W

Published Date: Tuesday, June 30, 2020 04:04 PM

តាមប្រភពបែកធ្លាយមួយចំនួនបានបញ្ជាក់ថាក្រុមហ៊ុន Motorola ត្រៀមដាក់ចេញស្មាតហ្វូនស៊េរីថ្មីមួយទៀត មានលេខកូដ XT2075-3 នៅលើតារាង FCC ឬឲ្យឈ្មោះថា Moto G 5G...

LG កំពុងសម្ងំរៀបចំគម្រោងមួយ នឹងធ្វើឲ្យកក្រើកពិភពបច្ចេកវិទ្យាម្ដង

Published Date: Tuesday, June 30, 2020 03:48 PM

បរទេស៖ របាយការណ៍មួយបានបង្ហាញថា​ LG កំពុងរៀបចំគម្រោងមួយរបស់ខ្លួនដែលគេដឹងត្រឹមថាឈ្មោះគម្រោង B ហើយទូរស័ព្ទកូនកាត់ថេបប្លេត​ ដែលធ្លាប់លេចរូបរាងនៅក្នុងប៉...