iPad ចំនួន 3 ម៉ូឌែលត្រៀមចេញនៅឆ្នាំ 2017 នេះ

Published Date: Tuesday, January 10, 2017 10:52 PM

ថ្មីៗ មានរបាការណ៍មួយបានបង្ហាញថា ក្រុមហ៊ុន Apple ទំនងជាអាចនឹងធ្វើការបង្ហាញចេញជាផ្លូវការនូវផលិត iPad មួយចំនួនក្នុង ឆ្នាំ 2017 នេះហើយ នេះបើតាមការបញ្ជាក់ពីលោក Ming-Chi Kuo ដែលជាអ្នកវិភាគមួយរូបរបស់ក្រុមហ៊ុន KGI Securities ជាមួយនឹងបទពិសោធន៍ ដែលធ្វឱ្យពាក្យចរចាមអារាមរបស់ Apple ក្លាយមកជាការពិត។

ipad

នៅក្នុងរបាយការណ៌ស្រាវជ្រាវមួយរបស់លោក ក្នុងការវិភាគលោក Kuo បានបង្ហាញថា ក្រុមហ៊ុន Apple បាននឹងកំពុងតែធ្វើការងារនៅលើផលិតផល iPad Pro ចំនួន 3 ម៉ូដែលផ្សេងគ្នា ដែលមានម៉ូដែល 12.9 អ៊ីញ ម៉ូដែល 10.5 អ៊ីញ ជាមួយកញ្ចក់អេក្រង់ស្មើហ្គេមខាង និងម៉ូដែល 9.7 អ៊ីញ។ ក្នុងនោះ 2 ម៉ូដែលដំបូងត្រូវបានដាក់ឱ្យប្រើប្រាស់ជាមួយបន្ទះឈីប A10X  ដែលសមត្ថភាពលើសពី iPhone 7 ។ ចំណែកម៉ូដែល 9.7 អ៊ីញ នឹងត្រូវបានត្រឡប់ទៅប្រើបន្ទះឈីបជំនាន់ iPhone 6s នោះគឺ A9 ។

ipad-3

Ming-Chi Kuo បានបញ្ជាក់ផងដែរថា មិនមានប្រភពណាមួយបញ្ជាក់ពីវត្តមានរបស់ iPad mini នោះឡើយ ទាំងក្នុងពេលនេះ និងនៅក្នុងរបាករណ៍មុន ហើយជោគវាសនារបស់វា នៅមិនទាន់ច្បាស់នៅឡើយ ថាអាច នឹងមានវត្តមាន ឬអត់នៅពេលខាងមុខ ខណះដែលខ្សែស្រឡាយរបស់ iPad mini មិនមានការកែប្រែតាំងពីឆ្នាំ 2015 មកម្លេះ៕

 

You May Read

ស្ងាត់ៗចេញមកមែន! Nokia 7 រាងស្អាត កម្លាំង តែតម្លៃល្មមទិញ

Published Date: Friday, October 20, 2017 07:06 AM

ក្រុមហ៊ុន HMD Global បាន​បញ្ចេញ​ស្មាត​ហ្វូន Nokia ជាច្រើន​ម៉ូឌែល​មក​ហើយ ដោយ​ក្នុង​នោះ​មាន​ទាំង​ម៉ូឌែល មធ្យម បង្គួរ និង​លំដាប់​កំពូល។ ហើយសម្រាប់ Nok...

ដំណឹងល្អចំពោះម្ចាស់ទូរស័ព្ទ Xperia XZ Premium នឹងទទួលបានកំណែអាប់ដេត Android Oreo ឆាប់ៗនេះ

Published Date: Friday, October 20, 2017 06:43 AM

វាជាដំណឹងល្អមួយសម្រាប់អតិថិជនទាំងអស់ដែលកំពុងប្រើប្រាស់ទូរស័ព្ទ Xperia XZ Premium នឹងទទួលបានការ Update ទៅប្រព័ន្ធប្រតិបត្តិការចុងក្រោយ Android Oreo ...

Xperia XZ1 និង XA1 Plus មកដល់ហើយ តម្លៃក៏ពិសេសដែរ!

Published Date: Thursday, October 19, 2017 05:33 PM

រង់ចាំយូរហើយឬនៅ ស្មាតហ្វូនដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android Oreo ដំបូងគេ មិនចំលងរចនាបថ រូបរាងពីគេ និងមានបច្ចេកវិទ្យាថ្មី ប្លែកខុសពីគេ ដែលអតិ...