iPhone X ក្លាយជាស្មាតហ្វូនទំនើបបំផុតក្នុងប្រវត្តិសាស្រ្ដរបស់ Apple

Published Date: Thursday, September 14, 2017 11:49 AM

ក្នុងគំរប់ខួប 10 ឆ្នាំ ការកកើតទូរស័ព្ទ ក្រុមហ៊ុន Apple បានធ្វើឱ្យពីភពស្មាតហ្វូនមានការភ្ញាក់ផ្អើលជាមួយនឹងទូរស័ព្ទគ្មាន Home Button និងស្ទើរតែគ្មានគែមដំបូងគេរបស់ខ្លួន ហើយអាចនិយាយបានថាវាទំនើបជាងគេផងដែរ។ ​ក្នុង​ព្រឹត្តិការណ៍​ពិសេស​របស់ Apple ​ក្នុង​មហោស្រព Steve Jobs Theatre Apple បានបង្ហាញស្មាតហ្វូន 2 ផ្សេងទៀត ដូចជា iPhone 8 និង iPhone 8 Plus។ អ្វី​ដែល​ពិសេស​ជាង​គេ គឺ iPhone X ​តែម្ដង ដែល​ក្រុមហ៊ុន​បាន​សម្រិតសម្រាំង​សម្រាប់​អបអរ​ក្នុង​គម្រប់​ខួប​ទូរស័ព្ទ​ម៉ាក iPhone 10ឆ្នាំ។

មិន​ខុស​អី​នឹង​ឈ្មោះ​នោះ​ទេ ដែល iPhone X ​តំណាង iPhone 10 នោះ។ iPhone X ​បាន​បំពាក់​នូវ​បច្ចេកវិទ្យា​ទំនើបៗ ក្នុង​នោះ រួម​ទាំង​បច្ចេកវិទ្យា​ស្កេន​ផ្ទៃ​មុខ facial recognition, ប្រព័ន្ធ​កាមេរ៉ា TrueDepth, ទំហំ​ដង់ស៊ីតេ​អេក្រង់​ខ្ពស់ 458ppi, មុខងារ​សម្រាប់​ការ​ប្រើ​ជា​លក្ខណៈ​គ្រួសារ iPhone family និង​ជាច្រើន​ទៀត។ អេក្រង់ iPhone Xធំ​ជាង iPhone 8 និង iPone 8 Plus ដោយ​វា​មាន​ទំហំ 5,8 អ៊ីញ ផ្ដល់​កម្រិត​បង្ហាញ​រូប​នៅ 2436x1125px ​ប្រភេទ AMOLED display តែ​ត្រូវ​ក្រុមហ៊ុន​ហៅ​ថា ​ Super Retina Display។ មុខងារ​លើ​កាមេរ៉ា​ផ្សេង​ទៀត រួម​មាន flood illuminator, infrared camera, front camera, dot projector, proximity sensor, ambient light sensor, speaker និង microphone។

ប្រព័ន្ធ​សុវត្ថិភាព FaceID ​ដំណើរការ​បាន​ដោយ​ប្រព័ន្ធ multiple neural network ​ហើយ​ដំណើរការ​ដោយ​ម៉ាស៊ីន Apple A11 Bionic neural engine។ FaceID ​អាច​សម្គាល់​ផ្ទៃ​មុខ ដើម្បី​បើក​សោ​ទូរស័ព្ទ​បាន។ ប្រព័ន្ធ​នេះ មាន​សុវត្ថិភាព​ខ្ពស់​ជាង​មុខងារ​ស្កេន​ក្រយៅដៃ TouchID ទៅ​ទៀត ដោយ​គេ​បាន​សាកល្បង​ធ្វើតេស្ត រក​ឃើញ​ការ unlock ដោយ​ស្កេន​ផ្ទៃ​មុខ​មនុស្ស​ខុសៗ​គ្នា មាន​​អត្រា​មិន​ជោគជ័យ​ 1 ដង ក្នុង​ចំណោម​ការ​ធ្វើតេស្ត 1 លាន​ដង ប្រៀបធៀប​នឹង​ការ​ធ្វើតេស្ត​លើ Touch ID ​មាន​អត្រា​មិន​ជោគជ័យ​ 1 វិធី third party ​ដែល​គាំទ្រ TouchID ក៏​នៅ​តែ​អាច​ប្រើ​ជាមួយ FaceID បាន​ផង​ដែរ។ ទិន្នន័យ​ផ្ទៃ​មុខ Face ​ដែល​ត្រូវ​បាន​ការពារ​ដោយ ស្រទាប់ “secure enclave” នៅ​លើ​បន្ទះ​ឈីប។ នេះ​បើ​តាម​ការ​ពន្យល់​របស់ Schiller។

កំពូល iPhone X ​ថ្មី​នេះ នឹង​មាន​តម្លៃ​ចាប់ពី $999 ​ហើយ​នឹង​ត្រូវ​ដាក់​ឱ្យ​បញ្ជា​ទិញ​ពី​ថ្ងៃ 27 តុលា និង​មាន​លក់​លក់​លើ​ទីផ្សារ​មួយ​ចំនួន​ចាប់ពី​ថ្ងៃ 3 វិច្ឆិកា​ឆ្នាំ 2017 ខាង​មុខ ជាមួយ​ជម្រើស​អង្គ​ចងចាំ​តែ​ពីរ​ប៉ុណ្ណោះ​គឺ 64GB (តម្លៃ $999) និង 256GB ​តម្លៃ​ប្រហែល 1350ដុល្លារ៕

You May Read

Mate 10 Porsche Design ចេញលក់ក្នុងតម្លៃ 1,358 ដុល្លារ នៅ….

Published Date: Thursday, November 16, 2017 11:13 PM

ក្រោយបង្ហាញវត្តមានកាលពីពាក់កណ្តាលខែតុលា ពេលនេះទូរស័ព្ទ Mate 10 Porsche Design ត្រូវបានក្រុមហ៊ុន Huawei សម្រេចចេញលក់ក្នុងទីផ្សារប្រទេសចិនហើយក្នុងតម្...

ស្ងាត់ៗ Xiaomi បានតាមស្មើជាមួយនឹង Samsung

Published Date: Thursday, November 16, 2017 10:50 PM

ព្រងើយកន្តើយមិនបានមែន! ថ្មីៗនេះ ក្រុមហ៊ុន IDC (International Data Corporation) បានចេញនូវរបាយការណ៍ថាក្រុមហ៊ុនចិន Xiaomi បានតាមស្មើជាមួយនឹងក្រុមហ៊ុនយ...

Apple ចាប់ដៃគ្នាជាមួយ Nike ផលិតចេញ Apple Watch ជំនាន់ Limited edition

Published Date: Thursday, November 16, 2017 10:19 PM

ថ្មីៗ​នេះ ក្រុមហ៊ុន Apple ​និង Nike ​បាន​សហការ​គ្នា សម្រាប់​ការ​ផលិត​ចេញ​នាឡិកា​ជំនាន់ Limited Edition ​លើ​ម៉ូដែល Watch Series 3 with LTE។ នាឡិកា​ឆ...