iPhone 8 គាំងស្ដុក!!

Published Date: Monday, November 13, 2017 11:35 PM

iPhone 8 មានតម្រូវការទាបជាងការរំពឹងទុក ស្របពេលដែល iPhone 8 Plus និង iPhone X មានតម្រូវការកើនឡើងខ្លាំង យោងតាមការព្យាករណ៍របស់ KGI។​ បញ្ហានេះ អាចធ្វើឲ្យចំនួនការលក់ស្មាតហ្វូននេះ មិនសូវល្អ ហើយធ្វើឲ្យស្កុកអាចជាប់គាំលក់មិនចេញបានច្រើនដូចគេ។

លោក Ming Chi Kuo អ្នកវិភាគដ៏ល្បីល្បាញម្នាក់មកជាពីស្ថាប័ន KGI បានចេញផ្សាយកំនត់ត្រាមួយសម្រាប់អ្នកវិនិយោគិនថ្ងៃនេះដោយព្យាករណ៍ពីដំណើរការទីផ្សារលក់នៃទូរស័ព្ទ iPhone  ជំនាន់ថ្មីរបស់ក្រុមហ៊ុន Apple នៅត្រីមាសសម្រាប់ថ្ងៃឈប់សំរាកដ៏សំខាន់នាចុងឆ្នាំនេះ និងនៅដើមឆ្នាំ 2018។ លោក Kuo បានព្យាករណ៍ថា iPhone X អាចនឹងលក់បានចំនួនពីចន្លោះពី 22  ទៅ 24 លានគ្រឿងឬច្រើនជាងនេះនៅត្រីមាសចុងក្រោយនៃឆ្នាំ 2017 នេះ ហើយវានឹងកាន់តែមានទីផ្សារល្អខ្លាំងនៅដើមឆ្នាំ 2018។

សម្រាប់ចង្វាក់ផលិតកម្មស្មាតហ្វូននេះត្រូវបានគេរំពឹងទុកថា នឹងកើនឡើងចន្លោះពី 35% ទៅ 45% នៅពេលដែលកង្វះខាតនៃការផ្គត់ផ្គងតម្រូវការទីផ្សារមានការកើនឡើង។ យ៉ាងណាមិញសម្រាប់ម៉ូដែល iPhone ពីរម៉ូដែលទៀតគឺ iPhone 8 ត្រូវបានគេព្យាករណ៍ថា នឹងមានតម្រូវការទាបជាងការរំពឹងទុកហើយ Apple អាចនឹងកាត់បន្ថយចំនួននៃការផលិតសម្រាប់ម៉ូដែលនេះ នៅពាក់កណ្តាលត្រីមាសទីមួយក្នុងឆ្នាំ 2018។

ផ្ទុយទៅវិញសម្រាប់ iPhone 8 Plus ត្រូវបានគេព្យាករណ៍ដែរថាវា នៅតែត្រូវប៉ាន់សម្រាប់អ្នកប្រើប្រាស់ដែលនិយមទូរស័ព្ទដែលមានអេក្រង់ធំ។ លោក Kuo នៅតែព្យាករណ៍ថា Apple និងដៃគូផលិតកម្មរបស់ខ្លួនគឺ Hon Hai អាចនឹងប្តូរខ្សែចង្វាក់ផលិតកម្ម iPhone 8 Plus ដើម្បីផ្តោតទៅលើខ្សែចង្វាក់ផលិតកម្ម iPhone X វិញ ដើម្បីជួយបង្កើនចង្វាក់ផលិតកម្មរបស់វាអោយបានគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់លើទីផ្សារ។ ប្រការនេះយើងអាចទស្សន៍ទាយទុកមុនថាការលក់ iPhone X នឹងមានកំណើនកើនឡើងចន្លោះពី 25 ទៅ 27 លានគ្រឿងនៅមុនដំណាច់ឆ្នាំ 2017 នេះ៕

 

You May Read

ត្រកូល Mate ចេញម្ដង ៤ ស៊េរីឆ្នាំនេះ

Published Date: Thursday, October 18, 2018 12:12 AM

ដូចអ្វីដែលបានគ្រោងទុក ឆ្នាំនេះ ក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei បានធ្វើឲ្យពិភពស្មាតហ្វូន​មាន​ភ្ញាក់​ផ្អើល​​ជាថ្មី ជាមួយនឹងទូរស័ព្ទត្រកូល Mate ទាំង ៤...

Note 9 មាន Ram 6GB កប់បាត់ទៅហើយ ចុះទម្រាំ Mi Mix 3 មាន 10GB ទៀតទៅជាយ៉ាងណា!

Published Date: Wednesday, October 17, 2018 11:22 PM

កាលពី​ថ្ងៃ​ម្សិលមិញ​នេះ ក្រុមហ៊ុន Xiaomi របស់​ចិន​បានបង្ហាញ​នូវ​រូបភាព Teaser Poster បញ្ជាក់​យ៉ាងច្បាស់​នូវ​ពេលវេលា និង​លក្ខណៈពិសេស​មួយ​របស់​កំពូល​...

Google ប្រាប់ថាបក្សកាមេរ៉ាភ្លោះ គ្មានតម្លៃឲ្យខ្លួនចូលនោះទេ

Published Date: Monday, October 15, 2018 11:57 PM

ដូចអ្វីដែលព័ត៌មានជាច្រើនបានចុះផ្សារក្រុមហ៊ុន Google ពិតជាបញ្ចេញកំពូលស្មាតហ្វូនស៊េរីចុងក្រោយ​របស់ខ្លួនជាមួយនឹងកាមេរ៉ាក្រោយចំនួនមួយគ្រាប់ដដែលមែន។ ការ...