iPad Pro ទំហំ 12.9 អ៊ីញ តម្លៃល្អ មានច្រើនជម្រើស ចង់បានមួយណាក៏បាន

Published Date: Monday, October 9, 2017 03:12 PM

សម្រាប់អតិថិជនទាំងអស់ដែលកំពុងសម្លឹងរកមើលថេបប្លេតរបស់ក្រុមហ៊ុន Apple ជាមួយនឹងទំហំ 12.9 អ៊ីញ ពេលនេះអាចសម្រេចចិត្តបានលើ iPad Pro មួយម៉ូឌែលនេះ ដែលវាមានតម្លៃល្អ និងមានច្រើនជម្រើសតាមតម្រូវការ ព្រមនឹងមានការធានារយៈមួយឆ្នាំពីក្រុមហ៊ុនថែមទៀតផង។

  1. មានអេក្រង់ធំ

iPad Pro មានអេក្រង់ទំហំ 12.9 អ៊ីញ ដែលមាន ទំហំធំជាង អេក្រង់នានា ក្នុងប្រភេទ iPad ទាំងអស់។ ក្នុងនោះដែរ ចំពោះ iPad Air 2 មានទំហំ អេក្រង់ត្រឹមតែ 9.7 អ៊ីញប៉ុណ្ណោះ ហើយចំណែកឯ iPad Mini 3 វិញ ក៏កាន់តូចជាងហ្នឹង ទៅទៀត ដោយវា ទំហំអេក្រង់ ត្រឹមតែ 7.9 អ៊ីញទេ។ ជាមួយនឹងទំហំ 12.9 អ៊ីញនេះ លោកអ្នក នឹងកាន់តែ ងាយស្រួល ក្នុងការ ប្រើប្រាស់ និងទស្សនា ជាងមុន ផងដែរ។

  1. សំឡេងកាន់តែខ្លាំងជាងមុន

ជាមួយនឹង Speakers ដែលមានចំនួន 4 នឹងជួយឱ្យ ការស្តាប់ចម្រៀង និងទស្សនាវីដេអូ មានភាព កាន់តែប្រសើរ ជាងមុន ដោយវានឹង បន្លឺកាន់តែខ្លាំង បន្ថែមទៀត។

  1. អង្គដំណើរការមានល្បឿនលឿន

iPad Pro ត្រូវបានដំណើរការដោយ បន្ទះឈីប A9X 64-bit ដែលមាន ល្បឿនលឿនជាង បន្ទះឈីប A8 1.8 ដង ហើយវា ក៏មាន ល្បឿនលឿនជាង កុំព្យូទ័រយួរដៃ ទូទៅ 80 ភាគរយ ផងដែរ។ ចំពោះផ្នែក ក្រាហ្វិកវិញ វាមានល្បឿន លឿនជាង កុំព្យូទ័រយួរដៃ ទូទៅ 90 ភាគរយ ដែលនាំឱ្យ វាអាច ដំណើរការ កម្មវិធី Adobe, Sketch និង កម្មវិធីសម្រាប់ ឌីហ្សាញ ផ្សេងៗទៀត បានដោយ គ្មានបញ្ហា។

  1. អាចប្រើប្រាស់ជាមួយនឹងApple Pencil & Keyboard

Apple Pencil & Keyboard គឺជា Accessories ថ្មីដែល ជួយឱ្យ ការប្រើប្រាស់ iPad Pro កាន់តែ ងាយស្រួល និង ប្រសើរឡើង។ បញ្ជាក់៖ ឧបករណ៍បន្ថែម ទាំងពីរនេះ អាចប្រើប្រាស់ បានតែ ជាមួយនឹង iPad Pro ប៉ុណ្ណោះ។

  1. ថាមពលប្រើប្រាស់បានក្នុងរយៈពេលយូរ

ជាមួយនឹងថាមពលថ្ម ដែលបានបំពាក់ នៅលើ iPad Pro នេះ Apple បានបញ្ជាក់ថា វា (iPad Pro) អាចកំដរយើង បានដល់ទៅ 10 ម៉ោងជាង ចំពោះការសាក តែមួយដង។ សម្រាប់ពត៌មាន ទាក់ទងនឹង ទំហំ ថាមពលថ្ម របស់ iPad Pro នេះ នៅមិនដឹង នៅឡើយទេ។

  1. កម្មវិធីសម្រាប់ច្នៃប្រឌិត

iPad Pro មានកម្មវិធី សម្រាប់ច្នៃប្រឌិតជាច្រើន ដែលយើង អាចស្វែងរក និងទាញយកវា មកប្រើប្រាស់បាន នៅក្នុង App Store។ ម្យ៉ាងវិញទៀត អ្នកក៏អាច ប្រើប្រាស់ កម្មវិធី Adobe Photoshop, Sketch និង Comp បានផងដែរ ហើយបើអម មកជាមួយនឹង Apple Pencil ទៀតនោះ ប្រាកដជា ប្រសើរតែម្តង។

ចំពោះ iPad Pro ទំហំ 12.9 អ៊ីញនេះ ជាស៊េរីមានការធានាមួយឆ្នាំពី Apple និងមានជម្រើសប្រើ WiFi និង WiFi+4G ដោយស៊េរីប្រើ WiFi មានតម្លៃប្រមាណ 915 ដុល្លារសម្រាប់ទំហំ 64 GB, តម្លៃ 1029 ដុល្លារសម្រាប់ទំហំ 256 GB និងតម្លៃ 1258 ដុល្លារសម្រាប់ទំហំ 512 GB។ ដោយឡែកសម្រាប់ស៊េរីប្រើ WiFi+4G មានតម្លៃ 1,060 ដុល្លារសម្រាប់ទំហំ 64 GB, 1,175 ដុល្លារសម្រាប់ទំហំ 256 GB និងតម្លៃ 1,399 ដុល្លារសម្រាប់ទំហំ 512 GB។ (បញ្ជាក់សម្រាប់តម្លៃនេះអាចប្រែប្រួលខ្លះតាមពេលវេលាជាក់ស្ដែង សូមទំនាក់ទំនងមកហាង សុខ លីដើម្បីជ្រាប់ដំណឹងពីតម្លៃ 023216725/6)៕

 

 

You May Read

ចេញលក្ខណៈសម្បត្តិ Galaxy S9/S9+ ទាំងស្រុងដែលប្រកាសថ្ងៃ 24 កុម្ភៈ

Published Date: Tuesday, February 20, 2018 02:32 PM

ត្រឹមតែ 4 ថ្ងៃ​ទៀត Galaxy S9/S9+ នឹង​បង្ហាញខ្លួន​ជា​ផ្លូវការ​លើ​ឆាក​អន្តរជាតិ។ ប៉ុន្តែ​កាលពី​ម្សិលមិញ​នេះ​លក្ខណៈសម្បត្តិ រួមទាំង​រូបរាង​របស់​វា​បាន...

លេងៗ Nokia ស៊ីដាច់ក្រុមហ៊ុនស្មាតហ្វូនធំៗចំនួន 4 និងស្មាតហ្វូនមួយចំនួនទៀតនៅ Q4 2017

Published Date: Tuesday, February 20, 2018 02:30 PM

វា​ហាក់​ដូច​ជា​ស្មាតហ្វូន Android ​របស់ Nokia ដែល​ចូលរួម​ត្រួសត្រាយ​សាជាថ្មី​ដោយ​ក្រុមហ៊ុន HMD ​កំពុង​ទទួល​បាន​ការ​គាំទ្រ​ពី​អ្នក​ប្រើ។ ជាក់ស្ដែង រ...

Apple អាចនឹងបញ្ចេញ iPhone X ជំនាន់ថ្មីមានលក្ខណៈប្លែកជាងពីមុន

Published Date: Tuesday, February 20, 2018 02:28 PM

iPhone X ជំនាន់​ថ្មី​ឆ្នាំនេះ នឹង​​មាន​ក្បាល​ឆក​ស្ដើង​ជាង​មុន​ រីឯ​តម្លៃ​ធូរ​ជាង iPhone X ​ឥឡូវសេចក្ដី​​រាយ​ការណ៍​​កន្លង​មក លើកឡើង​ថានឹង​មាន iPhone...