iPhone 8 នឹងមានតួផលិតពីដែកថែប ដូចនឹង iPhone 4s វិញ

Published Date: Tuesday, January 10, 2017 10:07 PM

ជាថ្មីម្ដងទៀត ដំណឹងពីអ្នកផ្គត់ផ្គង់គ្រឿងបន្លាស់ឱ្យ Apple ដែលមានទីតាំងស្ថិតនៅ អាស៊ីខាងកើត បានឱ្យដឹងថា Apple នឹងផ្លាស់ពី ការប្រើប្រាស់គ្រោងតួអាលុយមីញ៉ូម ទៅជាដែកថែបវិញនៅលើ iPhone 8 ក្រោយបោះបង់តាំងពីជំនាន់ iPhone 4s។ ចំណែក អ្នកដែល ទទួលផ្គត់ផ្គង់គ្រោងតួនេះ គឺក្រុមហ៊ុន Jabil របស់អាមេរិក។

iphone-8

ទូរស័ព្ទ iPhone ចុងក្រោយដែលប្រើប្រាស់តួគ្រោងជាដែកថែប គឺ iPhone 4s ចំណែក iPhone ក្រោយៗមកទៀត គឺប្រើប្រាស់ អាលុយមីញ៉ូម ទាំងអស់ ដែលធ្វើឱ្យ តួគ្រឿង មានលក្ខណៈទន់ ដូចនេះហើយទើបផ្ទុះបញ្ហាតួគ្រឿងកោងនៅលើ iPhone 6 និង 6s។ ចំណែក iPhone 7 វិញ ត្រូវបានគេប្រើប្រាស់តួគ្រោងធ្វើពីអាលុយមីញ៉ូមស៊េរី 7000 ដែលមានភាពរឹង ជាងអាលុយមីញ៉ូមធម្មតា។ ការងាកទៅប្រើ តួគ្រោងពីដែកថែបនេះ បានបញ្ជាក់ថា Apple ទំនងជានឹងងាកទៅការប្រើប្រាស់កញ្ចក់នៅពីក្រោយសម្រាប់ iPhone 8 ដូចស៊េរី iPhone 4s ទើបត្រូវការ តួគ្រោងដែលរឹងមាំ ដើម្បីគៀបកញ្ចក់ឱ្យមានលំនឹង។ បើតាមដំណឹងលេចលឺកន្លងមក iPhone 8 ឆ្នាំនេះ នឹងមាន 3 ម៉ូដែល ឱ្យជ្រើសរើស គឺមួយម៉ូដែល ខុសប្លែកគេ ជាមួយ ការរចនាម៉ូដថ្មី ដោយមានផ្នែកខាងក្រោយជាកញ្ចក់ និង ពីរម៉ូដែលទៀត មានរូបរាងដូចនឹង iPhone 7/7 Plus ដែរ៕

You May Read

ងាយៗ ដើម្បីលុប Contact ក្នុងទូរស័ព្ទ iPhone បានម្ដងច្រើន

Published Date: Monday, March 27, 2017 10:49 AM

ជាធម្មតាប្រព័ន្ធ iOS ទោះបីជាស្ថិតក្នុងជំនាន់ណាក៏ដោយ អ្នកប្រើប្រាស់មួយចំនួនគឺតែងជួបបញ្ហាជួយនឹងកម្មវិធីរក្សាបញ្ជីឈ្មោះលេខទូរសព្ទជាក់ជាមិនខាន ព្រោះ iO...

ត្រៀមហើយឬនៅសម្រាប់ព្រឹត្តិការណ៍សម្ពោធស្មាតហ្វូន Galaxy S8/S8+ នៅថ្ងៃទី 29 នេះ

Published Date: Monday, March 27, 2017 10:17 AM

នៅសល់ពេលត្រឹមតែ 2 ថ្ងៃទៀតប៉ុណ្ណោះ ក្រុមហ៊ុន Samsung នឹងធ្វើការសម្ពោធជាផ្លូវការនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនទូរស័ព្ទ Galaxy S8 និង Galaxy S8+ ហើយន...

តោះ! ទស្សនា វីដេអូបើកប្រអប់ iPhone 7 ពណ៌ក្រហម! ឃើញហើយលង់!

Published Date: Saturday, March 25, 2017 08:41 AM

ក្រោយថ្ងៃ Apple ដាក់ចេញនូវទូរស័ព្ទ iPhone 7/7Plus ពណ៌ក្រហម ពេលនេះ ខ្ញុំសូមនាំអារម្មណ៍លោកអ្នកមកទស្សនាវីដេអូបើកប្រអប់ របស់វា ថាពិសេស និងឡូយកម្រិតណា។ ...